ការវិលត្រឡប់មកភាគខាងកើតនៃអ៊ុយក្រែនវិញ របស់ក្រុម Wagner Group

អ្នកនាំពាក្យនៃក្រុមកងកម្លាំងភាគខាងកើត លោក Illia Yevlash បាននិយាយនៅក្នុងអត្ថាធិប្បាយមួយទៅកាន់សារព័ត៌មាន Ukrainska Pravda ថា អតីតទាហានស៊ីឈ្នួលរបស់ក្រុម Wagner Group ដែលស្ថិតនៅក្នុងប្រទេសបេឡារុស បានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី ហើយបានផ្លាស់ទៅតំបន់ជួរមុខខាងកើតក្នុងប្រទេសអ៊ុយក្រែន។ ពួកគេខ្លះ បានធ្វើដំណើរទៅអាហ្វ្រិក។

ពួកគេ កំពុងចូលរួមក្នុងការប្រយុទ្ធនេះ គឺពួកគេមកពីទឹកដីនៃប្រទេសបេឡារុស ជាកន្លែងដែលពួកគេមានជំរំសម្រាប់ជ្រកកោនជាពិសេស។

ឥឡូវនេះ ពួកគេត្រូវបានគេរំសាយ ហើយទាហានទាំងនេះ ត្រូវបានបញ្ជូនទៅអង្គភាពផ្សេងៗគ្នា ដោយខ្លះត្រូវបានបញ្ជូនទៅទ្វីបអាហ្រ្វិក ខ្លះចុះកិច្ចសន្យាឡើងវិញជាមួយក្រសួងការពារជាតិរុស្ស៊ី និងចូលរួមក្នុងសង្គ្រាមនៅក្នុងទីតាំងផ្សេងៗ រួមទាំងគ្រូបង្វឹកផងដែរ។ ចំណែកអ្នកខ្លះទៅអង្គភាពប្រយុទ្ធធម្មតា។

តែយ៉ាងណាពួកគេមិនបង្កការគំរាមកំហែងដូចដែលពួកគេបានធ្វើ កាលពីមួយឆ្នាំមុនទេ ក៏ដោយសារតែពួកគេបាត់បង់មេដឹកនាំដ៏សំខាន់របស់ពួកគេ គឺ លោក Yevgeny Prigozhin ។