ស្រវឹងស្រា ប្រពន្ធស្តីបន្ទោស ខឹងស្ទុះទៅវាយប្រពន្ធស្លាប់
ឧត្តរមានជ័យ ៖ បន្ទាប់ពីប្រពន្ធឲ្យលុយទៅផ្សាររកទិញម្ហូប បែជាយកលុយទៅសង្ងំផឹកស្រា លុះស្រវឹងទើបវិលមកផ្ទះ គ្រាន់តែសាកសួរ និងស្តីបន្ទោសបន្តិចបន្តួច បែជាផ្ទុះកំហឹងខឹងច្រឡោត ប្រើកម្លាំងបាយវាយប្រពន្ធរហូតដល់ស្លាប់ ចំនែកបុរសចំណាស់ម្នាក់ជាប្តីត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៩ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនដៃដល់ជាប្តីនេះមានឈ្មោះ ញ៉ែម សារុំ អាយុ៧១ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ យឿន សៅ អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុលើ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាប្រពន្ធបានឲ្យលុយប្តីជាជនសង្ស័យ ដើម្បីទៅផ្សាររកទិញម្ហូប ស្រាប់តែបាត់អស់រយៈពេលជាង១ម៉ោង ដោយសារជនសង្ស័យយកលុយទៅសង្ងំអង្គុយផឹកស្រា រហូតដល់ស្រវឹង ទើបវិលត្រឡប់ទៅផ្ទះវិញ ទាំងមិនបានម្ហូប ឃើញដូច្នោះ ជនរងគ្រោះបានសាកសួរ ក៏កើតជាទំនាស់សម្តីគ្នាបន្តបន្តួច ស្រាប់តែជនសង្ស័យខឹងច្រឡោត ស្ទុះវឹងចូលវាយលើប្រពន្ធ រហូតដល់ស្លាប់ បង្កឱ្យភ្ញាក់ផ្អើល បងប្អូនប្រជាពលរដ្ឋជួយរឹត គក់ ច្របាច់យ៉ាងណាក្តី ជនរងគ្រោះ បានផុតរលត់បាត់ជីវិតទៅហើយ។
ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកទៅផ្នែកឃំនាញនៃអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
https://youtu.be/cikkqucnR3M