រដ្ឋមន្ត្រីយុត្តិធម៌៖ កំណែទម្រង់ជាអាទិភាព ២ចំណុច ក្នុងវិស័យយុត្តិធម៌នៅកម្ពុជា

កំពង់ធំ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងយុត្តិធម៌ នឹងកំណត់ទិសដៅកែទម្រង់វិស័យយុត្តិធម៌ជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខគឺ ជុំវិញសសរស្ដម្ភ ២ ។ -សសរស្តម្ភកំណែទម្រង់ ទី១ ខិតខំកែនៅក្នុងប្រព័ន្ធតុលាការ និងរៀបចំយន្តការថ្មីកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។ -សសរស្ដម្ភ ទី២ ជាអាទិភាពនៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាគឺ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញ និងការពន្លឿនសំណុំរឿងក្តីនៅតាមតុលាការដែលកកស្ទះ និងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព … Read More

បច្ចុប្បន្នភាពត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នំា២០២៣ សង្គ្រាមរវាងអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន

-ខណៈដែលស្ថានការណ៍ នៅមិនទាន់បានធូរស្រាលនៅឡើយ នៅឯតំបន់មជ្ឈឹមបូព៌ានោះ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូបៃដិន បានលើកឡើងថា ប្រទេសអេហ្ស៊ីបបានឯកភាព ដើម្បីបើកច្រកឆ្លងកាត់ចូលទៅកាន់ តំបន់រ៉ាហ្វាហ៍ (Rafah) ជាទីកន្លែង ដែលអាចឱ្យរថយន្តដឹកសម្ភារៈជំនួយប្រមាណជា២០រថយន្តកាំមីញ៉ុង ចូលទៅកាន់តំបន់ហ្គាហ្សាបាន ។ -តំាងតែពីដំបូងឡើយ ប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះបានគូសបញ្ជាក់ថា ប្រទេសអ៊ីស្រាអ៊ែលនឹងមិនបន្ទុចបង្អាក់ទៅលើការអនុញ្ញាតឱ្យចែកចាយស្បៀង ទឹកប្រើប្រាស់ ហើយនិងថ្នំាសង្កូវពីភាគីប្រទេសអេហ្ស៊ីបនោះទេសម្រាប់ជួយដល់ពលរដ្ឋស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដរាបណាជំនួយទំាងអស់នោះមិនដល់ដៃក្រុមសកម្មប្រយុទ្ធហាម៉ាស់។ -តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថាលោកចូបៃដិនបានចាកចេញពីប្រទេសអ៊ីស្រាអ៊ែលហើយ បន្ទាប់ពីការបំពេញទស្សនកិច្ចរយៈពេលខ្លី ដើម្បីបង្ហាញការគំាទ្រដល់សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន។ -ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅឯមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សាវិញ លោកចូបៃដិនបានគាំទ្រដល់ការលើកឡើងរបស់ភាគីអ៊ីស្រាអ៊ែលដែលបដិសេធថា ខ្លួនមិនជាប់ពាក់ពិននឹងការបំផ្ទុះគ្រាប់បែកនៅឯមន្ទីរពេទ្យស៊ីវិលនោះឡើយ។ លោកចូបៃដិន បានបន្តទៀតថា លោកគំាទ្រទិន្នន័យដែលលោកបានឃើញតាមរយៈក្រសួងការពារជាតិអាម៉េរិកបញ្ជូនឱ្យលោកមើល។ -ផ្អែកតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារប៊ីប៊ីស៊ី(BBC)បានឱ្យដឹងនៅព្រឹកថ្ងៃនេះថា … Read More

ជម្លោះនៅតែបន្ត ពលរដ្ឋប៉ាឡេស្ទីន ឲ្យអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា

ប៉ាឡេស្ទីន៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល ពលរដ្ឋប៉ាឡេស្ទីន បានចាត់ទុកសហរដ្ឋអាមេរិក ថាជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈពួកគេកាន់ទុក្ខសម្រាប់សាច់ញាតិ កាលពីថ្ងៃពុធ ទី១៨ ខែតុលា ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកមួយយប់ លើទីតាំងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធមួយនេះ ។ ដំណើរទស្សនកិច្ចរបស់លោក បៃដិន ធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទៅលើមន្ទីរពេទ្យមួយនៅតំបន់ហ្គាហ្សា  ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់   និងបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង នៅមជ្ឈឹមបូព៌ា។ ជនជាតិប៉ាឡេស្ទីនម្នាក់បាននិយាយថា «ជូនចំពោះលោកប្រធានាធិបតី បៃដិន និងរដ្ឋបាលរបស់លោកឲ្យបានដឹងថា ប្រជាជនប៉ាឡេស្ទីនគ្រប់ជំនាន់ នឹងមិនបំភ្លេចសង្រ្គាមនេះឡើយ ហើយប្រវត្តិសាស្រ្តនឹងត្រូវបានកត់ត្រាថា នេះបណ្ដាលមកពីរដ្ឋបាលអាមេរិក … Read More

សង្គ្រាមអ៊ីស្រាអែល លើហ្គាហ្សា អាមេរិកប្រើសិទ្ធិវ៉េតូ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

UN៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ដែលបានអំពាវនាវឲ្យផ្អាកប្រយុទ្ធ ដើម្បីបុព្វហេតុមនុស្សធម៌នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឲ្យមានដំណើរការជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា តែសហរដ្ឋអាមេរិក ប្រើសិទ្ធិវ៉េតូ ចំពោះសេចក្តីសម្រេចនេះ។ ការបោះឆ្នោតលើឯកសារ ដែលបានពង្រាងដោយប្រទេសប្រេស៊ីល ត្រូវបានពន្យាពេល២ដង កាលពីរថ្ងៃមុន ខណៈសហរដ្ឋអាមេរិក ព្យាយាមសម្របសម្រួលដំណើរការផ្តល់ជំនួយទៅដល់តំបន់ហ្គាហ្សា ។ សមាជិកចំនួន១២រូប បានបោះឆ្នោតគាំទ្រឯកសារពង្រាងកាលពីថ្ងៃពុធ ខណៈរុស្ស៊ី និងចក្រភពអង់គ្លេស អនុប្បវាទ ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក១៥រូប បន្ទាប់ពីការបោះឆ្នោតថា … Read More

ក្រសួងការងារចាត់ថ្នាក់ដឹកនាំចុះពិនិត្យរោងចក្រចំនួន៣ ដែលត្រូវជន់លិចនៅខេត្តតាកែវ

តាកែវ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យស្ថានភាពរោងចក្រចំនួន៣ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជំនន់ទឹកភ្លៀងហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។ ឯកឧត្តម អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីក្រុមមន្ត្រីអធិការកិច្ចការងារ និងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បានចុះដឹកនាំសកម្មភាពនេះ ។ សូមជម្រាបថា រោងចក្រសហគ្រាសទាំង៣ខាងលើបានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករហូតទឹកស្រកវិញ ។ ទី១-ក្រុមហ៊ុន … Read More

មិត្តសម្លាញ់ ពេញៗមាត់ក្នុងវេទិកាកំពូលខ្សែក្រវាត់និងផ្លូវលោក ពូទីន ហៅលោក ស៊ី ជីនពីង

ចិន៖ គម្រោងផ្តួចផ្តើមបង្កើត«ខ្សែក្រវ៉ាត់និងផ្លូវ» ទទួលបានការកោតសរសើរពីប្រធានាធិបតីរុស្ស៊ី ចំពោះចិនជាខ្លាំង ពិសេសលោកក៏ បានអញ្ជើញចូលរួមជាកិត្តិយស នៅក្នុងវេទិកាកំពូលនៅក្នុងប្រទេសចិនផងដែរ ។ ជាងនេះទៀត ប្រធានាធិបតីរុស្ស៊ី បានបង្ហើបពីការចាប់ដៃគ្នាងាកមកធ្វើទីផ្សារពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅបន្ថែមសម្រាប់ប្រទេសទាំងពីរ ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញចូលរួមនៅក្នុងវេទិកាកំពូល «ខ្សែក្រវ៉ាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី ដែលប្រារព្ធឡើងនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន ។ លោក ពូទីន សម្តែងក្តីសោមនស្សយ៉ាងក្រៃលែង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញខ្លួនមកចូលរួមនៅក្នុងវេទិកានេះ … Read More

សហស្ថាបនិកនៃគម្រោងកាក់ បានបកស្រាយពីមូលហេតុ ដែលខ្លួនបានវេរកាក់ ETH ចេញ

សហស្ថាបនិកនៃគម្រោងកាក់ Ethereum (ETH) លោក Vitalik Buterin គឺធ្លាប់បានវេរកាក់ ETH ចេញពី Wallet ជាច្រើន ហើយបានធ្វើឲ្យសហគមន៏កាក់នេះគិតថា រូបលោកបានវេរកាក់ទាំងនេះទៅលក់ដើម្បីដកលុយមកប្រើប្រាស់ផ្ទាល់ខ្លួន ។ លោក Vitalik ថ្ងៃនេះបានចេញមកបកស្រាយថា បើសិនជាអ្នកបានឃើញព័ត៌មានចុះថា រូបលោកវេរកាក់ ETH ទៅកាន់វេបសាយទិញលក់គ្រ៊ីបតូនោះ មានន័យថារូបលោកមិនបានយកទៅលក់យកលុយប្រើប្រាស់ខ្លូនឯងនោះទេតែភាគច្រើនជាការផ្តល់ជំនួយសប្បុរសធម៌ ដល់អង្គការមិនរំពឹងកម្រៃ និងគម្រោងផ្សេងៗទៀត ហើយគម្រោងក៏ដូចជាក្រុមទាំងនោះអាចនឹងលក់ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងៗរបស់ពួកគេ ។ ប្រភពពីក្រុម Telegram របស់ Fantom … Read More

​ចិន​មាន​កំណើន​សេដ្ឋកិច្ចលឿន​ជាង​ការ​ព្យាករ ​នៅក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​នេះ

​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន បង្ហាញទិន្នន័យ​​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ 4.9% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ 2022​។ សេដ្ឋកិច្ច​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទីបី​របស់​ឆ្នាំ​នេះ កើន​លឿន​ជាង​ការ​ព្យាករ​ ដែល​នេះ​ទំនង​ជា​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​ចិន​សម្រេច​បាន​គោលដៅ​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​ដែល​បាន​ដាក់​ចេញ នេះបើយោង​តាម​ទិន្នន័យ​ផ្លូវការ​ដែល​ត្រូវ​បាន​​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន (NBS) ប្រកាស​នា​ថ្ងៃទី 18 តុលា 2023​ ​។ ទិន្នន័យ​របស់ NBS បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ … Read More

កម្ពុជា ស្នើវៀតណាម ពន្លឿនការចរចា តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើដល់ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចា នៃការ តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងឱកាសចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអាចអនុវត្ត … Read More