សហស្ថាបនិកនៃគម្រោងកាក់ បានបកស្រាយពីមូលហេតុ ដែលខ្លួនបានវេរកាក់ ETH ចេញ
សហស្ថាបនិកនៃគម្រោងកាក់ Ethereum (ETH) លោក Vitalik Buterin គឺធ្លាប់បានវេរកាក់ ETH ចេញពី Wallet ជាច្រើន ហើយបានធ្វើឲ្យសហគមន៏កាក់នេះគិតថា រូបលោកបានវេរកាក់ទាំងនេះទៅលក់ដើម្បីដកលុយមកប្រើប្រាស់ផ្ទាល់ខ្លួន ។
លោក Vitalik ថ្ងៃនេះបានចេញមកបកស្រាយថា បើសិនជាអ្នកបានឃើញព័ត៌មានចុះថា រូបលោកវេរកាក់ ETH ទៅកាន់វេបសាយទិញលក់គ្រ៊ីបតូនោះ មានន័យថារូបលោកមិនបានយកទៅលក់យកលុយប្រើប្រាស់ខ្លូនឯងនោះទេតែភាគច្រើនជាការផ្តល់ជំនួយសប្បុរសធម៌ ដល់អង្គការមិនរំពឹងកម្រៃ និងគម្រោងផ្សេងៗទៀត ហើយគម្រោងក៏ដូចជាក្រុមទាំងនោះអាចនឹងលក់ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងៗរបស់ពួកគេ ។
ប្រភពពីក្រុម Telegram របស់ Fantom Foundation បានអោយដឹងថាដោយសារតែ Google Chrome មានចន្លោះប្រហោងដែលមិនទាន់មានដំណោះស្រាយបានធ្វើឲ្យ Hot Wallet មួយចំនួនរបស់ Fantom Foundation ត្រូវបានចោរលួចកាក់ដែលបាត់អស់ដល់ទៅរាប់សិបម៉ឺនដុល្លារ តែកាក់នៅក្នុង Cold Wallet មិនត្រូវបានបាត់នោះទេហើយកាក់ដែលបាត់ទាំងនោះគឺជាកាក់របស់ក្រុមការងារ Fantom ។
អ្នកប្រើប្រាស់ Coinbase ដែលនៅក្រៅពីសហរដ្ធអាមេរិកអាចធ្វើការទិញលក់កាក់បែប Perpetuals ឬ Future បានហើយសម្រាប់ប្រទេសដែលមានការអនុញ្ញាត្តិ ។ ប្រភព:Warpcast
សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។