ការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រសម្រាប់អាជីវកម្ម

ការបង្កើតគេហទំព័រសម្រាប់អាជីវកម្មអនឡាញគឺជាជំហានដ៏សំខាន់មួយសម្រាប់សហគ្រិន។ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជាច្រើនជាមួយនឹងមាតិកាដែលមានគុណភាពនៅលើគេហទំព័រល្អ។ ប៉ុន្តែចំណុចមួយដែលម្ចាស់គេហទំព័ររបស់ក្រុមហ៊ុនភាគច្រើនមិនអើពើឬមើលរំលងគឺ ដំណើរការនៃការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រដែលគេអាចទុកចិត្តបាន។ ការជ្រើសរើសក្រុមហ៊ុនបង្ហោះគេហទំព័រល្អនឹងធានាថាគេហទំព័ររបស់អ្នកដំណើរការបានជាប់លាប់និងមានសុវត្ថិភាពខ្ពស់។ ការជ្រើសរើសខុសអាចបណ្តាលឱ្យមានបញ្ហានិងការខាតបង់ថវិកាច្រើន។ នៅក្នុងអត្ថបទនេះ យើងមានផ្តល់នូវគន្លឹះខ្លះៗក្នុងការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រដែលសមរម្យសម្រាប់អ្នក។ ពិចារណាអំពីប្រភេទសេវាកម្មបង្ហោះដែលអ្នកត្រូវការ ក្រុមហ៊ុនបង្ហោះគេហទំព័រ (domain hosting) ល្អៗមានផ្តល់នូវប្រភេទសេវាកម្មផ្សេងៗគ្នា ហើយការជ្រើសរើសឱ្យបានសមរម្យនឹងអាស្រ័យលើតម្រូវការរបស់អ្នក។ សម្រាប់គេហទំព័រថ្មីដែលមានអ្នកចូលប្រើតិច សេវាបង្ហោះរួម (shared hosting) អាចជាជម្រើសល្អ។ ប្រសិនបើអ្នកគិតថានឹងមានអ្នកចូលប្រើច្រើន ឬអ្នកត្រូវដំណើរការកម្មវិធីច្រើននៅលើគេហទំព័ររបស់អ្នក អ្នកគួរស្វែងរកសេវាបង្ហោះលើក្លោដ (cloud hosting) ឬម៉ាស៊ីនមេឯកជននិម្មិត (virtual private server, VPS)។ ប្រសិនបើអ្នកជាម្ចាស់គេហទំព័រថ្មីមិនសូវមានបទពិសោធន៍ … Read More

សារដាស់តឿនរដ្ឋមន្ត្រីឱ្យបែងចែកភារកិច្ចជូនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នឱ្យរួចរាល់នៅសប្តាហ៍ក្រោយ

ភ្នំពេញ​៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដាស់តឿនដល់រដ្ឋមន្រ្តីដែលមិនទាន់បែងចែកភារកិច្ច ត្រូវប្រញាប់ប្រញាល់រៀបចំបែងចែកជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកដាស់តឿនដល់រដ្ឋមន្រ្តីក្រសួងណា ដែលមិនទាន់បែងចែកភារៈកិច្ចច្បាស់លាស់ជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សូមប្រញាប់បែកចែកជាបន្ទាន់ឲ្យរួចរាល់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាពទាំងលើការ ដឹកនាំ ទាំងលើការងារអនុវត្តន៍ការរបស់ក្រសួងស្ថាប័ន ដោយយោងតាមសារតាមតេឡេក្រាមនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ។ សម្តេចបញ្ជាក់ថា ការបែងចែកតួនាទីភាគី ត្រូវធានាឱ្យបានច្បាស់លាស់ រវាងការដឹកនាំខាងនយោបាយ និងបច្ចេកទេស ដើម្បីធានាស្ថិរភាពស្ថាប័ន ជៀសវាងការលូកដៃចូលការងារជំនាញក្រសួងស្ថាប័ន … Read More

យានអវកាសស្រាវជ្រាវព្រះអាទិត្យ ឥណ្ឌាបាញ់បង្ហោះដោយជោគជ័យ​(Successful of India)

ឥណ្ឌា៖ Aditya-L1 ចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan បានដោយជោគជ័យ បើតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះយានស្រាវជ្រាវព្រះអាទិត្យ កាលពីវេលាម៉ោង 13 និង 20 នាទី ថ្ងៃទី 02 កញ្ញា (ពេលវេលានៅកម្ពុជា)។ ការបាញ់បង្ហោះនេះនឹងនាំយកយាន Aditya-L1 ឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដី។ ក្រោយមក យាននេះនឹងបញ្ឆេះម៉ាស៊ីនរ៉ុក្កែតហោះឆ្ពោះទៅកាន់តំបន់ Lagrange 1 (L1) ដែលនៅចន្លោះផែនដី និងព្រះអាទិត្យ។ ពី Lagrange … Read More

ខណៈក្រុមហ៊ុន Facebook ផ្តល់យុត្តិធម៌ជូនសម្ដេច សម្តេចតេជោ សម្រេចមកប្រើប្រាស់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម facebook ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញ គួបផ្សំជាមួយ twitter, YouTube, TikTok, Telegram, Instagram, បន្ទាប់ពីក្រុម ហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា … Read More

១ម៉ឺនបាត មុនថ្ងៃសង្រ្កាន្តឆ្នាំថ្មី អាយុ១៦ឆ្នាំឡើងគ្រប់គ្នានឹងទទួលបាន

ថៃ៖ រូបិយប័ណ្ណឌីជីថលតម្លៃ ១០០០០ បាត នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក សេតថា ថាវីស៊ីន បានរំពឹងលើការសន្យាផ្ដល់ជូនប្រជាជនថៃគ្រប់រូបមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ និងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។ គណបក្សភឿថៃសន្យាដល់ប្រជាជន មានគោលនយោបាយដ៏ចម្រូងចម្រាសនេះ គឺជាមានការសន្យាមួយក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។ យ៉ាងណា រឿងនេះកំពុងរងការរិះគន់យ៉ាងខ្លាំង ដោយអ្នកខ្លះចង្អុលបង្ហាញពីការខូចខាតដល់វិន័យរូបិយវត្ថុ និងសារពើពន្ធរបស់ប្រទេស។ លោក សេតថា សន្យាកាលពីថ្ងៃសៅរ៍ថា គោលនយោបាយនេះ នឹងត្រូវអនុវត្តយ៉ាងពេញទំហឹង ព្រោះវាជាវិធានការសំខាន់ ដើម្បីជួយគណបក្សភឿថៃ ក្នុងសកម្មភាពរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចថៃ។ ខ្ញុំសង្ឃឹមថាគោលនយោបាយនេះ នឹងត្រូវអនុវត្តនៅត្រីមាសទី១ ឆ្នាំក្រោយ នេះយោងតាមនាយករដ្ឋមន្ត្រីថ្មី ។ … Read More

ការគ្រោងសង់កំពែងជុំវិញក្រុងក្នុងរដ្ឋធានីកៀវ ទប់ទល់ការវាយលុករបស់រុស្ស៊ី

អ៊ុយក្រែន៖ រដ្ឋធានីអ៊ុយក្រែនមួយនេះ គ្រោងនឹងសាងសង់កំពែងបន្ថែមទៀត ដោយសារហានិភ័យនៃការវាយប្រហាររបស់រុស្ស៊ីនៅតែមាន បើតាមអាជ្ញាធរក្រុងកៀវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ។ យើងនៅចាំថាបានថា កងកម្លាំងរុស្ស៊ី បានព្យាយាមដណ្តើមយករដ្ឋធានីនេះ ក្នុងដំណាក់កាលដំបូងនៃការលុកលុយពេញទំហឹងរបស់ពួកគេ ដែលចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែបានដកថយវិញ បន្ទាប់ពីប្រឈមនឹងការតស៊ូយ៉ាងខ្លាំងក្លារបស់អ៊ុយក្រែន។ រដ្ឋធានីកៀវ អភិបាលក្រុងលោក Vitali Klitschko និយាយថា នឹងបែងចែកប្រាក់ ២១.៧៤ លានដុល្លារអាមេរិកដើម្បីសាងសង់កំពែង និងសម្រាប់តម្រូវការយោធាបន្ទាន់ផ្សេងទៀត។ ជាមួយគ្នានេះ លោក … Read More

កិច្ចសហប្រតិបត្តិការ ក្រសួងអប់រំ បានផ្ដល់ទៅ សាលារៀននៅប្រទេសម៉ាលី ជាមួយស្តង់ដាសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ

ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ Ms EVa Mysliwiec អតីតស្ថាបនិកអង្គការ CDRI និងលោកនាយកសាលា Samdech Hun Sen School … Read More

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ក្នុងចំណោមបក្ខពួក៦នាក់ ជិះម៉ូតូ បង្កហឹង្សាតាមផ្លូវសាធារណ:បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ យុវជនម្នាក់ក្នុងចំណោមបក្សពួក ៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនយកមកសួរនាំ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យលើដងផ្លូវសាធារណៈនៅទីប្រជុំជន។ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿនបានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមទឹកថ្លា សង្កាត់ទឹកថ្លា។ សូមរំលឹក នៅថ្ងៃទី៣១.០៨.២០២៣ … Read More

ការដណ្តើមជ័យជម្នះ របស់កីឡារិនីរត់ម៉ារ៉ាតុងជនជាតិកេនយ៉ា ទទួលការចាប់អារម្មណ៍ដល់ក្មេងស្រីដទៃទៀតផ្តោតលើវិស័យកីឡា

ALJAZEERA ៖ កំពុងតែមានប្រជាប្រិយភាព កីឡាការិនីរត់ម៉ារ៉ាតុងក្នុងប្រទេសកេនយ៉ាម្នាក់ និងការកោតសសើរពីមហាជនបន្ទាប់ពីរូបនាងបានបំបែកឯកត្តកម្មដណ្តើមមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ និង៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកនៅទីក្រុង Budapest ប្រទេហុងគ្រី។ កីឡាការិនីរូបនេះលើកឡើងថា កត្តាដែលជំរុញឱ្យនាងទទួលបានជោគជ័យជាបន្តបន្ទាប់នេះ ដោយសារខ្លួនចង់បង្ហាញទៅកាន់ក្មេងស្រីទាំងអស់ជាពិសេសគឺក្មេងស្រីនៅប្រទេសកេនយ៉ា ឱ្យមានភាពក្លាហាន និងហ៊ានជម្នះនូវរាល់ផ្នត់គំនិតដែលលើកឡើងថា ស្រ្តីមិនមានកម្លាំងគ្រប់គ្រាន់អាចប្រឡូកក្នុងវិស័យកីឡាបាន។ ស្រ្តីមានសមត្ថភាព និងមហិច្ឆិតារូបនេះមានឈ្មោះថា Faith Kipyegon។ ចង់ដឹងថា Faith Kipyegon មានប្រវត្តិសាវតាយ៉ាងណាខ្លះ? ក្រៅពីមហិច្ឆតាចង់ក្លាយជាកីឡាការិនីគំរូ ឱ្យក្មេងស្រីៗដទៃចាប់អារម្មណ៍លើវិស័យកីឡា តើមានមូលហេតុអ្វីបន្ថែមទៀតជំរុញឱ្យនាងជ្រើសយកកីឡាម៉ារ៉ាតុងនេះ? មូលហេតុនៃការមិនសូវយកចិត្តទុកដាក់ទៅលើស្រ្តី … Read More