ការអំពាវនាវពីក្រុមអ្នកគាំទ្ររដ្ឋប្រហារនីហ្សេ ឲ្យឯកអគ្គរដ្ឋទូតបារាំង និងកងទ័ពចាកចេញពីប្រទេសនេះ
នីហ្សេ៖ ការប្រមូលផ្តុំគ្នាមនុស្សរាប់ពាន់នាក់ នៅរដ្ឋធានីញ៉ាម៉េ(Niamey)របស់ប្រទេសនីហ្សេ ដោយទាមទារឲ្យប្រទេសបារាំងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វ្រិកខាងលិចមួយនេះ ខណៈមេដឹកនាំយោធាថ្មីរបស់ខ្លួនបានចោទប្រកាន់អតីតអាណានិគមអំណាចនេះថាបាន “ជ្រៀតជ្រែក”ការងារផ្ទៃក្នុងរបស់ប្រទេស ។
នៅជិតមូលដ្ឋានយោធាមួយកន្លែងស្នាក់នៅរបស់ទាហានបារាំង ឃើញមានក្រុមបាតុករបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍បន្ទាប់ពីការអំពាវនាវរបស់អង្គការសង្គមស៊ីវិលមួយចំនួនជាអរិភាពចំពោះវត្តមានយោធាបារាំង។ ពួកគេបានលើកផ្ទាំងបដាប្រកាសថា កងទ័ពបារាំងចាកចេញពីប្រទេសរបស់យើងទៅ។
ចំនែកឯរដ្ឋាភិបាលយោធារបស់នីហ្សេ ដែលបានដណ្ដើមអំណាចកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងមកនេះ បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថាបានប្រើវោហាសាស្ត្របំបែកបំបាក់នៅក្នុងការអត្ថាធិប្បាយរបស់លោកអំពីរដ្ឋប្រហារ និងស្វែងរកការដាក់ទំនាក់ទំនងរវាងអាណានិគមនិយមជាមួយអតីតអាណានិគមរបស់ខ្លួន។
លោកប្រធានាធិបតី Macron បានគាំទ្រ លោកមហាម៉េដ បាហ្សូម( Mohamed Bazoum) ដែលត្រូវបានទម្លាក់ពីតំណែង ហើយបានបដិសេធមិនទទួលស្គាល់មេដឹកនាំថ្មីរបស់នីហ្សេ។ លោក ស៊ីលវ្យាំង អ៊ីត ( Sylvain Itte) ឯកអគ្គរដ្ឋទូតបារាំងបានបន្តការងារនៅក្នុងប្រទេសនីហ្សេ បើទោះបីជាមានពេលកំណត់៤៨ម៉ោងក្នុងការចាកចេញពីប្រទេស ដែលបានផ្តល់ឲ្យជាងមួយសប្តាហ៍មុនក្តី ការសម្រេចចិត្តមួយរបស់លោក Macron បាននិយាយថាលោក អបអរសាទរ៕