ខណៈក្រុមហ៊ុន Facebook ផ្តល់យុត្តិធម៌ជូនសម្ដេច សម្តេចតេជោ សម្រេចមកប្រើប្រាស់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម facebook ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញ គួបផ្សំជាមួយ twitter, YouTube, TikTok, Telegram, Instagram, បន្ទាប់ពីក្រុម ហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ខ្ញុំសង្ឃឹម ថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសិលធម៌មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សង្ឃឹមថាក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជាឯរាជរដ្ឋាភិបាលទទួលបាន ១០ភាគរយដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។

ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។

សម្តចតេជោ បានបញ្ជាក់ថា ការសម្រេចប្រើ ឬមិនប្រើ Facebook គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)។ ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយTikTok និងTelegram ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះសម្ដេចបង្កើត Facebook, TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័ន្តច្រឡំ៕