ការផលិតផ្កាយរណបAI មានសមត្ថភាពផ្តល់ព័ត៌មានលម្អិតលើកដំបូង ​របស់ហុងកុងបានបញ្ចប់សព្វគ្រប់

ហុងកុង៖ ក្នុងការផលិតផ្កាយរណបបញ្ញាសិប្បនិមិត្ម (AI) ទីក្រុងហុងកុងរបស់ប្រទេសចិនបានបញ្ចប់សព្វគ្រប់ហើយ ដែលអាចចាប់សញ្ញាពីចម្ងាយមានសមត្ថភាពផ្តល់ព័ត៌មានលម្អិតលើកដំបូងរបស់ខ្លួន កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ហើយគ្រោងបាញ់បង្ហោះ នៅចុងខែវិច្ឆិកាឆ្នាំនេះ។ ផ្កាយរណប ដែលមានឈ្មោះ «Hong Kong Star» ត្រូវបានផលិតដោយជោគជ័យនៅមជ្ឈមណ្ឌលផលិតផ្កាយរណបហុងកុង។ គេគ្រោងនឹងបញ្ជូនផ្កាយរណបនេះទៅកាន់គន្លងគោចរពីកន្លែងបាញ់បង្ហោះ នៅឈូងសមុទ្រ ជាប់ខេត្ត Guangdong នៅលើដីគោក នាចុងខែវិច្ឆិកា។ ដោយមានបំពាក់កាមេរ៉ាអុបទិក ដែលមានគុណភាពបង្ហាញទីតាំងជាក់លាក់ ផ្កាយរណបនេះ អាចផ្តល់នូវរូបភាពចាប់សញ្ញាពីចម្ងាយអុបទិក ដែលមានគុណភាពខ្ណស់ជាសកលនៅកម្រិតអនុម៉ែត្រឬម៉ែត្រអគ្គិសនី។ អ្នកវិទ្យាសាស្ត្រនិយាយថា ផ្កាយរណបនេះអាចផ្តល់នូវទិន្នន័យយ៉ាងទូលំទូលាយដែលមានភាពជាក់លាក់ខ្ពស់ សម្រាប់ភស្តុភារសកល … Read More

លោក Assad ទៅដល់ប្រទេសចិនហើយ ដើម្បីចូលរួមពិធីបើកព្រឹត្តិ ការណ៍ Asian Games

ចិន៖ លោក Bashar al-Assad ប្រធានាធិបតីស៊ីរី បានធ្វើដំណើរទៅដល់ភាគខាងកើតទីក្រុង Hangzhou របស់ប្រទេសចិនហើយ ដោយរូបភាពវីដេអូពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានបង្ហាញឲ្យឃើញពីការស្វាគមន៍ នៅពេលដែលលោកធ្វើដំណើរចុះពីយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា នេះ។ លោក Assad គ្រោងនឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ Asian Games រួមជាមួយបណ្ដាឥស្សរជនបរទេសជាច្រើននាក់។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រជាជាតិអាស៊ី ចាប់តាំងពីឆ្នាំ២០០៤ ខណៈដែលលោក Assad ប្រឹងប្រែងយ៉ាងខ្លាំងបន្ថែមទៀត ដើម្បីបញ្ចប់ភាពឯកោផ្នែកការទូតជាងមួយទសវត្សរ៍ ចំពេលមានទណ្ឌកម្មពីសំណាក់លោកខាងលិច។ យន្តហោះ … Read More

យន្តហោះគ្មានមនុស្សបើក ២៤គ្រឿង រុស្ស៊ី យកមកវាយប្រហាររោងចក្រចម្រាញ់ប្រេង របស់អ៊ុយក្រែន

អ៊ុយក្រែន៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី នៅពេលយប់បានបំផ្លាញរោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ Poltava ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន បើតាមអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធកន្លងទៅនេះ ។ អភិបាល Dmytro Lunin បាននិយាយថា ប្រតិបត្តិការចម្រាញ់ប្រេង នៅរោងចក្រត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយថាមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹង។ លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយថា រុស្ស៊ីបានវាយប្រហារ Nikopol និងតំបន់បីផ្សេងទៀត … Read More

យន្តហោះ គ្មានមនុស្សបើក kamikaze អ៊ុយក្រែន យកវាយប្រហារទៅលើទីក្រុង រមនីយដ្ឋានរបស់រុស្ស៊ី

រុស្សី៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ការបំផ្ទុះនេះកើតឡើងមុនការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក។ ធុងសាំងមួយបានផ្ទុះនៅជិតឃ្លាំងប្រេង និងអាកាសយានដ្ឋានក្នុងទីក្រុង រមណីយដ្ឋាន Sochi របស់រុស្ស៊ី ដែលជាកន្លែងប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៤ ។ មន្ត្រីរុស្ស៊ីមិនទាន់បានបញ្ជាក់ ពីរបាយការណ៍នេះទេ ហើយការស៊ើបអង្កេត កំពុងដំណើរការ។ អភិបាលក្រុង Sochi លោក Aleksey Kopaigorodsky បាននិយាយថា ជាលទ្ធផលមិនមាននរណាម្នាក់រងរបួសនោះទេ។ លោកបានបញ្ជាក់ថា៖ «ព្រលានយន្តហោះ និងប្រព័ន្ធដឹកជញ្ជូនទាំងមូលដំណើរការជាធម្មតា» ដោយកត់សម្គាល់ថា ភ្លើងត្រូវបានរលត់ហើយ យោងតាមសារព័ត៌មាន … Read More

លោក Andrzej Duda ប្រៀបធៀបអ៊ុយក្រែន ទៅនឹងមនុស្សកំពុងលង់ទឹក

បរទេស៖ លោក Andrzej Duda ប្រធានាធិបតីរបស់ប៉ូឡូញ បាននិយាយថា តាមរយៈការបណ្តឹងរបស់ទីក្រុង Warsaw ជុំវិញការហាមឃាត់លើគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទីក្រុងគៀវ កំពុងមានអាកប្បកិរិយាដូចជា “មនុស្សលង់ទឹក” ដោយគំរាមដកអ្នកគាំទ្រដ៏សំខាន់របស់ខ្លួននៅក្នុងជម្លោះជាមួយប្រទេសរុស្ស៊ី។ លោកក៏បានប្រកាសថា កិច្ចប្រជុំដែលបានគ្រោងទុករបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅទីក្រុងញូវយ៉ក ត្រូវបានលុបចោល។ លោក Duda បាន​លើក​ឡើង​បែបនេះ ខណៈ​លោកនិយាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ។ លោក​បាន​ត្អូញត្អែរ​ថា អ៊ុយក្រែន ដែល​បច្ចុប្បន្ន​កំពុង​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុង​មូស្គូ «កំពុង​ប្រកាន់​ខ្ជាប់​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​មាន» យោងតាមសារព័ត៌មាន RT … Read More

លោកហ្សេលិនស្គី នៅឯក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានបញ្ជាក់ពីភាពត្រឹមត្រូវ ក្នុងការគាំទ្រសម្រាប់អ៊ុយក្រែនថាជាការការពារធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ

UN៖ លោក វ៉្លូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញខ្លួន នៅឯក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ និងបានបង្ហាញនូវភាពត្រឹមត្រូវការផ្គត់ផ្គង់អាវុធឲ្យក្រុងគីវ ដោយជំរុញឲ្យដាក់ទណ្ឌកម្មលើក្រុងម៉ូស្គូ និងគាំទ្រសេចក្តីសម្រេចនានារបស់សហប្រជាជាតិថាជាសកម្មភាពដើម្បីការពារដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកហ្សេលិនស្គី ស្ថិតក្នុងឯកសណ្ឋានកងទ័ព បានធ្វើដំណើរទៅក្រុងញូយ៉ក ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខ ដែលមាន១៥ប្រទេស ដោយផ្ទាល់លើកដំបូង ចាប់តាំងពីរុស្ស៊ី បានបើកការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២មក។ ក្រុមប្រឹក្សាសន្ដិសុខបានជួបប្រជុំជាច្រើនលើកតាំងពីពេលនោះមក ប៉ុន្ដែពុំអាចចាត់វិធានការណាមួយឡើយ ដោយសារតែទីក្រុងម៉ូស្គូ មានសិទ្ធិវ៉េតូ។ លោកហ្សេលិនស្គី បាននិយាយថា អ៊ុយក្រែន ប្រើសិទ្ធិស្វ័យការពាររបស់ខ្លួន ដោយលោកបន្ថែមថា ការជួយផ្តល់អាវុធដល់អ៊ុយក្រែននៅក្នុងការប្រើសិទ្ធិនេះ តាមរយៈការដាក់ទណ្ឌកម្ម … Read More

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរបស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន ស្នើ ៥ ចំណុច

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៅក្នុងពិធីបើកកិច្ចប្រជុំថា្នក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រៅពីការថ្លែងអំណរគុណចំ ពោះភាគីពាក់ព័ន្ធ និងនាំមកនូវព្រះរាជទាន សេចក្ដីនឹករលឹក និងព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងព្រះរាជទានពរជ័យ អំពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត មកជូនសម្តេច … Read More

ផ្ញើការនឹករលឹករបស់ សម្ដេចតេជោ ចំពោះពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣​នេះ បានសរសេរសារ ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និង​កាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូប​សម្ដេច​កាល​ពីឆ្នាំក​ន្ល​ង​ទៅ​។ សម្ដេចតេជោ មានប្រសាសន៍ថា «ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការ​សហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់​បាន​និយាយ​ច្រើន​ដង​ណាស់​ថា ​(ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)»។ សម្ដេច​តេជោបញ្ជាក់ថា «ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែល​គេ​ឃើញ​ការ​ពិត​ដែល​បាន​កើត​រួច​ទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបាន​ទម្លាក់​ចុះ​ពី​ស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង ៣៨ … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ៖ ការបង្កើត និងការគ្រប់គ្រងអាជីវកម្មអគារលក់ទំនិញរួចពន្ធ

📢ចរាចរណែនាំលេខ០០៧ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការបង្កើត និងការគ្រប់គ្រងអាជីវកម្មអគារលក់ទំនិញរួចពន្ធ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Circular 007 on Establishment and Management on Duty Free Shop Business dated 25 Jul 2018