ការផលិតផ្កាយរណបAI មានសមត្ថភាពផ្តល់ព័ត៌មានលម្អិតលើកដំបូង ​របស់ហុងកុងបានបញ្ចប់សព្វគ្រប់

ហុងកុង៖ ក្នុងការផលិតផ្កាយរណបបញ្ញាសិប្បនិមិត្ម (AI) ទីក្រុងហុងកុងរបស់ប្រទេសចិនបានបញ្ចប់សព្វគ្រប់ហើយ ដែលអាចចាប់សញ្ញាពីចម្ងាយមានសមត្ថភាពផ្តល់ព័ត៌មានលម្អិតលើកដំបូងរបស់ខ្លួន កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ហើយគ្រោងបាញ់បង្ហោះ នៅចុងខែវិច្ឆិកាឆ្នាំនេះ។

ផ្កាយរណប ដែលមានឈ្មោះ «Hong Kong Star» ត្រូវបានផលិតដោយជោគជ័យនៅមជ្ឈមណ្ឌលផលិតផ្កាយរណបហុងកុង។ គេគ្រោងនឹងបញ្ជូនផ្កាយរណបនេះទៅកាន់គន្លងគោចរពីកន្លែងបាញ់បង្ហោះ នៅឈូងសមុទ្រ ជាប់ខេត្ត Guangdong នៅលើដីគោក នាចុងខែវិច្ឆិកា។

ដោយមានបំពាក់កាមេរ៉ាអុបទិក ដែលមានគុណភាពបង្ហាញទីតាំងជាក់លាក់ ផ្កាយរណបនេះ អាចផ្តល់នូវរូបភាពចាប់សញ្ញាពីចម្ងាយអុបទិក ដែលមានគុណភាពខ្ណស់ជាសកលនៅកម្រិតអនុម៉ែត្រឬម៉ែត្រអគ្គិសនី។ អ្នកវិទ្យាសាស្ត្រនិយាយថា ផ្កាយរណបនេះអាចផ្តល់នូវទិន្នន័យយ៉ាងទូលំទូលាយដែលមានភាពជាក់លាក់ខ្ពស់ សម្រាប់ភស្តុភារសកល ការបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ ការឆ្លើយតបពេលមានអាសន្ន និងសុវត្ថិភាព ការចាប់សញ្ញាពីចម្ងាយ ហើយនិងការកសាងទីក្រុងឆ្លាតវៃ។

សមិទ្ធផលនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងផែនការរបស់តំបន់រដ្ឋបាលពិសេស ក្នុងការសាងសង់គម្រោង Space Starlink របស់ហុងកុង ចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៩ ដែលនឹងមានផ្កាយរណបចំនួន ៧២០គ្រឿង៕