ចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច គ្មានលុយសោះ?
ចាប់ផ្តើមមានគំនិតគិតចង់ចាប់ផ្ដើមអាជីវកម្មអ្វីមួយ ជាទូទៅមនុស្សយើងបានយល់ឃើញថា ទាល់តែមានលុយគ្រប់គ្រាន់ជាមុនសិន ដើម្បីយកធ្វើជាដើមទុន ទើបអាចចាប់ផ្ដើមបាន ដូច្នេះបើគ្មានលុយគ្រប់គ្រាន់ ច្បាស់ជាមិនអាចចាប់ផ្ដើមអាជីវកម្ម ឬមុខរបរមិនបានទេ? តើនេះជាការពិតទេ? ចម្លើយៈ មិនប្រាកដនោះទេ ពីព្រោះបើលោកអ្នកគ្មានលុយក្នុង ការចាប់ផ្ដើមអាជីវកម្ម ក៏វាមានវិធីក្នុងការអាចចាប់ផ្ដើមអាជីវកម្មបានដែរ គ្រាន់តែអាជីវកម្មនោះស្ថិតនៅកម្រិតតូច។ លោកអ្នកត្រូវដឹងថា លុយ គឺជាប្រភពដើមទុនដ៏សំខាន់ក្នុងការចាប់ផ្ដើម ក៏ដូចជាការពង្រីកអាជីវកម្មឲ្យបានកាន់តែធំ។ ប៉ុន្តែលុយ ក៏មិនមែនជាឧបសគ្គដ៏ធំក្នុងការរារាំងលោកអ្នកមិនឲ្យចាប់ផ្ដើមបានដែរ។ តើត្រូវធ្វើដូចម្ដេចទើបចាប់ផ្ដើមអាជីវកម្មបាន ក្នុងពេលឥឡូវនេះគ្មានលុយផង? ខាងក្រោមជាវិធី៖ 1-លក់សេវាកម្មលើចំណេះជំនាញដែលលោកអ្នកមាន៖ នៅត្រង់ចំណុចនេះ លោកអ្នកត្រូវដឹងថា តើអ្វីជាចំណេះជំនាញដែលលោកអ្នកកំពុងមាន? ហើយចំណេះជំនាញនោះអ្នកមានទេពកោសល្យខ្លាំងកម្រិតណា ព្រមទាំងកំពុងចង់ឲ្យរីកចម្រើនខ្លាំងលើផ្នែកនោះប៉ុណ្ណា? … Read More