សម្តេចប្រមុខរដ្ឋស្តីទី៖ កម្ពុជា-ថៃនឹងបន្តយកចិត្តទុកដាក់ ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត រាជរដ្ឋាភិបាលមុន
ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:២០ នាទី ។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងក្នុងនាមសម្តេចផ្ទាល់ សម្តេច … Read More