ស្ទឹងពោធិ៍សាត់ព្រឹកនេះកម្ពស់ទឹក បន្តស្រកចុះមកនៅក្រោមកំរិតប្រកាសអាសន្ន

ពោធិ៍សាត់៖ ទឹកស្ទឹង ពោធិ៍សាត់ បានបន្តស្រកចុះ ដោយទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ស្ថិតនៅក្រោមកម្ពស់ប្រកាសអាសន្ន ដែលមានកម្ពស់៥ម៉ែត្រ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០២៣នេះ។ នេះបើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់។ នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ផ្ទះប្រជាពលរដ្ឋតាមទីតាំងមួយចំនួនដែលបានជន់លិចកាលពីម្សិលមិញបាន ស្រកទៅវិញហើយ តែទីតាំងដែលមានទឹកបែកវាលនៅតែបន្តលិចលង់ដដែល នៅវាលស្រែចម្ការជាច្រើនពាន់ហិកតា ដែលលិចលង់ កំពុងប្រឈមនិងការខូចខាត ។ ទោះជាយ៉ាងណាអាជ្ញាធរខេត្ត ពោធិ៍សាត់ នៅតែបន្តដឹកនាំកម្លាំង ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋជាប់ជានិច្ច។ សូមបញ្ជាក់ដែរថា ក្នុងខេត្តពោធិ៍សាត់ … Read More

ក្រសួងបរិស្ថាន៖ ការនាំចូលផលិតផល និងសម្ភារៈប្លាស្ទិកត្រូវបានបង្កើនអាករពិសេស

ភ្នំពេញ: កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយ ក្រសួងបរិស្ថាន ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ កជា​រប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅទីលានកីឡដ្ឋានមុខសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងនៅក្នុងឱកាសនោះ បានឱ្យដឹងថា ការប្រើប្រាស់សម្ភារៈប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាលភាពមនុស្សសត្វលើភពផែនដី។ មកទល់ឆ្នាំ២០២២ នៅទូទាំងពិភពលោក បានផលិតនិងប្រើប្រាស់សម្ភារៈប្លាស្ទិកប្រមាណ ៩,៥ពាន់លានតោន ក្នុងអត្រាកំណើន ៣% … Read More

ប្រទេសស៊ូដង់៖ ដោយសារជម្លោះ ប្រជាជនជិត ៥,៥ លាននាក់បានផ្លាស់ទីលំនៅ

ស៊ូដង់៖ នៅសប្ដាហ៍នេះ ជម្លោះប្រដាប់អាវុធក្នុងប្រទេសស៊ូដង់បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់មនុស្សជិត ៥,៥ លាននាក់ យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយអង្គការទេស្តរប្រវេសន៍អន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ ។ របាយការណ៍បង្ហាញថាមនុស្សជិត៤,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសស៊ូដង់ ក្នុងនោះ ៦៨ ភាគរយមកពីរដ្ឋធានីខាទុំ (Khartoum) ជាទីដែលមានការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត។ ប្រជាជនទាំងនោះភាគច្រើនបានស្វែងរកការជ្រកកោននៅតំបន់ភាគខាងជើង ភាគខាងកើត និងកណ្តាលនៃប្រទេសស៊ូដង់។ ជិត ១,២ លាននាក់ ជនភៀសខ្លួនស៊ូដង់បានឆ្លងព្រំដែនចូលប្រទេសជិតខាង។ របាយការណ៍បាននិយាយថា ប្រទេសឆាដ អេហ្ស៊ីប និងស៊ូដង់ខាងត្បូង គឺជាទិសដៅសំខាន់សម្រាប់ការឆ្លងព្រំដែនរបស់ជនភៀសខ្លួនទាំងនេះ។ ប្រទេសស៊ូដង់បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាដោយអាវុធដ៏ធ្ងន់ធ្ងរបំផុតរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា នៅក្នុងរដ្ឋធានីខាទុំ និងតំបន់ផ្សេងទៀតចាប់តាំងពីផ្ទុះអាវុធដាក់គ្នា … Read More

ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ទាហានរុស្ស៊ីស្លាប់ជាង ៣៣.០០០ នាក់

រុស្ស៊ី៖ បានរកឃើញថាចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញបន្ទុកក្នុងសង្រ្គាមនៅអ៊ុយក្រែន ទាហានរុស្ស៊ី យ៉ាងហោចណាស់ ៣៣.២៣៦ នាក់បានស្លាប់ ក្នុងនោះ ៣.៨៣៦ នាក់ត្រូវបានចល័ត យោងតាមក្រុមអ្នកសារព័ត៌មានមកពីសារព័ត៌មាន BBC និង Mediazona ជាភាសារុស្ស៊ី។ ចំនួននេះ ចេញពីប្រភពនៃការស៊ើបអង្កេតដោយសារព័ត៌មាន BBC និង វិទ្យុសេរីភាព Mediazona ។ ការសិក្សាដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី គឺផ្អែកលើការចុះមរណៈភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ របាយការណ៍នៅលើបណ្តាញសង្គមពីសាច់ញាតិជនរងគ្រោះ និងអាជ្ញាធរមូលដ្ឋាន។ល។ កាលពីខែកក្កដា ឆ្នាំនេះ ចាប់តាំងពីការចាប់ផ្តើមនៃការវាយបករបស់អ៊ុយក្រែនវិញ ទាហានរុស្ស៊ី យ៉ាងហោចណាស់ … Read More

នៅថ្ងៃអាទិត្យ ទី១ ខែតុលានេះ ការប្រកួតរត់ប្រណាំងឡើងលើភ្នំគូលែនចាប់ផ្តើមហើយ

សៀមរាប៖ រដូវកាលទី២នៃព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងឡើងលើភ្នំគូលែន បានត្រឡប់មកវិញហើយ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។ អ្នកដែលត្រូវទៅចូលរួមរត់ប្រណាំង បានទៅចុះឈ្មោះជាបណ្តើរៗហើយ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ រំពឹងថាការប្រកួតកីឡារត់ប្រណាំងឡើងលើភ្នំគូលេន នឹងអាចទាក់ទាញអ្នកចូលរួមសរុបជាង ៥០០នាក់ ដោយនឹងត្រូវឆ្លងកាត់តំបន់ដែនជម្រកព្រៃឈើដ៏ស្រង់បំព្រង ដែលនឹងផ្តល់ជូនអ្នកចូលរួមទាំងអស់នូវបទពិសោធន៍នៃសម្រស់ធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ហើយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះដែរ នឹងមានការរៀបចំដាំកូនឈើសរុបចំនួន ៥០០ដើម នៅលើដងភ្នំគូលេន រួមនឹងតំបន់ឧទ្យានជាតិផ្សេងៗ ដើម្បីបន្ថែមភាពទាក់ទាញសម្រាប់ក្រុមភ្ញៀវទេសចរណ៍សម្រាប់ជម្រុញវិស័យមួយនេះឱ្យកាន់តែមានភាពលេចធ្លោមួយកម្រិតថែមទៀត។ ក្រុមហ៊ុន CBS មានមោទនភាព ដែលបានប្រកាសពីភាពជាដៃគូថ្មីរបស់ខ្លួនជាមួយក្រុមហ៊ុន Green-G8 និងក្រសួងបរិស្ថាន ដើម្បីរៀបចំឱ្យមានការប្រកួតកីឡារត់ប្រណាំងឡើងលើភ្នំគូលែនរដូវកាលទី២ … Read More

ការតវ៉ាក្នុងទីក្រុងតូរ៉ង់តូ ក្រុមអ្នកបើកយន្តហោះកាណាដា

កាណាដា៖ ការចេញតវ៉ា ក្រុមអ្នកបើកយន្តហោះកាណាដា នៅអាកាសយានដ្ឋាន Pearson Airport របស់ទីក្រុង តូរ៉ង់តូ (Toronto)កាលពីថ្ងៃសុក្រទី២៩ខែកញ្ញា ទាមទារឲ្យមានការចំណាយនិង ទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរជាងមុនស្របពេលការពិភាក្សានានាជុំវិញកិច្ចសន្យាថ្មី គ្របដណ្ដប់លើអ្នកបើកយន្តហោះ៤.៥០០ នាក់ នៅអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសកាណាដា នៅតែបន្ត។ ក្រុមអ្នកបើកយន្តហោះកាណាដា កំពុងដាក់សម្ពាធកាន់តែខ្លាំងដើម្បីទទួលបានប្រាក់ខែខ្ពស់ និងតារាងពេលវេលាកាន់តែប្រសើរជាងមុខ បន្ទាប់ពីក្រុមហ៊ុនសមភាគីរបស់សហរដ្ឋអាមេរិក រួមទាំង United Airlines Delta Air Lines និង American Airlines បានចំណូលដ៏ច្រើនជាវត្តិសាស្ត្រ ក្នុងកិច្ចព្រមព្រៀងពលកម្មថ្មី … Read More

តាំងនៅមាត់ជ្រោះនៃការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក

អាមេរិក៖ កំពុងស្ថិតនៅលើមាត់ជ្រោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៃការបិទរដ្ឋាភិបាលមួយផ្សេងទៀត ស្របពេលដែលសភាបានត្រៀមខ្លួនក្នុងការខកខានថ្ងៃផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដើម្បីផ្តល់មូលនិធិដល់ទីភ្នាក់ងារសហព័ន្ធ។ ការបិទលើកទីបួន ដែលកើតឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក អាចប៉ះពាល់យ៉ាងខ្លាំងដល់អ្វីៗគ្រប់យ៉ាងចាប់ពីការធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ឧទ្យានជាតិ និងការផ្ដល់ការអនុញ្ញាត រៀបអាពាហ៍ពិពាហ៍។ បុគ្គលិករដ្ឋាភិបាលភាគច្រើន នឹងត្រូវដកចេញដោយគ្មានប្រាក់ឈ្នួល ហើយកម្មវិធីអាហារូបត្ថម្ភសំខាន់ៗនឹងត្រូវបញ្ឈប់។ ការប្រឈមនេះ បានកើតមានឡើង ក្រោយការបះបោររបស់ក្រុមស្តាំនិយម នៅក្នុងសភាសហរដ្ឋអាមេរិក។ គណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាដោយសំឡេងភាគច្រើនតិចតួច ខណៈគណបក្សប្រជាធិបតេយ្យកាន់កាប់ព្រឹទ្ធសភា ដោយមានអាសនៈលើសតែមួយ។ នោះមានន័យថា ការចំណាយលើពង្រាងច្បាប់នានា ដើម្បីរក្សាការបើកទ្វាររដ្ឋាភិបាល តម្រូវឱ្យមានការស្រុះស្រួលគ្នាពីភាគីទាំងពីរ ដើម្បីឈានទៅដល់សភាទាំងពីរ ឲ្យច្បាប់នេះបានទៅដល់តុរបស់លោកប្រធានាធិបតី Joe Biden៕ … Read More

សភាអាមេរិក៖ ញ័បដៃបញ្ចៀសពីការបិទរដ្ឋាភិបាល

សហរដ្ឋអាមេរិក៖ កំពុងប្រញាប់ប្រញាល់ សមាជិកសភាសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការទូទាត់វិក្កយបត្ររបស់រដ្ឋាភិបាល មុនពេលមូលនិធិអស់នៅថ្ងៃសៅរ៍នេះ។ ប្រសិនបើបរាជ័យដើម្បីបញ្ចៀសពីការបិទរដ្ឋាភិបាល នោះបុគ្គលិក និងសមាជិកបម្រើសេវាសហព័ន្ធរាប់លាននាក់អាចមើលឃើញការផ្អាកប្រាក់ខែរបស់ពួកគេ។ សមាជិកគណបក្សសាធារណរដ្ឋ ដែលមាននិន្នាការរឹងរូសមួយចំនួននៅក្នុងសភាតំណាងរាស្រ្ត បានជំរុញឲ្យមានការកាត់បន្ថយការចំណាយដ៏ច្រើន។ ពួកគេចង់ឲ្យកាត់បន្ថយមូលនិធិ សម្រាប់អ្វីៗជាច្រើនដូចជាការថែទាំសុខភាព គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ នាយកសេតវិមាននៃការិយាល័យគ្រប់គ្រង និងថវិកា លោកស្រី Shalanda Young បានរិះគន់គណបក្សសាធារណរដ្ឋ ចំពោះការបង្កភាពវឹកវររបស់ពួកគេ ដែលលោកស្រីនិយាយថា កំពុងគំរាមកំហែងរុញច្រានឲ្យយើងបិទរដ្ឋាភិបាល។ លោកស្រី និយាយថា ក្រុមអ្នករឹងរូសកំពុងព្យាយាមបង្ខំឱ្យមានការកាត់បន្ថយដ៏មហន្តរាយដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ។ … Read More

ការប៉ុនប៉ងឆ្លងចូលសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍ ២នាក់ស្លាប់

បរទេស៖ ជនអន្តោប្រវេសន៍ ម៉ិកស៊ិក២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលការវាយប្រហារប្រដាប់អាវុធ នៅរដ្ឋ Baja California ខណៈពួកគេប៉ុនប៉ងឆ្លងចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក យោងតាមវិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិម៉ិកស៊ិក (INM) បាននិយាយកាលពីថ្ងៃសុក្រ។ ក្រុមអ្នកជួយសង្គ្រោះបានទៅកាន់ទីតាំងនោះកាលពីព្រឹកថ្ងៃសុក្រ ជាកន្លែងដែលក្រុមមិនស្គាល់អត្តសញ្ញាណ បានវាយប្រហារលើជនអន្តោប្រវេសន៍ ហើយបានរកឃើញបុរសរងរបួសម្នាក់ និងសាកសពមនុស្សពីរនាក់។ ទីភ្នាក់ងារបាននិយាយថា មុនពេលការជួយសង្គ្រោះ ក្រុមអ្នកសង្គ្រោះបានជួយជនអន្តោប្រវេសន៍ម៉ិកស៊ិក ១១នាក់ ដែលត្រៀមចេញពីភ្នំ បន្ទាប់ពីការវាយប្រហារដោយកាំភ្លើង ហើយស្ត្រីពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសដោយគ្រាប់កាំភ្លើង។ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានទៅដល់ព្រំដែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាលឱ្យមានការប្រកាសអាសន្នពីមេដឹកនាំអាមេរិកមួយចំនួន និងនាំឱ្យមានការបង្កើនការត្រួតពិនិត្យសន្តិសុខនៅព្រំដែន។   … Read More