ហ្សកហ្ស៊ី៖ រឹបអូសបានគ្រឿងផ្ទុះដែលបញ្ជូនចេញពីអ៊ុយក្រែនទៅកាន់រុស្ស៊ី
បរទេស៖ ការលើកឡើងនៅថ្ងៃម្សិលមិញពីសេវាកម្មសន្តិសុខរដ្ឋរបស់ហ្សកហ្ស៊ីថា ខ្លួនរឹបអូសបានការដឹកជញ្ជូនគ្រឿងផ្ទុះដែលធ្វើដំណើរទៅកាន់ទីក្រុង Voronezh របស់រុស្ស៊ី ចេញពីកំពង់ផែ Odesa របស់អ៊ុយក្រែន ។ គ្រឿងផ្ទុះទាំងនេះ បានលាក់នៅក្នុងទំនិញអាគុយរថយន្តដែលចូលក្នុងប្រទេសហ្សកហ្ស៊ី កាលពីខែមករា ចេញពីអ៊ុយក្រែន ឆ្លងកាត់រ៉ូម៉ានី ប៊ុលហ្គារី និងទួរគី ហើយត្រូវរឹបអូសបាននៅចំណុចព្រំដែនរបស់ពួកគេជាមួយរុស្ស៊ី យោងតាមទីភ្នាក់ងារសន្តិសុខក្នុងស្រុកហ្សកហ្ស៊ី បានលើកឡើង ។ នៅក្នុងសេចក្តីថ្លែងការណ៍ ពួកគេបាននិយាយថា ទំនិញគ្រឿងផ្ទុះទាំងនេះ បានមកដល់ហ្សកហ្ស៊ី នៅក្នុងរថយន្តដឹកទំនិញគ្រប់គ្រងដោយអ៊ុយក្រែន ហើយត្រូវបានគេដឹកបញ្ចូនទៅកាន់ទីក្រុង Voronezh របស់រុស្ស៊ី ដែលមានចម្ងាយប្រហែល ១៨០គ.មពីព្រំដែនអ៊ុយក្រែន … Read More