សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ជាមួយប្រសាសន៍សំខាន់ៗ

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)” នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែ​ល​មានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ -សម្ដេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិន ឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ … Read More

ប្រមុខមុខដឹកនាំបារាំង ប្រឈមមុខនឹងការខ្វែងគំនិត ខាងការទូតដ៏កម្រ ជុំវិញមជ្ឈឹមបូព៌ា

បារាំង៖ ការចុះហត្ថលេខាលើអនុស្សរណៈរួមមិនធម្មតាមួយ ពីក្រុមអ្នកការទូតបារាំងមួយក្រុម ដោយបង្ហាញពីអ្វីដែលពួកគេចោទប្រកាន់ថា ជាការលម្អៀងគាំទ្រអ៊ីស្រាអែលពីប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដោយបន្ថែមសម្ពាធលើលោកប្រធានាធិបតី បន្ទាប់ពីពេលខ្លះ មានសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។ ឯកអគ្គរដ្ឋទូតបារាំង១២រូប ដែលត្រូវបានគេទទួលស្គាល់ជាផ្លូវការនៅមជ្ឈឹមបូព៌ា និងបណ្តាប្រទេសអាហ្វ្រិកខាងជើង បានចុះហត្ថលេខា លើឯកសារសម្ងាត់ដោយហៅវា ថាជា «កាយវិការ ដែលមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រថ្មីៗនៃការទូតបារាំង ក្នុងពិភពអារ៉ាប់» យោងតាមកាសែតប្រចាំថ្ងៃរបស់បារាំង Le Figaro បាននិយាយកាលពីថ្ងៃចន្ទ ។ ខ្លឹមសារពិតប្រាកដនៃឯកសារនេះ … Read More

ប្រមុខដឹកនាំចិន ប្រាប់អាមេរិកឲ្យឈប់ផ្ដល់អាវុធឲ្យកោះតៃវ៉ាន់ ព្រោះការជុំជាតិ មិនអាចបញ្ឈប់បានឡើយ

អាមេរិក៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ក្រុងប៉េកាំងបាននិយាយថា មេដឹកនាំចិនលោក Xi Jinping បានប្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ឱ្យ បញ្ឈប់ការផ្ដល់អាវុធឲ្យទៅកោះតៃវ៉ាន់ទៀត ហើយថាការការជុំជាតិ ឬការបង្រួបបង្រួមរបស់ចិន ជាមួយកោះស្វ័យគ្រប់គ្រង គឺមិនអាចបញ្ឈប់បានឡើយ ។ លោក Xi បានប្រាប់លោក Biden ថា ភាគីអាមេរិកគួរតែបញ្ឈប់ការផ្ដល់អាវុធឲ្យទៅកោះតៃវ៉ាន់ និងងាកមកគាំទ្រការបង្រួបបង្រួមជាតិ របស់ចិន។ ប្រទេសចិនប្រកាន់ជំហរការបង្រួបបង្រួមជាតិ ហើយបញ្ហានេះគឺជារឿងដែលគ្មានអ្នកណាអាចបញ្ឈប់បានឡើយ បើយោងតាមការអានលិខិតពីក្រសួងការបរទេសចិន … Read More

ការធ្វើមាតុភូមិនិវត្តន៍ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ពីប្រទេសប៉ាគីស្ថាន វិលមកកាន់ប្រទេសកំណើតខ្លួនវិញ ប្រមាណជាង៥.៥០០នាក់

កាប៊ុល៖ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារនេះបានឲ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង៥.៥០០នាក់ បានវិលត្រឡប់មកកាន់ប្រទេសកំណើត របស់ពួកគេវិញហើយ កាលពីថ្ងៃចន្ទ បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ ។ សេចក្តីថ្លែងការណ៍បានដាក់ថា ជនភៀសខ្លួនសរុបចំនួន៥.៦៤០នាក់ បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថាន តាមច្រក Torkham និង Spin Boldak ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ ដោយបានបន្ថែមថា ជនភៀសខ្លួនទាំងនោះបានទទួលជំនួយជាចាំបាច់ ។ ក្រសួងខាងលើបានឲ្យដឹងថា … Read More

មហាអំណាចអាមេរិក និងចិន ជួបពិភាក្សាទល់មុខគ្នា ស្របពេលមាន​ជម្លោះ​លើ​បញ្ហាយោធា និងសេដ្ឋកិច្ច

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បានជួបលោក Xi Jinping ប្រធានាធិបតីចិន ក្នុង​ជំនួប​ទល់​មុខ​គ្នា ជាលើកដំបូង ក្នុង​រយៈពេល​មួយ​ឆ្នាំ​កាល​ពីថ្ងៃពុ​ធ​ សម្រាប់​កិច្ច​ពិភាក្សា​ក្នុង​គោល​បំណង​បន្ធូរ​បន្ថយ​ភាពតានតឹងរវាងមហាអំណាចទាំងពីរលើជម្លោះយោធា ការជួញដូរគ្រឿងញៀន និង​បញ្ញា​សិប្បនិម្មិតឬ(AI) ហើយបាននិយាយថា ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចំរើន​ពិត​ប្រាកដ ​។ លោក Biden បានស្វាគមន៍មេដឹកនាំចិន នៅឯអគារអចលនទ្រព្យ ហ្វីឡូលី(Filoli)ដែលជាផ្ទះ និង​សួនច្បាររបស់រដ្ឋនៅតំបន់ជនបទ ស្ថិតនៅចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ ភាគខាងត្បូង នៃ​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) … Read More

ប្រមុខដឹកនាំមហាអំណាចទាំងពីរ បានជួបប្រជុំទល់មុខគ្នា ជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ

មហាអំណាចពិភពលោកទាំងជួបគ្នា លោក Joe Biden ប្រធានាធិបតី និងលោក Xi Jinping ប្រធានាធិបតីចិន កាលពីថ្ងៃពុធ ដោយការជួបប្រជុំទល់មុខគ្នាជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ ស្របពេលមានភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ។ ដើម្បីហេតុផលសុវត្ថិភាព មេដឹកនាំទាំងពីរកំពុងពិភាក្សា នៅទីតាំងឯកជនមួយ គឺអគារអចលនទ្រព្យ Filoli នៅទីក្រុង Woodside រដ្ឋកាលីហ្វ័រនីញ៉ា នៅខាងក្រៅសាន់ហ្វ្រាន់ស៊ីស្កូ – នៅជិតកន្លែងដែលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កំពុងត្រូវបានធ្វើឡើងនៅសប្តាហ៍នេះ ៕  

កម្មករឥណ្ឌា ៤០នាក់បន្តនៅជាប់ខ្លួនក្នុងផ្លូវក្រោមដីបាក់ ធ្វើឲ្យសាច់ញាតិខកចិត្ត

ឥណ្ឌា៖  នៅក្រៅផ្លូវក្រោមដីបាក់ មានកម្មករខឹងសម្បាររាប់សិបនាក់ កាលពីថ្ងៃពុធកន្លងមកនេះ បានអំពាវនាវឲ្យជួយសង្រ្គោះសហការីដែលជាប់ខ្លួនរបស់ពួកគេ ស្របពេលដែលកម្មករធ្វើផ្លូវ ៤០នាក់ បន្តនៅជាប់អស់រយៈពេល ៣ថ្ងៃមកហើយ នៅក្នុងប្រទេសឥណ្ឌា ។ ក្រុមជួយសង្រ្គោះ បានព្យាយាមទៅដល់ក្រុមកម្មករ ហើយសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងទទួលបានជំនួយពីម៉ាស៊ីនខួងធន់ធ្ងន់ ដែលត្រូវបានដឹកតាមអាកាសទៅកាន់កន្លែងកើតហេតុ បើតាមការលើកឡើងពីក្រុមមន្រ្តី ។ ក្រុមកម្មករនៅមានសុវត្ថិភាពទេ ហើយក្រុមជួយសង្រ្គោះ អាចទាក់ទងជាមួយពួកគេបានហើយ ថែមទាំងបញ្ជូនចំណីអាហារ ទឹក និងអុកស៊ីសែនដល់ពួកគេ តាមបំពង់ ចាប់តាំងពីបាក់ផ្លូវក្រោមដីកាលពីព្រឹកថ្ងៃអាទិត្យមកម្ល៉េះ ប៉ុន្តែផ្ទាំងថ្មដ៏ធំ បានរារាំងដល់កិច្ចខិតខំជួយសង្រ្គោះ ក្នុងការជីកផ្លូវចេញសម្រាប់ពួកគេ … Read More

ចង់ឲ្យតុលាការអន្តរជាតិ ICC កាត់ទោសលោក Netanyahu ករណីប្រល័យពូជសាសន៍ ពីសមាជិកសភា តួកគី

តួកគី ៖ សមាជិកសភា របស់តួកគីពីរនាក់ និងអតីតសមាជិកសភាម្នាក់ បានដាក់ញត្តិទៅរដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា ដើម្បីស្វែងរកការចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំង នឹងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ជុំវិញការប្រព្រឹត្ត របស់អ៊ីស្រាអែលនៅហ្គាហ្សា នេះយោងតាមការចេញ ផ្សាយរបស់ RT ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា សំណើ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ឈាន​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬហៅកាត់ថា ICC ​ដែលតួកគី​និង​អ៊ីស្រាអែល​មិន ដែល​ទទួល​ស្គាល់ឡើយ នាពេលកន្លងមក ។ … Read More

ចិន បង្ហាញវីដេអូ ជាលើកដំបូងពីការបាញ់ គ្រាប់មីស៊ីលពិត ចេញពីយន្តហោះចម្បាំង J-20

ចិន៖ ជាលើកដំបូងប្រទេសចិន បានបង្ហាញ ការបាញ់មីស៊ីលគ្រាប់ ពិតចេញពីយន្តហោះ ចម្បាំងបំបាំងកាយ J-20 នៅក្នុងវីដេអូអបអរសាទរ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ មួយថ្ងៃមុនថ្ងៃខួបលើកទី ៧៤ នៃការបង្កើតកងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន (PLA) ។ អ្នកវិភាគបាននិយាយថា វីដេអូនេះក៏បានបង្ហាញ ពីនីតិវិធីពីរបៀប ដែលកងទ័ពអាកាស PLA ស្ទាក់ចាប់ និងបណ្តេញយន្តហោះយោធា បរទេស ដែលបង្ហាញពីទំនុកចិត្ត និងជំនាញរបស់កងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន នេះយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ … Read More