គណកម្មធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ៖ បញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទីពីរ (ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣) នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

បញ្ជីផ្គូផ្គងការប្រណាំងទូក របស់ គណកម្មធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ លេខ៖៦៧៤ គជបអ ស្តីពី បញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទីពីរ (ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣) នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

ការចូលរួមការតវ៉ា ពីមនុស្សរាប់ពាន់នាក់ ដើម្បីគាំទ្រប៉ាឡេស្ទីន។

អង់គ្លេស៖ ក្នុងក្រុងឡុងដ៍ អ្នកតវ៉ារាប់ពាន់នាក់ បានចូលរួមដើរក្បួនគាំទ្រប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ ដោយនគរបាលក្រុងបានព្រមានក្រុមបាតុករថា ជនណាដែលត្រូវចាត់ទុកថារើសអើងជាតិសាសន៍ នឹងត្រូវបានឃាត់ខ្លួននៅឯកន្លែងជួបជុំ ។ ការព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអ៊ីស្លាមនិយមប៉ាឡេស្ទីន លើបទឈប់បាញ់រយៈពេល៤ថ្ងៃ បានឃើញការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចំនួន២៤នាក់ កាលពីថ្ងៃសុក្រ ប៉ុន្ដែយុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីនមានមូលដ្ឋាននៅប្រទេសងង់គ្លេស ដែលបានរៀបចំការដើរក្បួនកាលពីថ្ងៃសៅរ៍ បាននិយាយថា នេះគឺគ្រាន់តែជាបទឈប់បាញ់រយៈពេលខ្លី ដោយផ្នែកប៉ុណ្ណោះសម្រាប់ប្រជាជនតំបន់ហ្កាហ្សា ។ មន្ត្រីនគរបាលជាង១.៥០០នាក់ នឹងត្រូវបានដាក់ពង្រាយឲ្យបំពេញភារកិច្ចនៅចុងសប្ដាហ៍ដើម្បីទប់ទល់នឹងការតវ៉ានេះ បើតាមនគរបាលបានលើកឡើង កាលពីថ្ងៃសុក្រ ៕  

ការប្រគល់ក្រុមឈ្លើយសឹកថ្មី ២០នាក់ ពីក្រុមប្រដាប់អាវុធហាម៉ាស់ ឱ្យទៅ ICRC តាមព្រំដែនជាមួយអេហ្ស៊ីប។

បរទេស៖ ខ្លួនបានប្រគល់ក្រុមឈ្លើយសឹកថ្មី ចំនួន ២០នាក់ ទៅឱ្យគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) កាលពីយប់ថ្ងៃសៅរ៍ នេះយោងតាមក្រុមប្រដាប់អាវុធ នៃក្រុមហាម៉ាស់បានលើកឡើង ។ ចំណែកកងកម្លាំងការពារ អ៊ីស្រាអែល (IDF) បាន​បញ្ជាក់​ថា ក្រុម​នេះ​ឥឡូវ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​អ៊ីស្រាអែល​វិញ​ តាម​ព្រំដែន​ប៉ាឡេស្ទីន​ជាមួយ​អេហ្ស៊ីប ។ កងកម្លាំងការពារអ៊ីស្រាអែល បានទទួលស្គាល់ការផ្លាស់ប្តូរនេះ ប៉ុន្តែបាននិយាយថា យោងតាមព័ត៌មានរបស់ខ្លួនមានតែ “អ្នកចាប់ពង្រត់ ១៧ នាក់ប៉ុណ្ណោះត្រូវបានផ្ទេរ រួមទាំងជនជាតិអ៊ីស្រាអែល ១៣ នាក់ និងអ្នកចាប់ពង្រត់ ៤ … Read More

នៅពេលអ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន ភាពសប្បាយរីករាយ និងភាពរឹងរូសកើតឡើង។

បរទេស៖ កាលពីយប់ថ្ងៃសុក្រ ការបាញ់កាំជ្រួចបានបំភ្លឺពេញមេឃ គឺជាការប្រារព្ធពិធីដ៏អធិកអធម​លាយ ឡំ​នឹងភាពរឹងរូស ដើម្បីអបអរដល់ការដោះលែងស្ត្រី និងកុមារប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល ជា​ថ្នូរ​នឹងរលកដំបូងនៃចំណាប់ថ្នូរដែលក្រុមហាម៉ាស ដោះលែងនៅតំបន់ហ្កាហ្សា ។ នៅទូទាំងតំបន់វេសបែង ហ្វូងមនុស្សបានអបអរសាទរ និងគ្រវីទង់ជាតិប៉ាឡេស្ទីន និងក្រុ​មហា​ម៉ាស រួមជាមួយនឹងកន្សែង kaffiyeh បន្ទាប់ពីរថយន្តពណ៌សពីរគ្រឿង ដែលអម​ដោយ​រថពាស​ដែក បានចាកចេញពីជំរុំយោធា Ofer ជាមួយអ្នកទោសជាច្រើននាក់ ។ ស្ថិតក្នុងវ័យ២៤ឆ្នាំ Marah Bakir បាននិយាយថា៖«ខ្ញុំសប្បាយចិត្ត ប៉ុន្តែការរំដោះរបស់ខ្ញុំ បាន​កើត​ឡើង​ក្នុង​តម្លៃនៃការឈឺចាប់» ដោយសំដៅទៅលើការស្លាប់មនុស្សជិត ១៥.០០០ … Read More

ថៃថា ក្រុមហាម៉ាសឃុំខ្លួនពលរដ្ឋខ្លួន២០នាក់ទៀត បន្ទាប់ពី១០នាក់ត្រូវបានដោះលែង។

ថៃ៖  ពលរដ្ឋថៃចំនួន២០ នាក់ នៅតែត្រូវបានក្រុមហាម៉ាស់ឃុំខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានដោះលែង១០ នាក់ យោងតាមក្រសួងការបរទេសថៃ បានថ្លែងកាលពីថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា កន្លងមកនេះ។ ក្រសួងបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍ថា ចំណាប់ខ្មាំងថៃ ត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ក្នុងការដោះដូរចំណាប់ខ្មាំងកាលពីថ្ងៃសុក្រដែលក្រុមហាម៉ាសបានចាប់ខ្លួន ជាមួយនឹងពលរដ្ឋប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល ដែលនឹងត្រឡប់ទៅលំនៅឋានវិញបន្ទាប់ពី ៤៨ ម៉ោងនៅក្នុងមន្ទីរពេទ្យ។ ចំណាប់ខ្មាំងថៃ ដែលត្រូវបានដោះលែងនោះ រួមមានស្ត្រីម្នាក់ផងដែរ នេះបើយោងតាមរូបថតដែលចេញផ្សាយដោយក្រសួង បង្ហាញពួកគេស្លៀកពាក់អាវធំពណ៌បៃតង និងជាមួយគ្រូពេទ្យនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងប្រទេសអ៊ីស្រាអែល ។ មន្ត្រីស្ថានទូតថៃប្រចាំទីក្រុង Tel Aviv … Read More

នៅទីក្រុងអ៊ីស្តង់ប៊ុល មនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នា ដើម្បីកាន់ទុក្ខជនជាតិទួគីពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់

បរទេស៖ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ការប្រមូលផ្តុំគ្នានៅខាងក្រៅវិហារអ៊ីស្លាមមួយ អ្នកកាន់ទុក្ខរាប់រយនាក់ កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពីការសោកចំពោះ​ ការស្លាប់របស់បុរសទួរគីពីរនាក់ ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាមហាម៉ាស បាននិយាយថា ត្រូវបានសម្លាប់កាលពីដើមសប្តាហ៍នេះ នៅក្នុង​ការ​វាយ​ប្រហារ​របស់អ៊ីស្រាអែល    លើប្រទេសលីបង់ភាគខាងត្បូង ។ នៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ មនុស្សសរុបចំនួន៩នាក់ ត្រូវបានសម្លាប់ រួម​ទាំង​អ្នក​កាសែត​ពីរ​នាក់ ជនស៊ីវិលពីរនាក់ផ្សេងទៀត និងសមាជិកក្រុមហាម៉ាស ៥នាក់ រួមទាំង​សមាជិក​ជាន់​ខ្ពស់​នៃក្រុមសកម្មប្រយុទ្ធផងដែរ។ ក្រុមហាម៉ាស បាននិយាយថា ជនជាតិទួរគីទាំងពីរនាក់នេះ ស្ថិតនៅក្នុងរថយន្តមួយគ្រឿង ដែល​ដឹកមនុស្សចំនួន៥នាក់ ដែលបានស្លាប់ទាំងអស់។ អាជ្ញាធរលីបង់ មិនបាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ស្លាប់​​របស់ជនជាតិទួរគី ឬស្ថានភាពដែលពួកគេមកនៅក្នុងប្រទេសលីបង់ទេ។ មនុស្ស​ប្រហែល … Read More

Black Friday ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ។

អាមេរិក៖ នៅទីលាន Washington ទីក្រុងញូវយ៉ក ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានមកប្រមូលផ្តុំគ្នា កាល​ពី​ថ្ងៃ​សុក្រ ទី២៤ ខែវិច្ឆិកា ដើម្បីតវ៉ាប្រឆាំង​នឹងអ្វីដែលពួក​គេចាត់​ទុក​ថា​ជា​ការ​ចូល​កាន់​កាប់​ដោយ​ខុស​ច្បាប់​នៅលើដែនដីប៉ាឡេស្ទីន ។ ក្រុមជាច្រើនដូចជាចលនាយុវជនប៉ាឡេស្ទីន Al-Awda NY និងវេទិកាប្រជាជន បានមកចូលរួម​ក្នុង​បាតុកម្មនេះ។ បាតុករគាំទ្រអ៊ីស្រាអែល មានកាន់ទង់​ជាតិ​អ៊ីស្រាអែល ​ក៏​បាន​មក​បង្ហាញ​ខ្លួន​ នៅ​ទីលាន​វ៉ាស៊ីនតោននេះផងដែរ។ កាលពីថ្ងៃសុក្រ គឺជាថ្ងៃដំបូងនៃបទឈប់បាញ់ក្នុងសង្រ្គាមអំឡុងពេល​ ដែល​ក្រុម​អ្នក​ប្រយុទ្ធ​ហាម៉ាស បានដោះលែងចំណាប់ថ្នូរ ២៤នាក់ រួមមានស្ត្រី និងកុមារជនជាតិអ៊ីស្រាអែល និង​កម្មករ​កសិដ្ឋានជនជាតិថៃ។ អ៊ីស្រាអែល-ក្រុមហាម៉ាស នៅក្រោម​លក្ខខណ្ឌនៃបទឈប់បាញ់ … Read More

ការគ្រោងបង្កើតមជ្ឈមណ្ឌលបង្ការជំងឺឆ្លង អាស៊ាននៅក្នុងប្រទេសចំនួន៣។

ភ្នំពេញ:  ការគ្រោងបង្កើតមជ្ឈមណ្ឌលបង្ការជំងឺឆ្លង អាស៊ាន នៅក្នុងប្រទេសចំនួន៣រួមមាន៖ ប្រទេសថៃ ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គ​លេខា​ធិការអាស៊ានបានលើកឡើង ក្នុងវេទិកាតុមូលស្តីពី«អនាគតអាស៊ាន៖ភាពប្រឈម និង​កាលានុវត្ត​ភាព» រៀបចំដោយក្លឹបអ្នកការសែតកម្ពុជា នាថ្ងៃទី២៥ ខែវិច្ឆិកានេះ ។ ឯកឧត្តមបណ្ឌិតបានបន្តថា មជ្ឈមណ្ឌលនេះបង្កើតឡើង ដើម្បីត្រៀមឆ្លើយតបនឹងជំងឺឆ្លងផ្សេងៗ ដែល​អាចកើតឡើងនៅពេលអនាគតដោយមិនបានដឹងមុន ពោលដូចជំងឺកូវីដ-១៩ និងជំងឺសារជាដើម ។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ ទទួលបានការគាំទ្រថវិកាពីប្រទេសជប៉ុន ប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួនទៀតក៏មានការចាប់អារម្មណ៍ផងដែរ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ … Read More

កិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងកិច្ចប្រជុំពាក់ព័ន្ធ អាស៊ានលើកទី៩

ភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល ឯកឧត្តម កែវ​ រតនៈ​ ​ និងលោក កៅ​ គឹមហួន​ អគ្គលេខាធិការអាស៊ាន​ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលើក​ទី៩​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ក្រោមមូលបទ​ “ជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព” ដោយមា​នការចូលរួមពីបណ្តារដ្ឋមន្រ្តីរ៉ែអាស៊ាន​ រដ្ឋមន្រ្តីរ៉ែ​ទីម័រខាងកើតជាអ្នកតាមដាន លេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនា​ និងអង្គការអន្តរជាតិមួយចំនួនទៀត ។ កិច្ចប្រជុំនេះប្រព្រឹត្តនៅសណ្ឋាគារសុខាភ្នំពេញ អស់រយះពេល​ ៣ថ្ងៃ​ ចាប់ពីថ្ងៃទី២១​ ដល់២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ។ ជាលទ្ធផល​ … Read More