ថៃថា ក្រុមហាម៉ាសឃុំខ្លួនពលរដ្ឋខ្លួន២០នាក់ទៀត បន្ទាប់ពី១០នាក់ត្រូវបានដោះលែង។
ថៃ៖ ពលរដ្ឋថៃចំនួន២០ នាក់ នៅតែត្រូវបានក្រុមហាម៉ាស់ឃុំខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានដោះលែង១០ នាក់ យោងតាមក្រសួងការបរទេសថៃ បានថ្លែងកាលពីថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា កន្លងមកនេះ។ ក្រសួងបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍ថា ចំណាប់ខ្មាំងថៃ ត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ក្នុងការដោះដូរចំណាប់ខ្មាំងកាលពីថ្ងៃសុក្រដែលក្រុមហាម៉ាសបានចាប់ខ្លួន ជាមួយនឹងពលរដ្ឋប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល ដែលនឹងត្រឡប់ទៅលំនៅឋានវិញបន្ទាប់ពី ៤៨ ម៉ោងនៅក្នុងមន្ទីរពេទ្យ។ ចំណាប់ខ្មាំងថៃ ដែលត្រូវបានដោះលែងនោះ រួមមានស្ត្រីម្នាក់ផងដែរ នេះបើយោងតាមរូបថតដែលចេញផ្សាយដោយក្រសួង បង្ហាញពួកគេស្លៀកពាក់អាវធំពណ៌បៃតង និងជាមួយគ្រូពេទ្យនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងប្រទេសអ៊ីស្រាអែល ។
មន្ត្រីស្ថានទូតថៃប្រចាំទីក្រុង Tel Aviv បានជូនដំណឹងដល់សាច់ញាតិ ដែលក្រសួងបានបញ្ជាក់ជាថ្មី កាលពីថ្ងៃសៅរ៍នេះថា ស្ថានទូតនឹងរៀបចំជាចាំបាច់សម្រាប់ពួកគេក្នុងការធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងសង្ឃឹមថា ចំណាប់ខ្មាំងដែលនៅសេសសល់ នឹងត្រូវបានប្រព្រឹត្តដោយមនុស្សធម៌ និងត្រូវបានដោះលែងដោយសុវត្ថិភាពក្នុងពេលឆាប់ៗនេះ។ របាយការណ៍ដំបូង បាននិយាយថា ពលរដ្ឋថៃប្រមាណ១២នាក់ត្រូវបានដោះលែង។ ប្រភពមួយដែលបានរាយការណ៍សង្ខេបអំពីការចរចានេះបាននិយាយថា ការដោះលែងរបស់ពួកគេ ពុំជាប់ទាក់ទងទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនោះទេ ជាលើកដំបូងក្នុងសង្គ្រាមរយៈពេលប្រាំពីរសប្តាហ៍ ហើយបានធ្វើតាមការចរចាដាច់ដោយឡែកជាមួយក្រុមហាម៉ាស សម្របសម្រួលដោយប្រទេសអេហ្ស៊ីប និងកាតា។
ក្រសួងការបរទេសថៃ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសកាតា អ៊ីស្រាអែល អេហ្ស៊ីប អ៊ីរ៉ង់ និងម៉ាឡេស៊ី និងគណៈកម្មាធិការកាកបាទក្រហមអន្តជាតិ ព្រមទាំងអ្នកផ្សេងទៀត ដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងនេះ ដែលនាំឱ្យមានការដោះលែងក្នុងពេលថ្មីៗនេះ។