នៅទីក្រុងអ៊ីស្តង់ប៊ុល មនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នា ដើម្បីកាន់ទុក្ខជនជាតិទួគីពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់

បរទេស៖ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ការប្រមូលផ្តុំគ្នានៅខាងក្រៅវិហារអ៊ីស្លាមមួយ អ្នកកាន់ទុក្ខរាប់រយនាក់ កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពីការសោកចំពោះ​ ការស្លាប់របស់បុរសទួរគីពីរនាក់ ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាមហាម៉ាស បាននិយាយថា ត្រូវបានសម្លាប់កាលពីដើមសប្តាហ៍នេះ នៅក្នុង​ការ​វាយ​ប្រហារ​របស់អ៊ីស្រាអែល    លើប្រទេសលីបង់ភាគខាងត្បូង ។

នៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ មនុស្សសរុបចំនួន៩នាក់ ត្រូវបានសម្លាប់ រួម​ទាំង​អ្នក​កាសែត​ពីរ​នាក់ ជនស៊ីវិលពីរនាក់ផ្សេងទៀត និងសមាជិកក្រុមហាម៉ាស ៥នាក់ រួមទាំង​សមាជិក​ជាន់​ខ្ពស់​នៃក្រុមសកម្មប្រយុទ្ធផងដែរ។

ក្រុមហាម៉ាស បាននិយាយថា ជនជាតិទួរគីទាំងពីរនាក់នេះ ស្ថិតនៅក្នុងរថយន្តមួយគ្រឿង ដែល​ដឹកមនុស្សចំនួន៥នាក់ ដែលបានស្លាប់ទាំងអស់។ អាជ្ញាធរលីបង់ មិនបាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ស្លាប់​​របស់ជនជាតិទួរគី ឬស្ថានភាពដែលពួកគេមកនៅក្នុងប្រទេសលីបង់ទេ។

មនុស្ស​ប្រហែល ៤០០ នាក់ ដែលភាគច្រើននៃពួកគេ គ្រវីទង់ជាតិហាម៉ាសពណ៌បៃតង និងស បាន​ចូល​រួមការអធិស្ឋានបុណ្យសពសម្រាប់បុរសទួរគីពីរនាក់គឺ ឈ្មោះ Seyfullah Bilal Ozturk និងYakup Erdal នៅខាងក្រៅវិហារអ៊ីស្លាម Beyazit ចំកណ្តាល​សង្កាត់​ប្រវត្តិសាស្ត្រ​របស់​ទី​ក្រុង​អ៊ី​ស្តង់ប៊ុល​។