ការជំរុញ U.N. ពីក្រុមអ្នកតវ៉ា នៅទីក្រុងហ្សេរុយសេឡឹម ឲ្យទទួលស្គាល់អំពើហិង្សាផ្លូវភេទរបស់​ក្រុមហាម៉ាស កាលពីថ្ងៃទី៧ តុលា

ហ្សេរុយសេឡឹម ៖ បាតុករមួយក្រុមបានជម្នះភ្លៀង ដើម្បី​អំពាវ​នាវ​ឱ្យ​អង្គការសហប្រជាជាតិលើកពីស្ត្រី ដែលពួកគេនិយាយថាស្ត្រី ត្រូវបាន​ក្លាយ​ជា​គោល​ដៅ​អំពើ​ហិង្សា​ផ្លូវ​ភេទ ពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា នាទីក្រុងហ្សេរុយសេឡឹមកាលពីថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកាកន្លងមកនេះ ។ នៅមុខអគារអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សេរុយសេឡឹម ពួកគេបានធ្វើបាតុកម្ម ខណៈ​អ៊ីស្រាអែល​កំពុងបើកកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលទីក្រុងហ្សឺណែវ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ អំពី​អំពើហិង្សាផ្លូវភេទរបស់ក្រុមហាម៉ាស ។ ​កំពុង​លេច​ឡើងនូវភ័ស្តុតាង​ដែលមាន​កាន់​តែច្រើ​ន ​បាន​ចង្អុល​ទៅ​ឧក្រិដ្ឋ​កម្ម​ផ្លូវ​ភេទ​ក្នុង​អំឡុង​ពេល​នៃ​ការ​វាយប្រហារដ៏សាហាវបំផុតលើប្រទេស អ៊ីស្រាអែលក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដូចជា​ជន​រង​គ្រោះ​ដែល​ត្រូវគេរកឃើញថារងការបំពានខ្លាំង និងត្រូវបានរងគ្រោះធ្ងន់ធ្ងរបំផុត ។ ក្រុម​អាជ្ញាធរ​អ៊ីស្រាអែល​ បាន​បើក​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ដែល​ប្រព្រឹត្ត​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​រប​ស់​ក្រុមហាម៉ាស រួមទាំងការចាប់រំលោភផ្លូវភេទផងដែរ ។ មេធាវីជនជាតិអ៊ីស្រាអែល … Read More

ឧបទ្ទវហេតុបាត់ យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH370 សាច់ញាតិជនរងគ្រោះចិន បន្តទាមទារសំណងនៅឯតុលាការ។

ចិន៖ នៅដើមសប្តាហ៍នេះ តុលាការទីក្រុងប៉េកាំងប្រទេសចិន បានចាប់ផ្តើមសវនាការលើករណីបណ្តឹងទាមទារសំណង សម្រាប់ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ ដែលជាអ្នកដំណើរជនជាតិចិនសរុបជាងមួយរយនាក់ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង អំឡុងធ្វើដំណើរនៅលើជើងហោះហើរ យន្តហោះដឹកអ្នកដំណើរ MH370 របស់ប្រទេសម៉ាឡេស៊ី កាលពីជិត១០ឆ្នាំមុន ។   សូមរំលឹកដែរថា កាលពីដើមខែមីនា ឆ្នាំ២០១៤ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH370 ដែលមានទិសដៅចាកចេញពីទីក្រុងកូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងរបស់ប្រទេសចិន ស្រាប់តែបាត់សញ្ញាសម្គាល់ នៅក្នុងតារាងទិសដៅចរាចរណ៍ផ្លូវអាកាស អំឡុងកំពុងហោះហើរឆ្លងកាត់តំបន់មហាសមុទ្រឥណ្ឌា ដោយគេប៉ាន់ស្មានថាបានជួបគ្រោះថ្នាក់ធ្លាក់ចូលទៅក្នុងសមុទ្រ ហើយជាហេតុការណ៍ដ៏អាថ៌កំបាំងបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍របស់ពិភពលោក ។ ដំណើរការសវនាការ … Read More

ប៉ះទង្គិចគ្នាជាសាធារណៈដ៏កម្រ រវាងប្រេសិតកូរ៉េខាងជើង និងអាមេរិក នៅអង្គការសហប្រជាជាតិ។

UN​៖ ការ​ប៉ះទង្គិច​គ្នា​ រវាងឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិនៃសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ ​កាលពីថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ជុំវិញការបាញ់បង្ហោះ​ផ្កាយ​រណប​ចារកម្ម​លើក​ដំបូង ​របស់​ទី​ក្រុងព្យុងយ៉ាង និងហេតុផល​សម្រាប់​ភាពតាន​តឹង ​ដែល​ចេះ​តែ​កើន​ឡើង​នៅ​ក្នុង​ជម្លោះ​ពាក្យ​សម្ដី​ជាសាធារណៈដ៏កម្រ និងដោយផ្ទាល់រវាងគូសត្រូវទាំង២ ។ ប្រទេសកូរ៉េខាងជើង បន្ទាប់ពី​អវត្តមានជិត៦ឆ្នាំមក បានចាប់ផ្តើ​ម​បញ្ជូន​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​ម្តងទៀតទៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលអន្តរ​ទ្វីប​របស់​ខ្លួនកាលពីខែកក្កដា ។ ស្ថាប័នដែលមានសមាជិក ១៥ នាក់បាន​ជួបប្រជុំ​គ្នា​ កាល​ពី​ថ្ងៃចន្ទ​ជុំវិ​ញ​ការបាញ់បង្ហោះផ្កាយរណបចារកម្ម កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ។ លោកស្រី លីនដា ថូម៉ាស … Read More

ការព្រមព្រៀងគ្នារវាង វៀតណាម និងជប៉ុន ដើម្បីពង្រឹងទំនាក់ទំនង សន្តិសុខ ចំពោះមុខឥទ្ធិពល កំពុងកើនឡើងរបស់ចិន។

បរទេស៖ កាលពីថ្ងៃចន្ទ ជប៉ុន​ និង​វៀតណាម​ ​បាន​ព្រមព្រៀង​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ និង​សេដ្ឋកិច្ច​របស់​ប្រទេសទាំងពីរ នៅ​ចំពោះមុខ​ឥទ្ធិពល​ដែល​ កំពុង​កើនឡើង​របស់​ចិន​ក្នុង​តំបន់ ។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានជួបពិភាក្សានៅទីក្រុងតូក្យូ ហើយបានព្រមព្រៀងបើកទូលាយ កិច្ចសហប្រតិបត្តិការសន្តិសុខ ធ្វើការលើការផ្ទេរឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិទ្យា ហើយចាប់ផ្តើមពិភាក្សាអំពីកម្មវិធី ជំនួយជប៉ុនថ្មីសម្រាប់យោធានៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានគំនិតដូចគ្នានៅក្នុងតំបន់ នេះយោងតាមសារព័ត៌មាន VOA ចេញផ្សាយឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ … Read More

ព្រះបរមរាជវាំង៖ ព្រះករុណា ព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្រក់ទៀនជ័យផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក។

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីព្រះរាជពិធីសម្រក់ទៀនជ័យ ផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក កាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ការព្យាយាមធ្វើការបំពុល ពីអ៊ុយក្រែនលើ ក្រុមមន្ត្រីរបស់រុស្សី។

បរទេស៖ លោក Kirill Lysogorsky ជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ពួកគេថាបានផ្គត់ផ្គង់ សារធាតុគីមីពុល ដល់ទីក្រុងគៀវ ដោយអះអាងថា ពួកគេប្រើប្រាស់ក្នុងផែនការវាយប្រហារ លើមន្ត្រីរុស្ស៊ីនៅអតីតទឹកដីអ៊ុយក្រែន ដែលបានចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០២២ នេះបើយោងតាមការចេញផ្សាយរបស់ RT ។ លោកLysogorsky បានបង្ហាញការអះអាងទាំងនេះ នៅចំពោះមុខអង្គការ សម្រាប់ការហាមឃាត់អាវុធគីមី ឬOPCW ដោយបញ្ជាក់ថាមានភស្តុតាងដែល មិនអាចប្រកែកបាននៃការផ្គត់ផ្គង់បែបនេះ ។ សារធាតុគីមីដែលត្រូវបានរាយការណ៍ថា ផ្តល់ដោយលោកខាងលិចត្រូវបានចោទប្រកាន់ថា បានប្រគល់ទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស។ មន្ត្រី​រូប​នេះ​បានបញ្ជាក់ទៀតថានៅ​មាន​ភស្តុតាង​នៃ​ភ្នាក់ងារ​ … Read More

ព្យុះរដូវរងាវាយប្រហារ រុស្ស៊ី និងអ៊ុយក្រែន មនុស្សជិត ២លាននាក់គ្មានអគ្គិសនីប្រើប្រាស់។

បរទេស ៖ ព្យុះសង្ឃរា និងទឹកជំនន់ដ៏ធ្ងន់ធ្ងរបានធ្វើ​ឱ្យ​មនុស្ស​ប្រហែល ១,៩​លាន​នាក់ ​គ្មានថាមពលអគ្គិសនីប្រើប្រាស់នៅភាគខាងត្បូង ដោយ​សំដៅលើ​តំបន់​ជា​ច្រើន​របស់​អ៊ុយក្រែន ​ដែល​ត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធខុសច្បាប់ដោយទីក្រុងមូស្គូ បើប្រទេសរុស្ស៊ីបានលើកឡើង ។   គ្រោះមហន្តរាយដ៏អាក្រក់បំផុតគឺនៅក្នុងតំបន់ Dagestan តំបន់ Krasnodar និង តំបន់ Rostov ក៏ដូចជា តំបន់ Donetsk តំបន់ Luhansk តំបន់ Kherson តំបន់Zaporizhzhia និង Crimea យោងតាមការលើកឡើងពី ក្រសួងថាមពលរបស់រុស្ស៊ី … Read More

ប្រតិបត្តិការអ៊ីស្រាអែល នៅហ្គាហ្សា លោក Musk សំដែងការគាំទ្រ។

បរទេស៖ លោក Elon Musk បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ នៅ​ក្រុងយេរូសាឡឹម​ខាងលិច​ថា អ៊ីស្រាអែល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី ប្រតិបត្តិការ​បំផ្លាញ​ក្រុម​ហាម៉ាស​ឡើយ នេះយោងតាមការចេញផ្សាយរបស់ RT ​។ ការធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ប្រធានក្រុមហ៊ុន X ដែលជាអតីត Twitter បន្ទាប់ពីអ្នករិះគន់នៅសហរដ្ឋអាមេរិក បានចោទប្រកាន់គាត់ពីបទប្រឆាំងពួកយូដា ។ លោក Musk  បានទទួលស្វាគមន៍ការធ្វើដំណើរ និងអមដំណើរដោយ នាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅទស្សនា Kfar Aza … Read More

ប្រមុខដឹកនាំ UN ចោទកងកម្លាំងអ៊ីស្រាអែល បានវាយប្រហារមកលើកងល្បាត របស់ក្រុមរក្សាសន្តិភាព។

បរទេស ៖ នៅក្នុងប្រទេសលីបង់ កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ បានចោទប្រកាន់ទៅលើយោធាអ៊ីស្រាអែលថា   បានវាយប្រហារការល្បាតរក្សាសន្តិភាព      កាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេល  បទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ឧប្បត្តិហេតុនេះត្រូវបានចោទប្រកាន់ថា បានកើតឡើងនៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់ នៅជិតភូមិ Aytaroun ក្នុងប្រទេសលីបង់ ជាប់ព្រំដែនជាមួយប្រទេសអ៊ីស្រាអែល និងចម្ងាយ ១២៥ គីឡូម៉ែត្រពីរដ្ឋធានី Beirut ប្រទេសលីបង់។ យោងតាម UNIFIL វាគឺ “កំឡុងពេលនៃភាពស្ងប់ស្ងាត់តាមខ្សែបន្ទាត់ពណ៌ខៀវ”  បើយោងតាមសារព័ត៌មាន RT បានចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៦ … Read More