ពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រឆ្នាំ២០២៣ កម្ពុជាទទួលបាននៅប្រទេសអូទ្រីស។

ភ្នំពេញ៖  នៅប្រទេសកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលបានពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ពានរង្វាន់នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិត នៅក្នុងឧស្សាហកម្ម»។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាកន្លងមកនេះ បានលើកឡើងថាថា ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា ខណៈវិស័យនេះមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀង … Read More

សហរដ្ឋអាមេរិក រងការព្រមានពី រុស្ស៊ី ទល់នឹងការដើរចូលលើការរត់ប្រណាំងសព្វាវុធថ្មី។

រុស្ស៊ី ៖  នៅក្នុងសុន្ទរកថារបស់អ្នកការទូតជាន់ខ្ពស់រុស្ស៊ីបានថ្លែង ដោយចេញផ្សាយនៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកានេះថា បើសិនសហរដ្ឋអាមេរិក រំពឹងថានឹងឈ្នះការរត់ប្រណាំងសព្វាវុធលើកក្រោយ នោះទីក្រុងវ៉ាស៊ីនតោន យល់ខុសហើយ ដោយបន្ថែមថាជម្លោះយោធារវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ មិនអាចបដិសេធចោលបាននោះទេ ។ លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទទួលបន្ទុកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សឺជី យ៉ាបកូវ (Sergei Ryabkov) ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ បានប្រាប់សារព័ត៌មាន អ៊ីសវេសទៀ (Izvestia) ថា កាលៈទេសៈបច្ចុប្បន្ន មិនអំណោយផលដល់កិច្ចចរចាអាវុធជាមួយ ទីក្រុងវ៉ាស៊ីនតោននោះទេ ។ … Read More

សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាព សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសជួយឧបត្ថម្ភដល់យុវជន សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាពរបស់នៅខេត្តកំពត។ តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ ឯកឧត្តម សេង ទៀង ជំនួយ​ការ​​ផ្ទាល់​របស់សម្ដេច សហការជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវរៀប​ចំ​ជា​ពីរ​​របៀប គឺទី១ ត្រូវយកយុវជន អន … Read More

ក្រសួងមហាផៃ្ទ ៖ សំណើសុំលើកលែងការបង់កម្រៃសេវា និងពន្លឿនៃសេវាសាធារណៈ ដើម្បីបម្រើឱ្យការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ

ជម្រាបជូន របស់ ក្រសួងមហាផៃ្ទ លេខ៖ ៣៣៥១  សជណ ស្តីពី សំណើសុំលើកលែងការបង់កម្រៃសេវា និងពន្លឿនៃសេវាសាធារណៈ ដើម្បីបម្រើឱ្យការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ដំណឹងពិសេស! ការប្រកាសផ្តល់អាហារូបករណ៍១០០% ទៅកាន់សិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យ និងកំពុងសិក្សាថ្នាក់ទី១២ ពីសាកលវិទ្យាល័យខេមតិច។

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ទេពកោសល្យ​ស្ទែម ថ្នាក់​បរិញ្ញាបត្រ​ជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដល់សិស្សានុសិស្សទើប​បញ្ចប់ថ្នាក់វិទ្យាល័យ និងកំពុងសិក្សាថ្នាក់ទី១២ ​ដែលអាហារូបករណ៍នេះ នឹងផ្ដល់ជូនរហូតដល់ ១០០% រយៈពេល ៤ឆ្នាំ។ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ សាកលវិទ្យាល័យខេមតិច បានបញ្ជាក់ថា ការប្រឡងចូលសិក្សា និងទទួលអាហារូបករណ៍នេះ នឹងប្រព្រឹត្តនៅថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។ អាហារូបករណ៍ដែលនឹងត្រូវផ្ដល់ជូននេះ គឺលើជំនាញសិក្សាបច្ចេកវិទ្យា រួមមាន៖ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត(Cyber Security) វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសប្បនិមិ្មត(Data Science and … Read More

ប្រមុខដឹកនាំរុស្សីថា ភាពរឹងម៉ាំរបស់រុស្សី គឺជាសារៈសំខាន់បំផុតសម្រាប់ សណ្តាប់ធ្នាប់ពិភពលោក។

រុស្សី៖ ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ ទៅកាន់ក្រុមប្រឹក្សា ប្រជាជនរុស្ស៊ី-អន្តរជាតិថា មិនអាចមានស្ថិរភាព ពិភពលោកបានទេ បើគ្មានប្រទេសរុស្ស៊ី ដែលមានអំណាច និងអធិបតេយ្យភាពទេនោះ  បើយោងតាមការចេញផ្សាយរបស់ RT ។ លោក Putin បានថ្លែង ទៅកាន់អង្គការ តាមរយៈតំណភ្ជាប់វីដេអូ ចេញពីវិមានក្រឹមឡាំង ដោយរំឭកអ្នកចូលរួមថា រុស្ស៊ី គឺជាប្រទេសមួយ និងអរិយធម៌ ហើយបានបង្កភាពច្របូកច្របល់ម្តង ហើយម្តងទៀត ប្រឆាំងនឹងអ្នកដែលស្វែងរកឳកាស ក្នុងការគ្រប់គ្រងលើភពផែនដី។ លោកPutinបានបន្តថា … Read More

ប្រមុខដឹកនាំរុស្សី នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតអាមេរិក ឆ្នាំ២០២៤ នោះទេ។

រុស្ស៊ី ៖  លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែនទេ មុនពេលលោកដឹងលទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ម្នាក់បាននិយាយកាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ស្របពេលមានការព្រួយបារម្ភថា លទ្ធភាពនៃជ័យជម្នះក្នុងការបោះឆ្នោតអាមេរិក សម្រាប់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចប៉ះពាល់ដល់ការគាំទ្ររបស់លោកខាងលិច ដល់ទីក្រុងគីវ ។ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ លោក ត្រាំ ដែលកំពុងស្វះស្វែងរកជ័យជម្នះម្ដងទៀត និងជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងជាបេក្ខេជនប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ … Read More

ព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ មនុស្សស្លាប់ ២២នាក់ និងរបួស៦៩នាក់ ជាមួយគ្រោះថ្នាក់ចរាចរណ៍។

ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឲ្យមានមនុសស្លាប់ចំនួន ២២នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់ ដែលភាគច្រើនជាអ្នកជិះម៉ូតូ ។ ក្នុងរយៈពេល ៣ថ្ងៃនោះ គឺថ្ងៃ​ទី២៦ មានស្លាប់ ចំនួន៥នាក់ និងរងរបួសសរុបចំនួន ៩នាក់, ថ្ងៃទី២៧ ស្លាប់ចំនួន ៣នាក់ និងរងរបួសសរុប ១៨នាក់ និងនៅថ្ងៃទី២៨ ស្លាប់ចំនួន ១៤នាក់ និងរងរបួសចំនួន ៤២នាក់ … Read More