សម្តេចធីបតី ហ៊ុន ម៉ាណែត ប្រកាសបិទមិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា។

កោះកុង ៖ សម្តេចធីបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសបិទមិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា ព្រមទាំងបញ្ឍប់សកម្មភាពក្រុមហ៊ុនដែលផលិតអគ្គិសនីដោយធ្យូងថ្ម មុនកិច្ចសន្យា។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា”ខ្ញុំសូមប្រកាស ដើម្បីកុំឱ្យអ្នកមានគម្រោងមកស្នើសុំ វិនិយោគលើការបង្កើតរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មពីបរទេស ចៀសវាងអស់លុយសំបុត្រយប្តហោះ” ។ សម្តេចធិបតីបញ្ជាក់ថា “សំរាប់គម្រោងដែលមានស្រាប់នៅកម្ពុជា សូមបញ្ឍប់សកម្មភាពមុនកិច្ចសន្យា “។ សម្តេចធិបតីក៏បានបញ្ជាក់ថា”ការប្រើធ្យូងថ្ម … Read More

អាចទេ! គម្រោង Blast គឺជាគម្រោង Ponzi ?

នាពេលថ្មីៗនេះ មានគម្រោងBlockchainមួយ ដែលអ្នកវិនិយោគលើ Ethereum Layer2 កំពុងចាប់អារម្មណ៍នោះគឺ Blast ។ គម្រោងនេះបានទាក់ទាញអ្នកវិនិយោគអោយដាក់ Lock កាក់ Eth របស់ពួកគេបានដល់ទៅ 621,156,127 ដុល្លារ ត្រឹមតែរយ:ពេលមិនដល់មួយសប្តាហ៏ផង ។ អ្នកវិនិយោគដាក់កាក់របស់ពួកគេ Lock ព្រោះដោយសារតែរំពឹងថានឹងទទួលបាន airdrop នៅពេលវាបើកអោយប្រើប្រាស់ជាផ្លូវការ ។   ថ្ងៃនេះយើងនាំគ្នាមកដឹងពីចំនុចសំខាន់ខ្លះអំពីគម្រោងនេះ ។ គម្រោង Blast ដឹកនាំដោយបុគ្គលមួយរូបឈ្មោះថា Pacman រូបលោកក៏ជាអ្នកចូលរួមបង្កើត NFT Marketplace … Read More

​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស របស់ចិន​។ 

ចិន ៖  SSPS ជាគំរូ​ដំបូង​នៃ​ប្រព័ន្ធ​ទាញ​យក​ និង​ប្រើប្រាស់​អគ្គិសនី​ពីព្រះ​អាទិត្យនៅ​ទី​អវកាស​ ដើម្បី​បាញ់​បញ្ជូន​មក​កាន់​ផែនដី និង​បញ្ចូល​ថាមពលឱ្យ​​ផ្កាយ​រណប ត្រូវបាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​។ ការ​អភិវឌ្ឍ​ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​អវកាស (SSPS – Space Solar Power System) ប្រទេស​ចិន​ ​មាន​សមត្ថភាព​បាញ់បញ្ជូន​អគ្គិសនី​ចុះ​មក​កាន់​ផែនដី និង​បញ្ចូល​អគ្គិសនី​ឱ្យ​ផ្កាយរណប​នៅ​លើ​គន្លង​តារា​វិថី​ផែនដី ​។ ស្ថានីយ​គំរូរបស់ SSPS ត្រូវ​បាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ទីក្រុងស៊ីអាន (Xi An) នៃ​ខេត្តសានស៊ី (Shaanxi)។ គម្រោង​អភិវឌ្ឍ​ SSPS … Read More

សម្តេចធិវតី នាយករដ្ឋមន្រ្តីប្រកាសថា សុខចិត្តឲ្យគេចោទថាជនផ្តាច់ការវាប្រសើរជាងគេចោទថា អសមត្ថភាពថែរក្សាសន្តិភាពមិនបាន

កោះកុង ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឆ្លើយតបទៅកាន់ជនមួយចំនួន ដែលជាបក្សពួក​ដែលកំពុងរត់ចោលស្រុកនោះ បានលើកឡើងថា សម្តេចសុខចិត្តទទួលយកពាក្យគេ ចោទប្រកាន់ថាជាជនផ្តាច់ការ ពេលដែលសម្តេចប្តេជ្ញាការពារសន្តិភាពជូនប្រជាពលរដ្ឋ ដើម្បីប្តូរ​ពាក្យមិនឲ្យប្រជាពលរដ្ឋចោទប្រកាន់ រដ្ឋាភិបាលអសមត្ថភាព ដោយមិនអាចថែរក្សា​នូវ​សុខសន្តិភាពបាននោះ ។ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង ​និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីការពារនូវសុខសន្តិភាពមិនឲ្យប្រជាពលរដ្ឋស្លាប់ … Read More

យន្តហោះយោធា រុស្ស៊ីនឹងបញ្ជូន ទៅអ៊ីរ៉ង់។

អ៊ីរ៉ង់៖  លោក Mehdi Farahi  អនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានឲ្យដឹងថា ការរៀបចំត្រូវបានបញ្ចប់ សម្រាប់ការបញ្ជូនយន្តហោះយោធារុស្ស៊ីមួយចំនួន ទៅកាន់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ទីភ្នាក់ងារ សារព័ត៌មាន Tasnim  ជាមួយបទសម្ភាសន៍ ពាក់កណ្តាលផ្លូវការ លោក Farahi បានបញ្ជាក់ពីការបញ្ជូនយន្តហោះចម្បាំង Sukhoi Su-35 របស់រុស្ស៊ី នាពេលខាងមុខ ឧទ្ធម្ភាគចក្រវាយប្រហារ Mil Mi-28 និងយន្តហោះចម្បាំង Yak-130 ទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស … Read More

ជាឧបករណ៍ នៃការប្រឈមមុខដាក់គ្នា ទើប ណាតូ បង្កើតឡើងដំបូង​.

រុស្សី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ត្រូវបានបង្កើតឡើងដំបូងជា “ឧបករណ៍ នៃការប្រឈមមុខគ្នា” ហើយប្លុកនេះកំពុងស្វែងរកយ៉ាងសកម្ម ក្នុងការទប់ស្កាត់ប្រទេសរុស្ស៊ី ។ យោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ លោក Peskov បានលើកឡើងថា “ណាតូ ចាត់ទុករុស្ស៊ីជាសត្រូវ ។ ណាតូ គឺជាសម្ព័ន្ធមិត្ត ដែលត្រូវបានបង្កើតឡើងជាឧបករណ៍នៃការប្រឈមមុខគ្នា” ។ សេចក្តីថ្លែងការណ៍ មានការកត់សម្គាល់ថាបានធ្វើឡើងបន្ទាប់ពី ការលើកឡើងដោយអគ្គលេខាធិការ … Read More

ចាប់ផ្ដើមប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល លើគ្រឹះស្ថានអប់រំរដ្ឋចំនួន ៣ មានស៊ីវិល នគរបាល និងយោធា។

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល បណ្ឌិត្យសភានគរបាលកម្ពុជា និង សាកលវិទ្យាល័យ​ការពារជាតិ ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​យោគ​យល់​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់អ៊ីនធឺណិត ។ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ នៃ​ការ​យោគយល់​ស្តីពីកិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បណ្ឌិត្យ​សភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ … Read More

ក្រសួងមហាផ្ទៃ៖ ណែនាំអភិបាលរាជធានីខេត្ត ឲ្យអនុវត្តការងារមួយចំនួន ដើម្បីជួយសម្រួលដល់ពលរដ្ឋក្នុងការចុះបញ្ជីដីធ្លី។

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសស្នើដល់ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្នុងន័យដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លី អនុវត្តការងារមួយចំនួនដូចខាងក្រោម៖   – ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំ និងដាក់ចេញដីកា ស្តីពីការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ ។ – ណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាលនានា ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ -ជាមួយគ្នានេះ រដ្ឋបាលរាជធានី … Read More

សម្តេចធិបតី ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ខេត្តកោះកុង ក្នុងប្រសាសន៍សំខាន់ៗ។

កោះកុង ៖ នាព្រឹកស្អែកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ លើជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន២គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២កាត់ស្ទឹងទាំង២ បង្កើតជា អាងស្តុក ទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០ មេហ្គាវ៉ាត់ ។ … Read More