សម្ដេចធិបតី ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំនេះ អំពាវនាវដល់ក្រសួង និងភាគីពាក់ព័ន្ធ ៧ ចំណុច ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោម​ប្រធាន​បទ «ដំណោះស្រាយប្រកបដោយ នវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០២៣ និងដើម្បីចូលរួមអបអរសាទរ ទិវាជន​មាន​ពិការភាព​កម្ពុជា និង​អន្តរជាតិ​ឆ្នាំ​នេះស​ម្ដេច​បានអំពាវនាវដល់ក្រសួងស្ថាប័នភាគីពាក់ព័ន្ធ ៧ ចំណុច ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាព​ឆ្នាំនេះ រួមមាន៖ ទី១-ត្រូវ​បង្កើន​ការ​ធ្វើ​វិយោគ​ទុន​លើ​ជន​មានពិការភាព និង​បន្ត​កសាង​ធនធាន​ជន​មាន​ពិការ​ភាព​បន្ថែម​ទៀត រាប់ទាំង ការ​គិត​គូរ​កម្ម​វិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានា​ថា​ជន​​មាន​ពិការភាព​អាច​រស់​នៅ​ក្នុង​សង្គម​កម្ពុជា ដោយសមធម៌ មានឱកាស​ប្រកួត​ប្រជែង​ទាំង​នៅ​ក្នុង​ប្រទេស តំបន់ … Read More

ព្រះរាជបន្តូលព្រះមហាក្សត្រ ផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាឱ្យបន្តខិតខំប្រឹង ប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះជំនាញ។

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥និងអន្តរជាតិលើកទី៤១ បានសព្វព្រះ រាជហឫទ័យផ្ញើ ព្រះរាជសារចូលរួមអបអរសាទរជាមួយបងប្អូន កូនក្មួយ ជនរួមជាតិ មាន​ពិការភាព ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដោយភ្ជាប់នូវការ សួរសុខ​ទុក្ខ​ប្រកប​ដោយ​ក្តី​នឹក​រលឹក និង​ស្រឡាញ់​ជាទីបំផុត ជូនបងប្អូន កូនក្មួយ ជនមានពិការភាពគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ សូម​មាន​សុខ​ភាពល្អ សុភមង្គល និងជោគជ័យ គ្រប់កិច្ចការ។ ព្រះអង្គបានបង្ហាញនូវសេចក្តីរំភើបរីករាយ ហើយសូមគាំទ្រលើប្រធាន … Read More

សកម្មជនបានដាក់ស្បែកជើងកុមារបញ្ជាក់ពីការស្លាប់កុមារ នៅកិច្ចប្រជុំ COP28 សម្រាប់តំបន់ហ្កាហ្សា និងអ៊ីស្រាអែល។

បរទេស៖ នៅលើចិញ្ចើមផ្លូវនៃកិច្ចប្រជុំកំពូលអាកាសធាតុ COP28 សកម្មជនលោក Nicolas Haeringer បានដាក់ស្បែកជើងកុមារ រួមជាមួយស្លាកដែលសរសេរថា «គ្មានយុត្តិធម៌ផ្នែកអាកាសធាតុទេ បើគ្មានសិទ្ធិមនុស្ស» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះការស្លាប់របស់កុមារនៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ ក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក ការតវ៉ានិងសកម្មភាពសកម្មណាមួយ ពុំត្រូវបានអនុញ្ញាតឲ្យមាននៅខាងក្នុងតំបន់សន្តិសុខខ្ពស់នោះទេ។ សកម្មភាពរបស់លោក Haeringer បានកើតឡើងនៅក្នុងតំបន់ខៀវ ឬ Blue Zone ដែលនៅជាប់គ្នានោះ។ សកម្មជន និងអ្នកតវ៉ា មិនត្រូវបានអនុញ្ញាតឱ្យដាក់ឈ្មោះបណ្តាប្រទេស មេដឹកនាំ និងរួមទាំងទង់ជាតិជាមួយនឹងសកម្មភាពរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ(UNFCCC) … Read More

អាត្លង់តា៖ បាតុករគាំទ្រប៉ាឡេស្ទីនដុតខ្លួនឯង នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល។

បរទេស៖ បាតុករម្នាក់ដែលមានទង់ជាតិប៉ាឡេស្ទីន បានដុតខ្លួនឯង កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដោយបានធ្វើឲ្យសន្តិសុខម្នាក់រងរបួស នៅពេលដែលសន្តិសុខរូបនោះ ព្យាយាមចូលទៅអន្តរាគមន៍ យោងតាមអាជ្ញាធរបានឲ្យដឹង។ លោក Darin Schierbaum មេនគរបាលក្រុងអាត្លង់តា បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលដែលមន្ត្រីមិនបានកំណត់អត្តសញ្ញាណនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយចំណែកស្ថានភាពរបស់សន្តិសុខ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ។ បាតុករបានទៅដល់ម៉ោងប្រហែល ១២:១៥នាទី (ម៉ោងនៅសហរដ្ឋអាមេរិក) នៅអគារការិយាល័យ ដែលជាទីកន្លែងសម្រាប់ស្ថានកុងស៊ុល ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀត ហើយបានប្រើសាំងដុត … Read More

UN៖ អ៊ីស្រាអែល នឹងមិនបន្តថ្មី ទិដ្ឋាការសម្រាប់មន្ត្រីផ្តល់ជំនួយជាន់ខ្ពស់ទេ។

ការថ្លែងនាថ្ងៃសុក្ររបស់ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ អ៊ីស្រាអែល បានប្រាប់អង្គការសហប្រជាជាតិថា ខ្លួននឹងមិនបន្តថ្មី ទិដ្ឋាការសម្រាប់មន្ត្រីជាន់ខ្ពស់ផ្តល់ជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សាប៉ាឡេស្ទីន និងតំបន់ West Bankនោះទេ ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រ ថា ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា គឺជាការធ្វើមិនដឹងមិនលឺ បន្ទាប់ពីការចាប់ផ្តើមការប្រយុទ្ធគ្នាឡើងវិញ។ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយលុកលើតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សាដើម្បីបន្ថែមពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាសបានដួលរលំ ដោយបានបញ្ជូនពលរដ្ឋប៉ាឡេស្ទីនរងរបួស និងស្លាប់ ទៅកាន់មន្ទីរពេទ្យ ហើយពលរដ្ឋដទៃទៀតត្រូវឡើងមកលើដងផ្លូវដើម្បីស្វែងរកទីសុវត្ថិភាព៕     … Read More

ការអំពាវនាវរបស់ចិន ឲ្យអឺរ៉ុប តាមដានការអភិវឌ្ឍរបស់ចិន ឲ្យបានទូលំទូលាយ។

ប៉េកាំង៖ ការអភិវឌ្ឍន៍ថ្មីរបស់ចិន នឹងបង្កើតឱកាសថ្មី សម្រាប់អឺរ៉ុប និងពិភពលោកទាំងមូល ហើយគេសង្ឃឹមថា សហភាពអឺរ៉ុប នឹងសង្កេតមើលការអភិវឌ្ឍន៍ និងគោលនយោបាយក្នុងស្រុក និងបរទេសរបស់ចិន តាមរបៀបដ៏ទូលំទូលាយ និងគោលបំណង បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹង។ តាមការរាយការណ៍ថា ថ្មីៗនេះសហភាពអឺរ៉ុប បានលើកឡើងពីការព្រួយបារម្ភ ចំពោះប្រទេសចិន ចំពោះការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន បរិយាកាស ធុរកិច្ចមិនល្អ ភាពលើសចំណុះ អតុល្យភាព ក្នុងពាណិជ្ជកម្ម និងការបន្តរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្តោតលើប្រទេសចិន ហើយបានសង្កត់ធ្ងន់ លើការមិនប្រឈមមុខគ្នា ពី “ការប្រថុយប្រថាន” … Read More

ក្រសួងការពារជាតិចិនថា សន្តិសុខរបស់តៃវ៉ាន់ មិនអាចពឹងផ្អែកលើ អាវុធរបស់អាមេរិក បាននោះទេ។

ប៉េកាំង៖ សន្តិសុខនៃតំបន់តៃវ៉ាន់របស់ចិន គឺអាស្រ័យលើការអភិវឌ្ឍន៍ដោយសន្តិភាព នៃទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ជាជាងអាវុធមួយចំនួន ដែលផ្តល់ដោយសហរដ្ឋអាមេរិក បើតាមអ្នកនាំពាក្យការពារជាតិបានឲ្យដឹង។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Wu Qian បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងរបាយការណ៍ព័ត៌មាន ដែលថាអាជ្ញាធរតៃវ៉ាន់ គ្រោងនឹងទិញសព្វាវុធពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលបើពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” អាជ្ញាធររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) កំពុងប្រែក្លាយតៃវ៉ាន់ ទៅជាឃ្លាំងអាវុធ លោកថា វិធានការបែបនេះនឹងរុញកោះនេះ ឱ្យធ្លាក់ដល់កម្រិតនៃគ្រោះមហន្តរាយ និងធ្វើឱ្យមានការរងទុក្ខធំដល់ប្រជាជននៅតៃវ៉ាន់។ លោកបានបន្ថែមទៀតថា កងទ័ពរំដោះប្រជាជនបានត្រៀមខ្លួនយ៉ាងល្អ … Read More

បន្ទាប់ពីបទឈប់បាញ់ ដួលរលំតំបន់ហ្កាហ្សា ចាប់ផ្ដើមជួបនឹងសំឡេងផ្ទុះបន្ថែមទៀត។

ហ្កាហ្សា៖ សំណុំផ្សែង បានហុយយ៉ាងខ្មួលខ្មាញ់ពេញផ្ទៃមេឃលើតំបន់ហ្កាហ្សា ជាមួយសំឡេងផ្ទុះបានលាន់ឮឡើង នាថ្ងៃសៅរ៍ ទី២ ខែធ្នូ ខណៈយោធាអ៊ីស្រាអែល បានចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដែលជាថ្ងៃទី២ បន្ទាប់ពីបទឈប់បាញ់ត្រូវបានបញ្ចប់ ។ ភាគីជម្លោះបានបន្ទោសគ្នាទៅវិញទៅមកថា បានធ្វើឲ្យដួលរលំបទឈប់បាញ់នេះ ដោយបដិសេធមិនទទួលយកលក្ខខណ្ឌ ក្នុងការបន្ថែមការដោះលែងចំណាប់ថ្នូរប្រចាំថ្ងៃ ដែលត្រូវបានឃុំខ្លួន ដោយពួកសកម្មប្រយុទ្ធ ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីន ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ។ អ៊ីស្រាអែលបានលើកឡើងថា កងកម្លាំងជើងគោក អាកាស និងជើងទឹករបស់ខ្លួន បានវាយប្រហារលើ «គោលដៅភេរវកម្ម» ជាង ២០០កន្លែង នៅតំបន់ហ្កាហ្សា … Read More

ជនបង្កបើករថយន្តព្រូស បុកបុរសម្នាក់បណ្តាលឱ្យស្លាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ នៅក្នុងកោះពេជ្រ។

ភ្នំពេញ៖ នៅក្នុងកោះពេជ្រ កាលពីវេលាទាបភ្លឺ ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣នោះ គិតមកទល់ពេលនេះ សមត្ថកិច្ចនគរបាលជំនាញកំពុងព្យាយាមស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោស ករណីរថយន្តតូយូព្រូសមិនចាំស្លាកលេខមួយគ្រឿង បើកបញ្ច្រាសទិស ទៅបុកនឹងម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែង ។ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ដេ ម៉ៅ បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ចការិយាល័យជំនាញរបស់រាជធានី បានសហការជាមួយនគរបាលខណ្ឌចំការមន បើកការស្រាវជ្រាវតាំងពីថ្ងៃកើតហេតុ ជាបន្តបន្ទាប់តាមជំនាញ ពិសេសកាមេរ៉ាសុវត្ថិភាព នៅជុំវិញតំបន់កើតហេតុ ។ លោកបន្តថា បច្ចុប្បន្ន … Read More