UN៖ អ៊ីស្រាអែល នឹងមិនបន្តថ្មី ទិដ្ឋាការសម្រាប់មន្ត្រីផ្តល់ជំនួយជាន់ខ្ពស់ទេ។
ការថ្លែងនាថ្ងៃសុក្ររបស់ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ អ៊ីស្រាអែល បានប្រាប់អង្គការសហប្រជាជាតិថា ខ្លួននឹងមិនបន្តថ្មី ទិដ្ឋាការសម្រាប់មន្ត្រីជាន់ខ្ពស់ផ្តល់ជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សាប៉ាឡេស្ទីន និងតំបន់ West Bankនោះទេ ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រ ថា ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា គឺជាការធ្វើមិនដឹងមិនលឺ បន្ទាប់ពីការចាប់ផ្តើមការប្រយុទ្ធគ្នាឡើងវិញ។
យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយលុកលើតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សាដើម្បីបន្ថែមពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាសបានដួលរលំ ដោយបានបញ្ជូនពលរដ្ឋប៉ាឡេស្ទីនរងរបួស និងស្លាប់ ទៅកាន់មន្ទីរពេទ្យ ហើយពលរដ្ឋដទៃទៀតត្រូវឡើងមកលើដងផ្លូវដើម្បីស្វែងរកទីសុវត្ថិភាព៕