ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ខ្ញុំពិតជាមានកិត្តិយសបំផុត ដែលឈរនៅទីនេះដោយមោទនភាពជាមួយសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីប្រារព្ធខួប ៤៥ ឆ្នាំរបស់ខ្លួនតាមរយៈការប្រគំតន្រ្តី «កម្ពុជាក្នុងបេះដូងខ្ញុំ»។ ក្រោមប្រធានបទ “១) ភាសាបេះដូងជូនដូនតា ២) គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និង ៣) ក្តីស្រឡាញ់សម្រាប់កម្ពុជា”។ ក្នុងនាមជាសមាជិកម្នាក់របស់ស.ស.យ.ក. ខ្ញុំមានមោទនភាពក្រៃលែង ចំពោះសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាសម្រេចបានរួមគ្នា ក្នុងអំឡុងពេលកន្លងមកនេះ។ ប្រាកដណាស់ ភាពជោគជ័យទាំងអស់នេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានឱកាស និងជំនឿទុកចិត្ត ដែលផ្តល់ដោយថ្នាក់ដឹកនាំរបស់យើង ដោយរាជរដ្ឋា ភិបាលកម្ពុជា ដោយដៃគូសហការទាំងរដ្ឋ និងឯកជន និងស្ថាប័នមិនមែនរដ្ឋាភិបាលទាំង … Read More

រយៈពេល ២ ថ្ងៃ អធិការរដ្ឋាននគរបាលស្រុកចិត្របុរី បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ ចំនួនពីរកន្លែង នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រចេះ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ដើម្បីឆ្លើយតបតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព បានបញ្ជាឲ្យ កម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្ក្រាបកន្លែងល្បែងស៊ីសងខុសច្បាប់ចំនួនពីរកន្លែងនៅក្នុងភូមិសាស្រ្តនិងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយនគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅចំណុចក្នុងរោងចំការដាំស្មៅ របស់ម្ចាស់ឈ្មោះ អេង រ៉ា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៦ ខែធ្នូ … Read More

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ៣៤២នាក់ ត្រឹមរយៈពេល១សប្ដាហ៍។

ភ្នំពេញ៖ យ៉ាងហោចណាស់មានជនសង្ស័យ ៣៤២នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៤៧ ករណី ក្នុងរយៈពេល១សប្ដាហ៍ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ បើតាមការឱ្យដឹងពីក្រសួងមហាផ្ទៃ ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែធ្នូ នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលអគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាល បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ ។ … Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងភរិយា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន អញ្ជើញជួបជាមួយនិស្សិតមកពីអាស៊ាន។

ជប៉ុន៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតភរិយាដ៏ឧត្តមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកជំទាវជាភរិយា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន អញ្ជើញធ្វើជំនួបជាមួយនិស្សិត JENESYS 2023 ASEAN-JAPAN នាថ្ងៃអាទិត្យទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកជំទាវ យូកូ គីស៊ីដា ភរិយាឯកឧត្តម … Read More

សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនព្រមឲ្យក្រុមហ៊ុនវៀតណាម វិនិយោគតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ ។

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចេញពីប្រទេសជប៉ុន ដោយបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល មិនអនុញ្ញាតិឲ្យក្រុមហ៊ុន Vingroup របស់វៀតណាមធ្វើការវិនិយោគតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនរត់ម៉ូតូឌុប និងកង់បី សូមកុំមានការព្រួយបារម្ភ ខណៈពាក្យចរចាមអារាម ដែលថារាជរដ្ឋាភិបាលផ្តល់ឱកាសឲ្យក្រុមហ៊ុនខាងលើនេះមក ដាក់ទុនរកស៊ីនៅកម្ពុជា គឺជាពាក្យមិនពិត និងជាពាក្យបំផុសបំផុលតែប៉ុណ្ណោះ ។ នៅទីក្រុងតូក្យូ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា … Read More

របបលោក Kimនឹងបញ្ចប់ បើការវាយប្រហារដោយនុយក្លេអ៊ែរ របស់កូរ៉េខាងជើង លើអាមេរិក។

សេតវិមាន៖ សហរដ្ឋអាមេរិក បានរំលឹកជាថ្មីចំពោះការព្រមានរបស់ខ្លួន ទៅកាន់កូរ៉េខាងជើងថា រាល់ការវាយប្រហារដោយនុយក្លេអ៊ែរលើសហរដ្ឋអាមេរិកនឹងនាំមកនូវ ការបញ្ចប់នៃរបប មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ។ ក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយ បានអះអាងជាថ្មីថា រាល់ការវាយប្រហារនុយក្លេអ៊ែរពីសំណាក់ទីក្រុងព្យុងយ៉ាងមកលើកូរ៉េខាងត្បូង នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស ច្រើនលើសលប់ និងការសម្រេចចិត្តភ្លាមៗ។ សហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនជួយដល់កូរ៉េខាងត្បូងបន្ថែមទៀត ពោពេញសមត្ថភាពរបស់សហរដ្ឋអាមេរិករួមទាំងនុយក្លេអ៊ែរ បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានបានលើកឡើង ។ លោក Joe Biden ប្រធានាធិបតីអាមេរិក … Read More

រុស្សី៖ អាមេរិក គួរពិចារណាឡើងវិញ ប្រសិនបើចង់ស្តារ ទំនាក់ទំនង។

បរទេស៖ នៅក្នុងបទសម្ភាសន៍មួយ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ NBC ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែពិនិត្យឡើងវិញ នូវជំហរបច្ចុប្បន្នរបស់ខ្លួន លើជម្លោះអ៊ុយក្រែន និងទំនាក់ទំនងជាមួយរុស្ស៊ី ប្រសិនបើខ្លួនចង់ស្តារទំនាក់ទំនង ជាមួយក្រុងមូស្គូឡើងវិញ។ ប្រទេសរុស្ស៊ីបានត្រៀមខ្លួន រួចជាស្រេច ក្នុងការធ្វើការជាមួយ រដ្ឋបាលអាមេរិកណាមួយ ប៉ុន្តែលោកពេញចិត្តយ៉ាងខ្លាំង ចំពោះវិធីសាស្រ្តស្ថាបនាបន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោន បើយោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះក៏បានបន្ថែមផងដែរ ។ កិច្ចសម្ភាសន៍នេះត្រូវបានផ្សព្វផ្សាយមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីVladimir Putin បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពីបទរៀបចំជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ … Read More

ចៅអធិការវត្តពុទ្ធមេត្តា និងពលរដ្ឋស្នើអាជ្ញាធរខេត្តឧត្តរមានជ័យ ជួយអន្តរាគមន៍ករណីមានការធ្វើរបងបិទផ្លូវរំលោភលើដីវត្ត។

ឧត្តរមានជ័យ៖ ព្រះតេជគុណ ផាន ញេ ចៅអធិការវត្តពុទ្ធមេត្តា ស្ថិតចំណុចភូមិរួតចំប៉ី សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ បានស្នើដល់អាជ្ញាធរខេត្ត-ក្រុង ជួយពិនិត្យ និងអន្តរាគមន៍បើកផ្លូវឡើងវិញ ខណៈប្រជាពលរដ្ឋដែលជាម្ចាស់ដីចម្ការមួយកន្លែង បានធ្វើរបងបិទផ្លូវរំលោភចូលដីអូរប្រឡាយរបស់ដីចំណីវត្ត នៅផ្នែកខាងក្រោយ ពុំអាចឆ្លងកាត់បាន ។ ព្រះតេជគុណ ផាន ញេ មានសង្ឃដីកាថា កន្លងមកនៅទីអារាមធ្លាប់តែមានពុទ្ធបរិស័ទមកធ្វើបុណ្សទានរួចក៏បន្តដំណើរទៅលេងទឹកធ្លាក់នៅខាងក្រោយវត្ត ប៉ុន្តែមកដល់ពេលនេះវត្ត ស្ទើរតែដាច់ចង្ហាន់ម្តងៗ ដោយពុំមានពុទ្ធបរិស័ទមកធ្វើបុណ្យទាននោះទេ ព្រោះផ្លូវចូលវត្តត្រូវបានបិតរបងបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ពលរដ្ឋដទៃទៀត ដែលប្រកបការងារដាំដំណាំត្រូវយកចេញមិនអាចដឹកយកកសិផលមកលក់នៅលើទីផ្សារបាននោះទេ។ លោកតា យាន … Read More

ក្រោយបែកធ្លាយរឿងអាស្រូវ គាបស៊ីលុយ១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រា ត្រូវបញ្ចប់មុខតំណែង លោកផ្កាយ៣ កឹម ជាតិ។

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវគាបស៊ីលុយ១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រា។