របបលោក Kimនឹងបញ្ចប់ បើការវាយប្រហារដោយនុយក្លេអ៊ែរ របស់កូរ៉េខាងជើង លើអាមេរិក។

សេតវិមាន៖ សហរដ្ឋអាមេរិក បានរំលឹកជាថ្មីចំពោះការព្រមានរបស់ខ្លួន ទៅកាន់កូរ៉េខាងជើងថា រាល់ការវាយប្រហារដោយនុយក្លេអ៊ែរលើសហរដ្ឋអាមេរិកនឹងនាំមកនូវ ការបញ្ចប់នៃរបប មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ។
ក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយ បានអះអាងជាថ្មីថា រាល់ការវាយប្រហារនុយក្លេអ៊ែរពីសំណាក់ទីក្រុងព្យុងយ៉ាងមកលើកូរ៉េខាងត្បូង នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស ច្រើនលើសលប់ និងការសម្រេចចិត្តភ្លាមៗ។

សហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនជួយដល់កូរ៉េខាងត្បូងបន្ថែមទៀត ពោពេញសមត្ថភាពរបស់សហរដ្ឋអាមេរិករួមទាំងនុយក្លេអ៊ែរ បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានបានលើកឡើង ។

លោក Joe Biden ប្រធានាធិបតីអាមេរិក បានចេញការព្រមានខ្លាំងៗកាលពីខែមេសា ដោយនិយាយថា ការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើងនឹងក្លាយជាការបញ្ចប់របបរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីខែកន្លងទៅនេះ បានព្រមានថា ការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តនឹងមានន័យថា ជាការបញ្ចប់នៃរបបដឹកនាំរបស់លោក Kim៕