រុស្សី៖ អាមេរិក គួរពិចារណាឡើងវិញ ប្រសិនបើចង់ស្តារ ទំនាក់ទំនង។

បរទេស៖ នៅក្នុងបទសម្ភាសន៍មួយ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ NBC ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែពិនិត្យឡើងវិញ នូវជំហរបច្ចុប្បន្នរបស់ខ្លួន លើជម្លោះអ៊ុយក្រែន និងទំនាក់ទំនងជាមួយរុស្ស៊ី ប្រសិនបើខ្លួនចង់ស្តារទំនាក់ទំនង ជាមួយក្រុងមូស្គូឡើងវិញ។

ប្រទេសរុស្ស៊ីបានត្រៀមខ្លួន រួចជាស្រេច ក្នុងការធ្វើការជាមួយ រដ្ឋបាលអាមេរិកណាមួយ ប៉ុន្តែលោកពេញចិត្តយ៉ាងខ្លាំង ចំពោះវិធីសាស្រ្តស្ថាបនាបន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោន បើយោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះក៏បានបន្ថែមផងដែរ ។

កិច្ចសម្ភាសន៍នេះត្រូវបានផ្សព្វផ្សាយមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីVladimir Putin បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពីបទរៀបចំជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងគៀវ និងធ្វើឱ្យរំខានដល់កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់រុស្ស៊ីក្នុងការកសាងទំនាក់ទំនងធម្មតាជាមួយអ៊ុយក្រែន។

លោកក៏ត្រូវបានចោទសួរ អំពីលទ្ធភាពនៃការស្តារឡើងវិញ នូវទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ដោយនិយាយថា រវាងការទន្ទ្រានរបស់ណាតូទៅកាន់ព្រំដែនរបស់រុស្ស៊ី និងតួនាទីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងដើរតួក្នុងការប្រឈមមុខដាក់គ្នារវាងប្រទេសជិតខាងទាំងពីរ ទីក្រុងមូស្គូស្ទើរតែមិនអាចជឿទុកចិត្ត លើប្រទេសលោកខាងលិច បានឡើយនៅពេលនេះ៕