ភ្ញៀវជាតិ និងអន្តរជាតិ ជាង ៧លាននាក់ ក្នុងឆ្នំា ២០២៣ បានឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ច្រកទ្វារដ៏មមាញឹកបំផុតនៃព្រំដែនគោករបស់ប្រទេសកម្ពុជា គឺច្រកទ្វារអន្តរប៉ោយប៉ែត សម្រាប់អ្នកដំណើរជាតិ និងអន្តជាតិ ឆ្លងកាត់ចេញ-ចូល កម្ពុជា និងថៃ។ ក្នុងរយៈពេលពេញ ១ឆ្នាំ នាឆ្នាំ២០២៣ មានភ្ញៀវជាតិ និងអន្តរជាតិចេញ-ចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យរហូតដល់ជាង ៧លាននាក់។ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត វ៉ាន់ ដារ៉ាន់ បានឲ្យដឹងថា អ្នកដំណើរជាតិ និងអន្តរជាតិឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ មានប្រមាន ៧,១៩លាននាក់ ក្នុងនោះភ្ញៀវបរទេសមានប្រមាណ ៤,៨០លាននាក់។ ក្នុងចំណោមភ្ញៀវ ដែលចូល និងចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត … Read More

កំពូលមហាសេដ្ឋីលំដាប់ពិភពលោកទាំង ៤ នេះអានសៀវភៅច្រើនជាងគេបំផុតរួមមាន….

១/. មហាសេដ្ឋី Warren Buffett ចំណាយពេលអានសៀវភៅពី ៥ ទៅ ៦ម៉ោងក្នុងមួយថ្ងៃដោយក្នុងនោះអានកាសែត ឬទស្សនាវដ្តីផ្សេងៗចំនួន ៥ និងសៀវភៅ ៥០០ទំព័រ។ ២/. មហាសេដ្ឋី Bill Gate អានសៀវភៅទាបបំផុត ៥០ក្បាលក្នុងមួយឆ្នាំ។ ៣/. មហាសេដ្ឋី Mark Zuckerberg ដាក់គោលដៅអានសៀវភៅឲ្យចប់យ៉ាងហោចណាស់១ក្បាលដែរនៅក្នុងរយៈពេល២សប្តាហ៍ម្តង។ ៤/. មហាសេដ្ឋី Elon Musk ក្នុងមួយថ្ងៃលោកបានអានសៀវភៅរហូតដល់ទៅ ២ក្បាលឯណោះ។ ចុះអ្នកដែលកំពុងអានអត្ថបទមួយនេះ … Read More

មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង អំឡុងពេលធ្វើដំណើរទៅទីក្រុងប៊ូសាន ត្រូវគេចាក់ចំ-ក

កូរ៉េខាងត្បូង៖ លោក លីចេ មីយ៉ុង (Lee Jae-myung) ប្រធានគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង ត្រូវបានវាយប្រហារក្នុងអំឡុង ពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែប៊ូសាន(Busan)ភាគខាងត្បូង នៅថ្ងៃអង្គារថ្ងៃទី២ខែមករានេះ បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់(Yonhap) ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានថ្លែងថា លោក Lee ត្រូវបានចាក់ចំផ្នែកខាងឆ្វេងនៃកញ្ចឹងកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ខណៈកំពុងធ្វើដំណើរទៅកាន់ទីតាំងអាកាសយានដ្ឋានមួយកន្លែង ដែលបានស្នើឡើងនៅទីក្រុងប៊ូសាន។ សារព័ត៌មានយ៉ុនហាប់ បានបន្តថា ជនវាយប្រហារត្រូវបានបង្ក្រាប និងចាប់ខ្លួននៅកន្លែងកើតហេតុ។ រូបថតព័ត៌មានដែលបានចេញផ្សាយបង្ហាញថា លោក Lee ដេកលើដីដោយបិទភ្នែក ហើយដៃរបស់មនុស្សផ្សេងទៀតនៅជុំវិញលោក កំពុងកាន់កន្សែងដៃទ្រករបស់លោក។ សារព័ត៌មានយ៉ុនហាប់ ដដែល … Read More

សម្រាប់ Spot Bitcoin ETF Coinbase ត្រៀមខ្លួនរួចជាស្រេច

ដើមឆ្នាំ 2024 ដូចដែលបានដឹងនូវរឿងដែលគេកំពុងតាមដានអំពីគ្រីបតូគឺ Spot BTC ETF ។ ក្រុមហ៊ុន ដែលបានស្នើរបើក Spot BTC ETF ទាំងអស់ត្រូវតែមានដៃគូ ដើម្បីរក្សាកាក់ BTC អោយពួកគេបើសិនជាចង់បើក Spot BTC ETF ហើយដៃគូនោះត្រូវតែជាដៃគូរស្របច្បាប់ហើយ Coinbase ក៏ជាជម្រើសមួយក្នុងនោះដែរ ដែលផ្តល់សេវារក្សាកាក់គ្រីបតូ ជូនក្រុមហ៊ុនទាំងនោះព្រោះ Coinbase ចាត់ទុកថាជាក្រុមហ៊ុនមួយស្របច្បាប់ នៅសហរដ្ធអាមេរិកដែលមានលក់ភាគហ៊ុននៅ Nasdaq ឈ្មោះ Coin … Read More

ការប្រើប្រាស់កាក់ USDT ចិនចាប់ផ្តើមរឹតបន្ទឹង ព្រោះវាមធ្យោបាយក្នុងការ Trade forex

ការចេញមកគម្រាមរបស់ព្រះរាជអាជ្ញាកំពូលរបស់ប្រទេសចិនថា ការប្រើប្រាស់កាក់ USDT ដើម្បីជាមធ្យោបាយក្នុងការជួញដូររូបិយប័ណ្ណរវាងក្នុងនឹងក្រៅប្រទេស គឺជាអំពើខុសច្បាប់។ សេចក្តីថ្លែងការណ៍រួមមួយ រវាងទីភ្នាក់ងារបានចេញជាមួយរដ្ឋបាលរដ្ឋនៃការប្តូររូបិយប័ណ្ណបរទេស (SAFE) កាលពីថ្ងៃទី១៧ ខែធ្នូ ដោយជំរុញឱ្យមន្ត្រីក្នុងតំបន់អនុវត្តវិធានការតឹងរ៉ឹងប្រឆាំងនឹងការប្រើប្រាស់ USDT ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសឆ្លងព្រំដែន។ ក្នុងសេចក្តីថ្លៃងការណ៏នោះ បានបញ្ចាក់ច្បាស់ថាពួកគេនឹងផ្ដន្ទាទោស ទៅលើគ្រប់សកម្មភាពនៃការជួញដូររូបិយប័ណ្ណក្រៅប្រទេស ។ ហើយរាល់សកម្មភាពដែលពាក់ព័ន្ធនឹងការជួញដូរលុយ Yuan ដោយប្រើប្រាស់គ្រីបតូគឺជារឿងខុសច្បាប់រួមទាំងអ្នក ដែលផ្តល់សេវាដោះដូរលុយ និងជំនួយបច្ចេកទេសផងដែរ។ អាជ្ញាធរចិនធ្លាប់បានផ្តន្ទាទោសដល់បុគ្គលមួយរូបឈ្មោះ Zhao Dong ដែលជាស្ថាបនិកក្រុមហ៊ុន RenrenBit ដែលផ្តល់សេវាដោះដូរកាក់គ្រីបតូដោយត្រូវជាប់ទោសចំនួន ៧ឆ្នាំ និងពិន័យជាទឹកប្រាក់ … Read More

ប្រមុខដឹកនាំកំពូលថា រុស្ស៊ីនឹងបង្កើនការវាយប្រហារខ្លាំងក្លាបន្ថែមលើអ៊ុយក្រែន

មូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ ទី០១ ខែមករា ថាទីក្រុងមូស្គូនឹងបង្កើនការវាយប្រហារកាន់តែខ្លាំងលើគោលដៅយោធា ក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានរបស់អ៊ុយក្រែន កាលពីចុងសប្តាហ៍ទៅលើទីក្រុង ប៊ែលហ្កូរ៉ូដ (Belgorod) របស់រុស្ស៊ី។ អ៊ុយក្រែនបានធ្វើការវាយប្រហារ កាលពីថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្ស ២៥នាក់រួមទាំងកុមារ ៥នាក់ បានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងនានារបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ ទីក្រុងគីវ បាននិយាយថា ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើខ្លួនជាមួយនឹងយានដ្រូនក្នុងចំនួន «ដ៏ច្រើនបំផុតក្នុងកំណត់ត្រា» នៅថ្ងៃចូលឆ្នាំថ្មី។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅមន្ទីរពេទ្យយោធា លោក ពូទីន … Read More

ទោះមានភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំង អ៊ីរ៉ង់បានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រក្រហម។

អ៊ីរ៉ង់៖ នាវាចម្បាំង អាល់បស (Alborz) របស់អ៊ីរ៉ង់ បានចូលក្នុងសមុទ្រក្រហមតាមរយៈច្រកសមុទ្រ បាប អាល់ ម៉ាន់ដេប(Bab al-Mandeb)ជាយុទ្ធសាស្ត្រ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង លើផ្លូវទឹកដ៏សំខាន់ជាសកល នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ។ ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយកាលពីថ្ងៃចន្ទថា នាវាពិឃាត Alborz បានចូលសមុទ្រក្រហម ដោយឆ្លងកាត់ផ្លូវទឹក Bab al-Mandeb នៅចុងភាគខាងត្បូងនៃសមុទ្រក្រហម ដោយភ្ជាប់ជាមួយឈូងសមុទ្រ អាដែន(Aden) ក្នុងមហាសមុទ្រឥណ្ឌា។ កងនាវាជើងទឹករបស់អ៊ីរ៉ង់ បាននឹងកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ … Read More

អង់គ្លេស កំពុងរៀបចំ ការវាយប្រហារ ទៅលើពួកឧទ្ទាម ហួធី

បរទេស៖ តាមការរាយការណ៍កាលពីថ្ងៃអាទិត្យ កាសែត The Times ថា ចក្រភពអង់គ្លេសកំពុងរៀបចំធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហួធី របស់ប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងរលកនៃការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដោយកាសែតនេះបានអះអាងថា សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយទៀតក៏នឹងចូលរួមក្នុងការវាយប្រហារតាមអាកាសនេះដែរ។ ចំនែកឯសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងបញ្ចេញសេចក្តីថ្លែងការណ៍រួមមួយ នៅពេលក្រោយនៅថ្ងៃអាទិត្យ ដោយព្រមានក្រុមហួធីឱ្យបញ្ឈប់ការវាយប្រហាររបស់ពួកគេភ្លាមៗ ឬប្រឈមមុខនឹងសកម្មភាពយោធាពីលោកខាងលិច។ ប្រភពរបស់រដ្ឋាភិបាលអង់គ្លេសបានប្រាប់កាសែត The Times ថា សារនេះមានគោលបំណងជា … Read More