Gravity-1 រ៉ុក្កែតពាណិជ្ជកម្មកម្លាំងខ្លាំងបំផុត បាញ់បង្ហោះជោគជ័យ

Gravity-1 បានបាញ់បង្ហោះរ៉ុក្កែតឥន្ធនៈរឹង ដែលមានកម្លាំងរុញច្រាន 600 តោន ចេញពីតំបន់សមុទ្ររបស់ខេត្តសានទុង (Shandong) ប្រទេសចិនដោយជោគជ័យ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ។ Gravity-1 ក្នុងជើងហោះហើរដំបូង ដែលអភិវឌ្ឍដោយក្រុមហ៊ុនអវកាសពាណិជ្ជកម្មចិន Orienspace បាននាំយកផ្កាយរណបឧតុនិយម Yunyao-1 ចំនួន 3 គ្រឿង ឡើងទៅកាន់គន្លងតារាវិថីដោយជោគជ័យ។ ការសម្រេចបាននេះបានជួយឱ្យ Gravity-1 ក្លាយជារ៉ុក្កែតពាណិជ្ជកម្មដែលមានកម្លាំងខ្លាំងបំផុតរបស់ប្រទេសចិន និងជារ៉ុក្កែតដែលប្រើប្រាស់ឥន្ធនៈរឹងដែលមានកម្លាំងខ្លាំងបំផុត ដែលធ្លាប់បានទទួលជោគជ័យក្នុងបេសកកម្មអវកាស។ Gravity-1 មានកម្ពស់ប្រហែល 30 ម៉ែត្រ … Read More

ឥណ្ឌា៖ Aditya-L1យានអវកាសសង្កេតមើលព្រះអាទិត្យដំបូង ហោះដល់គោលដៅដោយជោគជ័យ

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ដែលបានប្រកាសកាលពីចុងសប្ដាហ៍កន្លងថា ស្ថានីយសង្កេតព្រះអាទិត្យដំបូងរបស់ប្រទេសឥណ្ឌា បានហោះដល់គន្លងជុំវិញព្រះអាទិត្យដូចបានគ្រោងទុក។ Aditya-L1 យានអវកាសដំបូង បានហោះដល់ចំណុច Lagrange Point L1 ជាទីតាំងក្នុងអវកាសដែលមានចម្ងាយពីផែនដីប្រហែល 1.5 លានគីឡូម៉ែត្រ និងមើលឃើញព្រះអាទិត្យដោយពុំមានអ្វីមករារាំង។ នេះគឺជាការបើកផ្លូវឱ្យអ្នកវិទ្យាសាស្ត្របង្កើនការស្រាវជ្រាវអំពីព្រះអាទិត្យ-ផែនដី ពិសេសគឺអ្វីៗដែលកើតឡើងដោយសារព្រះអាទិត្យ។ Aditya-L1 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពី ISRO បានបញ្ជាឱ្យយានChandrayaan-3 ចុះចតនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ កាលពីជិតពីរសប្ដាហ៍មុននោះ។

Biomass ជាបច្ចេកវិទ្យាថ្មីមួយនឹងរួមចំណែកកាត់បន្ថយ ការឡើងកម្ដៅផែនដី

អ្នកវិទ្យាសាស្ត្រចិន បានអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយ ដែលជួយផលិតជីវឥន្ធនៈដែលមានបរិមាណជីវម៉ាស (បាយអូម៉ាស – Biomass) ក្នុងកម្រិតខ្ពស់ជាងមុន អាចលើសពី 40% ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងបរិមាណមធ្យមនៅទូទាំងសកលលោកនាបច្ចុប្បន្ន ដែលមានមិនដល់ 10%។ សាស្ត្រាចារ្យ Shen Jian មកពីមហាវិទ្យាល័យគីមីវិទ្យា និងវិទ្យាសាស្ត្រវត្ថុធាតុ នៃសាកលវិទ្យាល័យគរុកោសល្យណានជីង រួមនឹងសហការី បានអភិវឌ្ឍវិធីសាស្ត្រផលិត ដោយប្រើប្រាស់ជាតិខ្លាញ់ជីវសាស្ត្រ (triglycerides) និងសមាសធាតុនានារបស់ប្រេងឆៅដែលបានចម្រាញ់ ដើម្បីផលិតជីវឥន្ធនៈសម្រាប់រថយន្ត ដោយមិនត្រូវការដំណើរការបំប្លែង Este។ យោងតាមក្រុមអ្នកស្រាវជ្រាវខាងលើ ប្រេងម៉ាស៊ូតជីវសាស្ត្រដែលមានបរិមាណជីវម៉ាសកាន់តែខ្ពស់ គឺកាន់តែមានប្រសិទ្ធភាពនៅក្នុងការសន្សំសំច័យថាមពល និងកាត់បន្ថយការបំភាយឧស្ម័នកាបូន។ … Read More

EH216-S ចាប់ផ្ដើមជើងហោះហើរពាណិជ្ជកម្ម ជាតាក់ស៊ីហោះស្វ័យប្រវត្តិរបស់ចិន

បន្ទាប់ទទួលបានវិញ្ញាបនបត្រសុវត្ថិភាព EH216-S ដែលជាតាក់ស៊ីហោះអគ្គិសនីពីរកៅអី ទើបតែសម្រេចបានជើងហោះហើរពាណិជ្ជកម្មដំបូងនៅក្នុងខេត្ត Anhui កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។ ក៏ជាយន្តហោះដ្រូនដំបូងគេលើពិភពលោក ដែលទទួលបានវិញ្ញាបនបត្រស្ដីពីយានជំនិះអគ្គិសនីគ្មានមនុស្សបើកបរ ដែលហោះឡើង-ចុះចតត្រង់ បានទទួលជោគជ័យក្នុងជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង នៅក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិន។ EHang Holdings បានអភិវឌ្ឍនូវ EH216-S ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអាកាសចរណ៍ទីក្រុងរបស់ចិន យន្តហោះគ្មានមនុស្សបើកបរ (UAV) សម្រាប់ដឹកអ្នកដំណើរ EH216-S នេះ ត្រូវបាននាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិន (CAAC) ទទួលស្គាល់ថាមានសុវត្ថិភាពក្នុងការហោះហើរ តាំងពីខែតុលា … Read More

កំណត់ត្រាថ្មី ! រថយន្តអគ្គិសនីបង្កើតបាន «បើកឡើងដល់កម្ពស់ 6,500 ម៉ែត្រ»

Terren រថយន្តអគ្គិសនី ដែលប្រើប្រាស់ថាមពលព្រះអាទិត្យ បង្កើតបានប្រវត្តិសាស្ត្រថ្មី នៅពេលបរឡើងខ្នងភ្នំភ្លើងសកម្មខ្ពស់បំផុតលើពិភពលោក។ មានគ្នា 3 នាក់ ធ្វើការនៅប្រទេសស្វ៊ីស ក្រុម Peak Evolution បានបើកបររថយន្តដឹកទំនិញប្រើថាមពលព្រះអាទិត្យ Terren ឡើងខ្នងភ្នំភ្លើង Ojos del Salado នៅប្រទេសស៊ីលី ដែលជាភ្នំភ្លើងសកម្មខ្ពស់បំផុតលើពិភពលោក។ នេះគឺជាលើកដំបូង ដែលរថយន្តអគ្គិសនីអាចបរឡើងដល់កម្ពស់ 6,500 ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ។ យោងតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 27 … Read More

អវកាសយាន SLIM ជប៉ុន ហោះចូលដល់គន្លងតារាវិថីព្រះចន្ទ។

បន្ទាប់ពី សូវៀត សហរដ្ឋអាមេរិក ចិន និងឥណ្ឌា យានអវកាស SLIM នឹងត្រៀមខ្លួនចុះចតលើផ្ទៃរបស់ព្រះចន្ទនៅក្នុងខែមករា ឆ្នាំ 2024 ដែលអាចនាំឱ្យជប៉ុនក្លាយជាប្រទេសទីប្រាំធ្វើបានដូច្នេះ ។ យានចុះចតលើឋានព្រះចន្ទដោយស្វ័យប្រវត្តិ SLIM របស់ជប៉ុន បានហោះដល់គន្លងតារាវិថីព្រះចន្ទកាលពីថ្ងៃទី 25 ធ្នូ 2023 ដូចការគ្រោងទុក។ នេះបើតាមទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន (ចាសា – JAXA)។ SLIM ឆ្ពោះចូលដល់គន្លងតារាវិថីព្រះចន្ទ កាលពីវេលាម៉ោង១៣ និង៥៥នាទី ថ្ងៃទី២៥ ខែធ្នូ … Read More

រថយន្តអគ្គិសនីតូចដូចម៉ូតូ ផាសុកភាពដូចរថយន្ត Komma UMV។

Komma UMV បង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យាថ្មីរបស់ ស្វីស Granstudio ដែលជាយានជំនិះពិសេស លុបបំបាត់ព្រំដែនរវាងរថយន្ត និងម៉ូតូ។ Komma UMV គឺជារថយន្តកង់បួន មានដំបូល ទ្វារ និងក្លុបសម្រាប់ដាក់អីវ៉ាន់។ ក្លុបនេះតូចជាងរថយន្ត ប៉ុន្តែធំជាងឆ្ងាយបើធៀបនឹងក្លុបម៉ូតូ។ Komma UMV មានទំហំប្រហាក់ប្រហែលនឹងម៉ូតូ តែតូចជាង 80% ប្រើប្រាស់ថាមពលតិចជាង 66% កាត់បន្ថយចំណាយ និងឥន្ធនៈ 70% បើធៀបនឹងរថយន្តធម្មតា ហើយនៅមានមុខងារសុវត្ថិភាពដូចទៅនឹងរថយន្តកង់បួន។ អ្នកនៅក្នុងរថយន្តនេះ មិនចាំបាច់ពាក់មួកសុវត្ថិភាព។ … Read More

យានអវកាស Cygnus គ្មានមនុស្សបើកបរ បានត្រឡប់មកកាន់ផែនដី។ 

បន្ទាប់ពីបានបញ្ចប់បេសកកម្មដឹកទំនិញឱ្យណាសា និងដៃគូសហការអន្តរជាតិរបស់ណាសា យានអវកាសគ្មានមនុស្សបើក Cygnus បានចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) ដោយជោគជ័យ ។ កាលពីវេលាម៉ោង៨ និង៨នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ត្រូវនឹងម៉ោងប្រហែល២០ ថ្ងៃទី២៣ ខែធ្នូ ម៉ោងនៅកម្ពុជា យានអវកាសគ្មានមនុស្សបើកបរ Cygnus របស់ក្រុមហ៊ុន Northrop Grumman បានចាកចេញផុតពីដៃរ៉ូបូតរបស់ ISS បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល ៤ខែ នេះបើតាមយោងតាមទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA)។ ក្រោយពីបញ្ចប់បេសកកម្មប្រគល់ទំនិញទម្ងន់ជាង 3,700 … Read More

គោលដៅផលិតអគ្គិសនីស្អាត និងស្ទើរតែគ្មានដែនកំណត់ សហរដ្ឋអាមេរិកដើរជិតដល់ហើយ..

នៅក្នុងដំណើរការផលិតថាមពលពីប្រតិកម្មនុយក្លេអែរបែបថ្មី ហៅថា Nuclear fusion ក្រុមអ្នកវិទ្យាសាស្ត្រនៅ California បានបោះមួយជំហៀនទៀត ដែលនឹងអាចផ្គត់ផ្គង់ប្រភពអគ្គិសនីស្អាត ស្ទើរតែមិនចេះរីកស្ងួត ដល់ពិភពលោក។ មន្ទីរពិសោធន៍ជាតិ Lawrence Livermore ស្ថិតក្នុងរដ្ឋ California (LLNL) ក្រុមអ្នកស្រាវជ្រាវ នៅបន្ទប់បញ្ឆេះជាតិ NIF (The National Ignition Facility) បង្កើតបានប្រតិកម្មបែបប្រមូលផ្ដុំអាតូមបញ្ចេញថាមពលច្រើនជាងការប្រើប្រាស់ជាលើកដំបូង នៅក្នុងដំណើរការមួយដែលហៅថា «បញ្ឆេះភ្លើង» កាលពីខែធ្នូ 2022។ ឆ្នាំនេះ ពួកគេសម្រេចបានជោគជ័យខាងលើចំនួនបីដងបន្ថែមទៀត។ … Read More