រថយន្តអគ្គិសនីតូចដូចម៉ូតូ ផាសុកភាពដូចរថយន្ត Komma UMV។

Komma UMV បង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យាថ្មីរបស់ ស្វីស Granstudio ដែលជាយានជំនិះពិសេស លុបបំបាត់ព្រំដែនរវាងរថយន្ត និងម៉ូតូ។

Komma UMV គឺជារថយន្តកង់បួន មានដំបូល ទ្វារ និងក្លុបសម្រាប់ដាក់អីវ៉ាន់។ ក្លុបនេះតូចជាងរថយន្ត ប៉ុន្តែធំជាងឆ្ងាយបើធៀបនឹងក្លុបម៉ូតូ។

Komma UMV មានទំហំប្រហាក់ប្រហែលនឹងម៉ូតូ តែតូចជាង 80% ប្រើប្រាស់ថាមពលតិចជាង 66% កាត់បន្ថយចំណាយ និងឥន្ធនៈ 70% បើធៀបនឹងរថយន្តធម្មតា ហើយនៅមានមុខងារសុវត្ថិភាពដូចទៅនឹងរថយន្តកង់បួន។ អ្នកនៅក្នុងរថយន្តនេះ មិនចាំបាច់ពាក់មួកសុវត្ថិភាព។ ដោយសារតែមានរូបរាងតូច Komma UMV ងាយស្រួលបើកបរនៅលើដងផ្លូវដែលមានចរាចរណ៍ចង្អៀត។

ក្រៅពីរូបរាងតូច យានជំនិះនេះក៏មានចំណុចមួយចំនួនទៀតដែលដូចទៅនឹងម៉ូតូ នោះគឺ វាប្រើប្រាស់ចង្កូតបែបម៉ូតូ កៅអីខាងមុខ និងខាងក្រោយមានតែមួយ អាចដាក់មនុស្សបានតែពីរនាក់។

Granstudio សង្ឃឹមថា Komma UMV នឹងបើកផ្លូវឱ្យមានវិធីថ្មីក្នុងការផ្លាស់ទីនៅទីក្រុង។ និយាយជារួម ចំណុចពិសេសរបស់យានជំនិះអគ្គិសនី Komma UMV នេះ គឺនៅត្រង់ថា វាមានទាំងគុណប្រយោជន៍របស់រថយន្ត ទាំងគុណប្រយោជន៍របស់ម៉ូតូ៕