ឥណ្ឌា៖ Aditya-L1យានអវកាសសង្កេតមើលព្រះអាទិត្យដំបូង ហោះដល់គោលដៅដោយជោគជ័យ

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ដែលបានប្រកាសកាលពីចុងសប្ដាហ៍កន្លងថា ស្ថានីយសង្កេតព្រះអាទិត្យដំបូងរបស់ប្រទេសឥណ្ឌា បានហោះដល់គន្លងជុំវិញព្រះអាទិត្យដូចបានគ្រោងទុក។

Aditya-L1 យានអវកាសដំបូង បានហោះដល់ចំណុច Lagrange Point L1 ជាទីតាំងក្នុងអវកាសដែលមានចម្ងាយពីផែនដីប្រហែល 1.5 លានគីឡូម៉ែត្រ និងមើលឃើញព្រះអាទិត្យដោយពុំមានអ្វីមករារាំង។ នេះគឺជាការបើកផ្លូវឱ្យអ្នកវិទ្យាសាស្ត្របង្កើនការស្រាវជ្រាវអំពីព្រះអាទិត្យ-ផែនដី ពិសេសគឺអ្វីៗដែលកើតឡើងដោយសារព្រះអាទិត្យ។

Aditya-L1 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពី ISRO បានបញ្ជាឱ្យយានChandrayaan-3 ចុះចតនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ កាលពីជិតពីរសប្ដាហ៍មុននោះ។