EH216-S ចាប់ផ្ដើមជើងហោះហើរពាណិជ្ជកម្ម ជាតាក់ស៊ីហោះស្វ័យប្រវត្តិរបស់ចិន

បន្ទាប់ទទួលបានវិញ្ញាបនបត្រសុវត្ថិភាព EH216-S ដែលជាតាក់ស៊ីហោះអគ្គិសនីពីរកៅអី ទើបតែសម្រេចបានជើងហោះហើរពាណិជ្ជកម្មដំបូងនៅក្នុងខេត្ត Anhui កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។ ក៏ជាយន្តហោះដ្រូនដំបូងគេលើពិភពលោក ដែលទទួលបានវិញ្ញាបនបត្រស្ដីពីយានជំនិះអគ្គិសនីគ្មានមនុស្សបើកបរ ដែលហោះឡើង-ចុះចតត្រង់ បានទទួលជោគជ័យក្នុងជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង នៅក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិន។

EHang Holdings បានអភិវឌ្ឍនូវ EH216-S ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអាកាសចរណ៍ទីក្រុងរបស់ចិន យន្តហោះគ្មានមនុស្សបើកបរ (UAV) សម្រាប់ដឹកអ្នកដំណើរ EH216-S នេះ ត្រូវបាននាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិន (CAAC) ទទួលស្គាល់ថាមានសុវត្ថិភាពក្នុងការហោះហើរ តាំងពីខែតុលា ឆ្នាំ២០២៣កន្លងមក ។

តាក់ស៊ីហោះដែលមានកៅអីចំនួនពីរ មានស្លាបកង្ហារចំនួន 16 បញ្ចប់ការហោះហើរបែបពាណិជ្ជកម្មមួយជើងៗចំណាយពេលពី 3 ទៅ 5 នាទី និងហោះលើកម្ពស់ប្រហែល 50 ម៉ែត្រ ក្នុងល្បឿន 36 គីឡូម៉ែត្រក្នុងមួយម៉ោង។

EH216-S ដំណើរការទាំងស្រុងដោយអគ្គិសនី និងភ្ជាប់ទំនាក់ទំនងជាមួយនឹងស្ថានីយគ្រប់គ្រងនៅលើដី ក៏ដូចជាដំណើរការប្រព័ន្ធតាមរយៈបណ្ដាញអ៊ីនធើណិតល្បឿនលឿន ដូច្នេះអាចដោះស្រាយបញ្ហាអាក្រក់បានទាន់ពេល។

តាក់ស៊ីហោះ EH216-S របស់ក្រុមហ៊ុនចិន EHang Holdings មានតម្លៃប្រហែល 283,500 ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។