គន្លឹះក្នុងការគ្រប់គ្រងអារម្មណ៍តាមរយៈ សមាធិ

សមាធិ នឹងធ្វើឲ្យមានគុណសម្បត្តិ បន្ថែមន័យឲ្យជីវិត ចំណុចសំខាន់អ្នកទៅចូលរួមសិក្សារៀនសូត្រ ទទួលបានពាក្យលើកទឹកចិត្ត ហើយនិងឃ្លាដែលព្យាបាលផ្លូវចិត្ត វិធីសាស្រ្តដែលល្អបំផុតគឺវិធីសាស្រ្តបុរាណ តាំងពីសម័យពុទ្ធកាល ដែលក្រោយមកវាចេះតែសាបរលាបបន្តិចម្ដងៗ តែវិធីសាស្រ្តនេះគឺជាវិធីសាស្រ្តរបស់ព្រះពុទ្ធ ដែលរាប់ពាន់ឆ្នាំមកហើយវានៅតែមានប្រសិទ្ធភាព ដល់ជីវិតមនុស្សទាំងអស់។ ដូច្នេះវិធីសាស្ក្រ សមាធិអាចព្យាបាល សេចក្ដីទុក្ខរបស់មនុស្សបាន នរណាក៏ដោយមិនថាមានមិនថាមិនសូវមាន គឺតែងតែមានសេចក្ដីទុក្ខដូចគ្នាទាំងអស់ បើសិនជាយល់ពីសមាធិ អ្នកនោះអាចមានក្បួនរំដោះទុក្ខ មានក្បួនព្យាបាលទុក្ខ មិនអាចនិយាយថាបញ្ចប់ទុក្ខទេ តែមានវិធីសាស្រ្តដោះស្រាយទុក្ខ នៅចំពោះមុខខ្លួន នោះគឺវិធីសាស្រ្តធ្វើសមាធិ។   តាមមណ្ឌល ឬទីតាំងបង្រៀនធ្វើសមាធិ គឺការបង្ហាត់បង្រៀនអំពីការសមាធិ ដើម្បីឲ្យមានសតិជាប់ខ្លួនជានិច្ច និងសិក្សាអំពីជំងឺផ្លូវអារម្មណ៍របស់ខ្លួនឯង។ … Read More

ក្រសួងសុខាភិបាល៖ បុរស ៥០ឆ្នាំម្នាក់ បានស្លាប់ដោយសារ​ជំងឺផ្ដាសាយបក្សី​រស់នៅ ស្រុករមាសហែក

ស្វាយរៀង៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ បាន ប្រកាស​រកឃើញ​ករណីស្លាប់ដោយសារជំងឺ​ផ្តាសាយបក្សី​ចំនួន ០១ករណី ប្រភេទហាស់៥ អ៊ុន១ (H5N1) លើ​បុរសអាយុ ៥០ឆ្នាំ ក្នុងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។  

របៀបរក្សាសុវត្ថិភាពកូនរបស់អ្នកនៅតាមអនឡាញ

វិធី ៥យ៉ាង ដើម្បីជួយឱ្យបទពិសោធន៍តាមប្រព័ន្ធអនឡាញរបស់កូនអ្នកមានភាពវិជ្ជមាន និងសុវត្ថិភាព។ នៅពេលកូនរបស់អ្នកចម្រើនវ័យ ពួកគេអាចចំណាយពេលកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធអនឡាញ។ ប្រព័ន្ធអនឡាញ​មានផលប្រយោជន៍វិជ្ជមានជាច្រើន ដូចជា ការបន្តទំនាក់ទំនងជាមួយ​មិត្តភក្ដិ និងគ្រួសារ ការ​ធ្វើតាមចំណាប់អារម្មណ៍របស់ខ្លួន និងការចូលរួមជាផ្នែកមួយរបស់សហគមន៍។ ប៉ុន្តែ​វាមិនតែងតែជាបទពិសោធន៍​វិជ្ជមាន និងសុវត្ថិភាពចំពោះកុមារឡើយ។ នេះ​គឺជាវិធី ដែលអ្នកអាចជួយ​កូនរបស់អ្នក​ក្នុងការពង្រីក​រឿងរាវល្អៗ​ ដែលប្រព័ន្ធអ៊ីនធឺណិត និង​បច្ចេកវិទ្យាឌីជីថល​ផ្ដល់ឱ្យ ស្របពេលដែលការពារពួកគេ​ពីគ្រោះថ្នាក់ដែលអាចកើតមានឡើង។ ១. ការកំណត់វិន័យឲ្យបានច្បាស់លាស់ និយាយដោយស្មោះត្រង់ជាមួយកូនៗ​របស់អ្នកអំពីបុគ្គលដែលពួកគេទាក់ទងជាមួយ និងរបៀបដែលពួកគេទាក់ទងគ្នា និងបុគ្គលដែលអាចមើលឃើញ​អ្វីដែលពួកគេបង្ហោះនៅតាម​អនឡាញ។ ពន្យល់ថា អ្វីៗដែលពួកគេដាក់ចូលក្នុងប្រព័ន្ធអនឡាញ ដូចជា រូបភាព វីដេអូ មតិយោបល់ … Read More

ការការពារទិន្នន័យផ្ទាល់ខ្លួន (Personal Data Protection)​ – “Source: Ou Phannarith – អ៊ូ ផាន់ណារិទ្ធ”

នៅក្នុងច្បាប់យើងប្រើពាក្យថា PII (Personal Identifiable Information) សំដៅទៅលើ់ព័ត៌មានទាំងអស់ណាដែលអាចកំណត់អត្តសញ្ញាណរបស់បុគ្គលណាម្នាក់បាន។ ព័ត៌មានទាំងនោះរួមមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ព័ត៌មានហិរញ្ញវត្ថុ ស្នាមក្រយៃដៃ ទិន្នន័យសុខភាព អស័យដ្ឋាន អុីម៉ែល ។ល។ ព័ត៌មានទាំងនេះអាចមានច្រើន ឬតិចជាងនេះអាស្រ័យទៅតាមច្បាប់នៃប្រទេសនីមួយៗដែលបានកំណត់។ យុគ្គសម័យសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់ទិន្នន័យបុគ្គលគឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការធ្វើប្រតិបត្តិការសេវាអនឡាញ ហើយពេលខ្លះគឺមិនអាចជៀសផុតឡើយពីការចែករំលែកទិន្នន័យទាំងនោះជាមួយដៃគូពាណិជ្ជកម្ម។ ក្នុងករណីដែលការយន្តការនៃការចែករំលែកនោះមិនត្រូវបានការពារឱ្យបានត្រឹមត្រូវ ហើយត្រូវបានគេលួចបាន (compromised) ឬជ្រាបចេញ (leaked) ដោយប្រការនាមួយនោះ តើអ្នកណាដែលត្រូវទទួលខុសត្រូវលើកិច្ចការនេះ? ហើយផលវិបាកដែលអាចកើតមានឡើងចំពោះបុគ្គលម្នាក់ៗ ដោយសារទិន្នន័យទាំងនោះ … Read More

Buddhism – Path to Nirvana

វាមានធូលីនៅលើកញ្ចក់វ៉ែនតា ដែលធ្វើអោយយើងមើលពុំច្បាល់ ដើម្បីមើលឃើញច្បាស់ល្អជាងមុន អ្នកត្រូវតែឧស្សាហ៍សម្អាតកញ្ចក់វ៉ែនតារបស់អ្នក❤️🙏 (ចិត្តគំនិតអ្នកក៏ត្រូវការ ការសម្អាតដូចគ្នា) There will be dust collecting on the lens through which we see the world, so we must always take care to keep our lense … Read More

BTC អាចជាកាក់បោកប្រាស់ឬ? តោះ! យើងមកស្គាល់ក្រុមហ៊ុនចំនួន 10 ដែលមានកាក់ BTC ច្រើនជាងគេក្នុងឆ្នាំ 2023

ថ្ងៃនេះយើងគ្រាន់តែចង់នាំចំណាប់អារម្មណ៍លោកអ្នកមក មកស្គាល់ក្រុមហ៊ុនសាធារណ:ទាំង 10 ដែលមានកាក់ BTC ច្រើនជាងគេក្នុងឆ្មាំ 2023៖ 1–MicroStrategy INC (NASDAQ៖ MSTR) ក្រុមហ៊ុន MicroStrategy មានកាក់BTC ចំនួន 158,245 BTC ឬ 4.34ពាន់លានដុល្លារ។តម្លៃដែលក្រុមហ៊ុននេះទិញជាមធ្យមគឺ 29,582 ដុល្លារក្នុងមួយ BTC។ក្រុមហ៊ុននេះដឹកនាំដោយលោក Michael Saylor ដែលជាបុគ្គលចូលចិត្ត BTC ខ្លាំង។ 2-Marathon Digital Holdings … Read More

អត្ថបទអប់រំ

សម្រាប់មនុស្សសម័យទំនេីបជ្រុល៖ ១-មនុស្សចាស់ជរាមិនអាចនៅផ្ទះបាន ក៏ប៉ុន្តែឆ្កែដែលគេចិញ្ចឹមអាចនៅបាន។ ២-មនុស្សចាស់រអ៊ូច្រេីនគួរឲ្យធុញ ក៏ប៉ុន្តែឆ្កែគេព្រុសច្រេីន មិនគួរអោយធុញទេ។ ៣-មនុស្សចាស់វង្វេងវង្វាន់បត់ជេីងធំតូច លែងដឹងពិបាកនិងតាមសម្អាត ក៏ប៉ុន្តែឆ្កែរបស់គេជុះពាសវាលពាសកាល គេកាន់ក្រដាសតាមសម្អាត។ ៤-មនុស្សចាស់ដល់ថ្ងៃពិនិត្យសុខភាព គេថារវល់ ក៏ប៉ុន្តែឆ្កែគេកាត់ក្រចក កាត់រោមបានទៀងទាត់។ ៥- មនុស្សចាស់ចង់ចំណីមិនទៀងទាត់ គេពិបាកផ្គាប់ ក៏ប៉ុន្តែឆ្កែគេរេីសចំណី គេត្រូវស្រូតទៅទិញអោយ។ នៅមានរឿងច្រេីនទៀត ដែលមនុស្សខ្លះ មួយចំនួនតូច ភ្លេចគិតពីចំណុចនេះ

Apple មានចំណុចខ្សោយធ្ងន់ធ្ងរក្នុងផលិតផលខ្លួន

ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខស្ដីពីការអាប់ដេតជួសជុលចន្លោះប្រហោង (ចំណុចខ្សោយ) មួយចំនួនក្នុងផលិតផលរបស់ខ្លួន នាខែកញ្ញា ឆ្នាំ២០២៣។ ចំណុចខ្សោយទាំងនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។ ផលិតផលដែលរងផលប៉ះពាល់ –    iOS 17.0.0 and iPadOS 17.0.0 –    iOS 16.6.1 and iPadOS 16.6.1 –    watchOS 10.0 –    watchOS 9.6.2 –    Safari … Read More

ផលិតផល Microsoft ឃើញចំណុចខ្សោយធ្ងន់ធ្ងរ 6 កាលពីខែកញ្ញា ឆ្នាំ២០២៣

ក្រុមហ៊ុន Microsoft បានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន 6១ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន 6 ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង 6 នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖ • CVE-2023-36761: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Information disclosure in Microsoft Word ដោយសារតែកម្មវិធី CA មិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើក ឬមើលឯកសារដែលបានបង្កើតជាពិសេស … Read More