BTC អាចជាកាក់បោកប្រាស់ឬ? តោះ! យើងមកស្គាល់ក្រុមហ៊ុនចំនួន 10 ដែលមានកាក់ BTC ច្រើនជាងគេក្នុងឆ្នាំ 2023

ថ្ងៃនេះយើងគ្រាន់តែចង់នាំចំណាប់អារម្មណ៍លោកអ្នកមក មកស្គាល់ក្រុមហ៊ុនសាធារណ:ទាំង 10 ដែលមានកាក់ BTC ច្រើនជាងគេក្នុងឆ្មាំ 2023៖

1MicroStrategy INC (NASDAQ៖ MSTR)

ក្រុមហ៊ុន MicroStrategy មានកាក់BTC ចំនួន 158,245 BTC ឬ 4.34ពាន់លានដុល្លារ។តម្លៃដែលក្រុមហ៊ុននេះទិញជាមធ្យមគឺ 29,582 ដុល្លារក្នុងមួយ BTC។ក្រុមហ៊ុននេះដឹកនាំដោយលោក Michael Saylor ដែលជាបុគ្គលចូលចិត្ត BTC ខ្លាំង។

2-Marathon Digital Holdings (NASDAQ: MARA)

ក្រុមហ៊ុននេះមានកាក់ BTC ចំនួន 12,964 BTC ឬ 355 លានដុល្លារ។ Marathon Digital Holdings គឺជាក្រុមហ៊ុនជីកកាក់គ្រ៊ីបតូ។

3-Coinbase Global Inc (NASDAQ: COIN)

Coinbase គឺក្រុមហ៊ុនផ្តល់សេវាជួញដូរកាក់គ្រ៊ីបតូដ៏ល្បីឈ្មោះមួយនៅសហរដ្ធអាមេរិក ។ ក្រុមហ៊ុននេះមានកាក់BTC ចំនួន 9,000 BTC ឬ 247 លានដុល្លារ។ កាលទិញក្រុមហ៊ុននេះចំណាយអស់ 173លានដុល្លារ។

4-Square Inc (NASDAQ៖ SQ)

Square គឺជាក្រុមហ៊ុនផ្តល់ជូនសេវាកម្មទូទាត់សាច់ប្រាក់តាមទូរស័ព្ទមានកាក់ BTC ចំនួន 8,027 BTC ឬ 220 លានដុល្លារ។កាលពីទិញក្រុមហ៊ុននេះចំណាយអស់: 220 លានដុល្លារ។

5-Hut 8 Mining Corp (TSX: HUT)

Hut 8 គឺជាក្រុមហ៊ុនជីកកាក់គ្រ៊ីបតូមានកាក់ BTC ចំនួន 7,078 BTC ឬ 194 លានដុល្លារ។

6-Hive Blockchain (CVE: HIVE)

Hive Blockchain គឺជាក្រុមហ៊ុនជីកកាក់គ្រ៊ីបតូក្នុងប្រទេសកាណាដា និង ស៊ុយអែត មានកាក់ BTC ចំនួន 3,091 ឬ 84 លានដុល្លារ។

7-NEXON Co Ltd (OTC: NEXOF)

NEXON គឺជាក្រុមហ៊ុនហ្គេមរបស់ប្រទេសជប៉ុនដែលបានបង្កើតតាំងពីឆ្នាំ 1994 ហើយមានតម្លៃសរុបក្នុងទីផ្សារដល់ទៅ 20 ពាន់លានដុល្លារ។ក្រុមហ៊ុននេះមានកាក់ BTC ចំនួន 1,717 ឬ 47 លានដុល្លារ។

8-Voyager Digital LTD (OTC: VYGVQ)

Voyager គឺជាក្រុមហ៊ុនឈ្មួញកណ្តាលវិនិយោគគ្រ៊ីបតូរបស់កាណាដាដែលបានប្រកាសក្ស័យធន។ក្រុមហ៊ុននេះមានកាក់គ្រ៊ីបតូចំនួន 1,239 ឬ 34 លានដុល្លារ។

9-Aker ASA (OTC: AKAAF)

Aker ASA គឺជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មនៃប្រទេសន័រវេរ ដែលបានបើកដំណើរកាលតាំងពីឆ្នាំ 1841 មានកាក់ BTC ចំនួន 1,170 ឬ 32 លានដុល្លារ។

10-Meitu (HKG: 1357)

Meitu គឺជាក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសចិនមានកាក់ BTC ចំនួន 940 BTC ឬ 25 លានដុល្លារ។

ប្រភព: BusinessInsider

 

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង ដែលមានភ្ចាប់លីងខាងលើនៃគេហទំព័រនេះ។