គន្លឹះក្នុងការគ្រប់គ្រងអារម្មណ៍តាមរយៈ សមាធិ
សមាធិ នឹងធ្វើឲ្យមានគុណសម្បត្តិ បន្ថែមន័យឲ្យជីវិត ចំណុចសំខាន់អ្នកទៅចូលរួមសិក្សារៀនសូត្រ ទទួលបានពាក្យលើកទឹកចិត្ត ហើយនិងឃ្លាដែលព្យាបាលផ្លូវចិត្ត វិធីសាស្រ្តដែលល្អបំផុតគឺវិធីសាស្រ្តបុរាណ តាំងពីសម័យពុទ្ធកាល ដែលក្រោយមកវាចេះតែសាបរលាបបន្តិចម្ដងៗ តែវិធីសាស្រ្តនេះគឺជាវិធីសាស្រ្តរបស់ព្រះពុទ្ធ ដែលរាប់ពាន់ឆ្នាំមកហើយវានៅតែមានប្រសិទ្ធភាព ដល់ជីវិតមនុស្សទាំងអស់។ ដូច្នេះវិធីសាស្ក្រ សមាធិអាចព្យាបាល សេចក្ដីទុក្ខរបស់មនុស្សបាន នរណាក៏ដោយមិនថាមានមិនថាមិនសូវមាន គឺតែងតែមានសេចក្ដីទុក្ខដូចគ្នាទាំងអស់ បើសិនជាយល់ពីសមាធិ អ្នកនោះអាចមានក្បួនរំដោះទុក្ខ មានក្បួនព្យាបាលទុក្ខ មិនអាចនិយាយថាបញ្ចប់ទុក្ខទេ តែមានវិធីសាស្រ្តដោះស្រាយទុក្ខ នៅចំពោះមុខខ្លួន នោះគឺវិធីសាស្រ្តធ្វើសមាធិ។
តាមមណ្ឌល ឬទីតាំងបង្រៀនធ្វើសមាធិ គឺការបង្ហាត់បង្រៀនអំពីការសមាធិ ដើម្បីឲ្យមានសតិជាប់ខ្លួនជានិច្ច និងសិក្សាអំពីជំងឺផ្លូវអារម្មណ៍របស់ខ្លួនឯង។
ទាក់ទងនិងជំងឺផ្លូវចិត្ត រកឃើញថាប្រទេសកម្ពុជាយើងមានបញ្ហា៤ធំៗ ការគេងមិនលក់ ជំងឺធ្លាក់ទឹកចិត្តជាដើម។ ៤យ៉ាងហ្នឹងកំពុងតែរាតត្បាតនៅក្នុងស្រុកយើង។ ប្រសិនជាយើងចេះវិធីសាស្រ្តធ្វើសមាធិ វានិងអាចកម្ចាត់ វានិងអាចរំងាប់ វានិងអាចសម្រួលឡើងវិញ តែបើយើងឆ្ងាយពីសមាធិ យើងឆ្ងាយពីការយល់តាមអង្កេតដង្ហើម ចិត្តអារម្មណ៍របស់យើងទេ វាបង្កជាបញ្ហា ពីព្រោះសម័យបច្ចេកវិទ្យាកាន់តែជឿនលឿនឡើងវាធ្វើឲ្យចិត្ត វាធ្វើឲ្យវិញ្ញាណរបស់យើង នៅលើតែបច្ចេកវិទ្យាទេ វាអត់បានផ្ដោតពីខាងក្នុង ពេលនោះវាធ្វើឲ្យអស់ថាមពល។ យើងអាចទាញមកវិញប្រសិនជាវិញ្ញាណរបស់យើង ចិត្តរបស់យើង កាយរបស់យើងឧស្សាហ៍រឮកឡើងមកវិញ វានឹងធ្វើឲ្យជីវិតមានថាមពលឡើងវិញ។
ឥឡូវមកចាប់ធ្វើសមាធិ
ការចាប់ផ្តើមធ្វើសមាធិ ដោយឈប់គិត អំពីអ្វីទាំងឡាយ ដែលមិនទាក់ទងនឹងបញ្ហាសំខាន់បំផុត ដែលអ្នកបានសំរេចចិត្ត ដើម្បីធ្វើសមាធិក្នុងពេលនេះ អ្នកអាចទទួលលទ្ឋផលចំពោះតែអ្វី ដែលអ្នកអាចផ្តោតអារម្មណ៍បានច្រើនតែប៉ុណ្ណោះ ដូចនេះអ្នកត្រូវប្រុងប្រយ័ត្ន នឹងអ្វីដែលអ្នកនឹងសំរេចចិត្តការធ្វើសមាធិ ត្រូវគ្រប់គ្រង នូវអ្វីដែលនៅជុំវិញអ្នក ត្រូវឱ្យប្រាកដថា បរិស្ថានរបស់អ្នកពោរពេញទៅដោយ ភាពស្ងប់ស្ងាត់ ហើយគ្មានអ្វី ដែលបង្ករឱ្យមានភាពរំខាន បើមិនដូច្នោះទេ អ្នកត្រូវធ្វើ ការផ្លាស់ប្តូរដោយបង្កើន ឬបន្ថយកំដៅធ្វើយ៉ាងណាកុំឲ្យអារម្មណ៍របស់អ្នកមិន អស់ចិត្ត អំពីបរិស្ថាន ដែលគ្មានផាសុខភាព ។
ដកដង្ហើមយឺតៗ ហើយប្រមៃមើល ខ្លួនរបស់អ្នក កំពុងទទួលបានលទ្ធផល អំពីអ្វីមួយដែលអ្នកបានសំរេចចិត្តធ្វើ សមាធិនេះ ។ អ្នកកីឡាតែងតែស្មឹងស្មាធ រាល់ពេលមុនប្រកួត ហើយ អ្នកជំនួញក៏អាច ធ្វើដូច្នេះដែរ ។ គិតអំពីគោលដៅ ដោយគំនិតសុទិដ្ឋិនិយម មនុស្សឆ្លាតតែងតែ និយាយថា អ្នកមិនគួរប្រចាំ នឹងអ្វីទាំងអស់ទេ ប៉ុន្តែអ្នកគួរតែងតែសំរបខ្លួនទៅតាម អ្វីដែលអ្នកចង់បានបំផុត ។
ជាឧទាហរណ៏ : យើងមិនត្រូវប្រឆាំង និង បុគ្គលិកណាដែល មិនមានគំនិតឆ្នៃប្រឌិតហើយ មិនចង់ធ្វើការនោះទេ តែត្រូវសម្របខ្លួននឹងអ្នក ដែលចាប់អារម្មណ៍ ចង់ធ្វើការ និងចេះដាស់តឿនខ្លួនឯង ទើបធ្វើឲ្យអ្នកយល់ ថា ក្រុមរបស់អ្នកមានទំនុកចិត្តយ៉ាងពេញលេញនូវអ្វី ដែលនឹងកើតឡើង ក្នុងពេលឈានទៅរកគោលដៅនៃការងាររបស់អ្នក ឬ ក្នុងអង្គភាពរបស់អ្នក ។ អ្នកត្រូវធ្វើ សមាធិឲ្យបានដោយមិនចាំបាច់មានហេតុផលអ្វីឡើយ ៕