អ្វីទៅយុទ្ធសាស្រ្តទីផ្សារ 7Ps?

What is the 7Ps marketing strategy? អ្នកសិក្សាលើ Major Marketing ច្បាស់ជាបានឃើញ បានរៀនសូត្រ បានដឹងពី យុទ្ធសាស្ត្រទីផ្សារ 7Ps គឺជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពមួយ ជាពិសេស សម្រាប់អាជីវកម្មទើបតែចាប់ផ្តើមដំបូង។ តាមរយៈការអនុវត្តន៍នូវយុទ្ធសាស្ត្រមួយនេះយើងនឹងអាចស្គាល់កាន់តែច្បាស់អំពីអាជីវកម្មរបស់យើង និងអតិថិជនគោលដៅរបស់យើង។ បន្ថែមពីលើសនេះទៀត វាក៏អាចជួយអ្នកក្នុងការកំណត់ថាអ្វីដែលដំណើរការ និងអ្វីដែលមានបញ្ហានៅក្នុងការធ្វើអាជីវកម្មទាំងមូលផងដែរ។ យុទ្ធសាស្រ្តទីផ្សារ 7Ps មានដូចជា៖ I-ផលិតផល (Product) ជាផលិតផលដែលមានដាក់លក់នៅលើទីផ្សារ ហើយផលិផលទាំងនោះចែកចេញជាពីរធំៗគឺ ទំនិញ … Read More

ចង់បានភាពល្អប្រសើរត្រូវយល់ពីគន្លឺះអភិវឌ្ឍខ្លួនឯង

Want to be better, need to understand the key to self-development; មនុស្សគ្រប់រូបកើតមកតែងតែប្រាថ្នាចង់បានភាពល្អប្រសើរនៃជីវិត តែការរៀបចំដំណើរជីវិតបុគ្គលខ្លះមិនបានចាប់អារម្មណ៍ទៅលើ”ការអភិវឌ្ឍខ្លួនឯង” ពាក្យនេះស្តាប់ទៅសាមញ្ញតែមិនប្រាកដថាងាយស្រួលនោះទេ។ ដើម្បីទទួលបានការអភិវឌ្ឍខ្លួនឯងគឺធ្វើតាមរយៈការអភិវឌ្ឍន៍សមត្ថភាព ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ហើយអាចដឹកនាំជីវិត ឆ្ពោះទៅរក ភាពជោគជ័យ និងរស់នៅ ប្រកបដោយ សុខដុមរមនា។ ប៉ុន្តែ ផ្ទុយមកវិញ មនុស្ស ភាគច្រើន បានត្រឹមតែ ចង់អភិវឌ្ឍន៍ខ្លួនឯងតែ មិនបានដឹងពីគន្លឹះនៃការអភិវឌ្ឍខ្លួនឯងនោះទេ។ តើអ្វីទៅជាគន្លឹះនៃការអភិវឌ្ឍ … Read More

តើការគោរពឱ្យតម្លៃអតិថិជនសំខាន់យ៉ាងណា?

ការគោរពឱ្យតម្លៃអតិថិជនសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ប្រភេទអាចដំណើរការល្អបានគង់វង្ស លុះត្រាតែអាជីវកម្មនោះមានចរន្តសាច់ប្រាក់ចេញ-ចូលល្អ ព្រមទាំងមានអតិថិជនគាំទ្រច្រើន ហើយដើម្បីធ្វើឲ្យអតិថិជនមានការគាំទ្រច្រើន ដោយមិនមែនគាំទ្រត្រឹមមួយថ្ងៃ ប៉ុន្តែជាការគាំទ្ររហូតក្លាយជាអតិថិជនភក្តីភាពសម្រាប់ក្រុមហ៊ុន គឺតាមរយៈការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ ដោយធ្វើឱ្យអតិថិជនមានការពេញចិត្តខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃទៀត។ ការផ្ដល់សេវាកម្មអតិថិជនល្អមានច្រើន ប៉ុន្តែនៅក្នុងការលើកមកបង្ហាញពេលនេះគឺ “ការចេះគោរពឱ្យតម្លៃអតិថិជន” ដោយការគោរពឲ្យតម្លៃ មិនគិតពីការវាយតម្លៃពីសំបកក្រៅ ឬគិតពីឋានៈតួនាទីអ្វីឡើយ ប៉ុន្តែបានផ្ដល់ការគោរពឱ្យតម្លៃដល់អតិថិជនគ្រប់គ្នាៗឲ្យតែចូលហាង ឬក្រុមហ៊ុនរបស់យើង។ ហេតុអ្វីត្រូវគោរពឱ្យតម្លៃអតិថិជនគ្រប់គ្នាយ៉ាងនេះ? ការគោរពឱ្យតម្លៃដល់អតិថិជនដែលបានចូលមកហាងឬក្រុមហ៊ុនទាំងអស់ដោយគ្មានការរើសអើង ឆ្មើងឆ្មៃអ្វីនោះ វាជាការបង្ហាញនូវគុណតម្លៃរបស់ហាង ឬក្រុមហ៊ុន ព្រមទាំងធ្វើឱ្យអតិថិជនកាន់តែមានភាពសប្បាយចិត្ត ពេញចិត្ត និងគាំទ្រអាជីវកម្មរបស់យើងរយៈពេលវែង។ បន្ថែមពីនេះ ចំពោះភាពសំខាន់នៃការគោរពឱ្យតម្លៃអតិថិជន វានឹងជួយ៖ បង្កើនអតិថិជនភក្តីភាពបានកាន់តែច្រើន ដោយពួកគេមកហាង ឬក្រុមហ៊ុនរបស់យើងម្ដងហើយម្ដងទៀត … Read More

ការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រសម្រាប់អាជីវកម្ម

ការបង្កើតគេហទំព័រសម្រាប់អាជីវកម្មអនឡាញគឺជាជំហានដ៏សំខាន់មួយសម្រាប់សហគ្រិន។ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជាច្រើនជាមួយនឹងមាតិកាដែលមានគុណភាពនៅលើគេហទំព័រល្អ។ ប៉ុន្តែចំណុចមួយដែលម្ចាស់គេហទំព័ររបស់ក្រុមហ៊ុនភាគច្រើនមិនអើពើឬមើលរំលងគឺ ដំណើរការនៃការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រដែលគេអាចទុកចិត្តបាន។ ការជ្រើសរើសក្រុមហ៊ុនបង្ហោះគេហទំព័រល្អនឹងធានាថាគេហទំព័ររបស់អ្នកដំណើរការបានជាប់លាប់និងមានសុវត្ថិភាពខ្ពស់។ ការជ្រើសរើសខុសអាចបណ្តាលឱ្យមានបញ្ហានិងការខាតបង់ថវិកាច្រើន។ នៅក្នុងអត្ថបទនេះ យើងមានផ្តល់នូវគន្លឹះខ្លះៗក្នុងការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រដែលសមរម្យសម្រាប់អ្នក។ ពិចារណាអំពីប្រភេទសេវាកម្មបង្ហោះដែលអ្នកត្រូវការ ក្រុមហ៊ុនបង្ហោះគេហទំព័រ (domain hosting) ល្អៗមានផ្តល់នូវប្រភេទសេវាកម្មផ្សេងៗគ្នា ហើយការជ្រើសរើសឱ្យបានសមរម្យនឹងអាស្រ័យលើតម្រូវការរបស់អ្នក។ សម្រាប់គេហទំព័រថ្មីដែលមានអ្នកចូលប្រើតិច សេវាបង្ហោះរួម (shared hosting) អាចជាជម្រើសល្អ។ ប្រសិនបើអ្នកគិតថានឹងមានអ្នកចូលប្រើច្រើន ឬអ្នកត្រូវដំណើរការកម្មវិធីច្រើននៅលើគេហទំព័ររបស់អ្នក អ្នកគួរស្វែងរកសេវាបង្ហោះលើក្លោដ (cloud hosting) ឬម៉ាស៊ីនមេឯកជននិម្មិត (virtual private server, VPS)។ ប្រសិនបើអ្នកជាម្ចាស់គេហទំព័រថ្មីមិនសូវមានបទពិសោធន៍ … Read More

ពាក្យគេនិយម សរសេរកាត់ Cryptocurrency

ខាងក្រោម នេះជាពាក្យដែលគេនិយម សរសេរកាត់៖ DM = Direct Message = ឆាតទៅផ្ទាល់ ATH = All Time High = ចំណុចតម្លៃឡើងខ្ពស់បំផុត ATL = All Time Low = ចំណុចតម្លៃចុះទាបបំផុត TA = Technical Analysis = វិភាគតាមបច្ចេកទេស MA= … Read More

គន្លឹះសម្លឹងមើលកុំព្យូទ័រ ដើម្បីជៀសពីបញ្ហាភ្នែក

ក្នុងយុគ្គសម័យបច្ចេកវិទ្យា មនុស្សម្នាក់ៗជៀសមិនសូវផុតពីការចំណាយពេលសម្លឹងលើស្ក្រីនអេឡិចត្រូនិចជាមធ្យមប្រាំពីរម៉ោងក្នុងមួយថ្ងៃ។ បន្ថែមពីនេះអ្នកប្រើប្រាស់គ្រឿងអេក្រង់អេឡិចត្រូនិចលើសពី ៩0% មានបញ្ហាភ្នែក ដែលកើតមានបន្ទាប់ពីការសម្លឹងអេក្រង់ឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ អាយផេត រយៈពេលយូរដោយគ្មានបានសម្រាក។ សកម្មភាពបែបនេះនាំឱ្យកើតមានរោគសញ្ញាដូចជា៖ ព្រិលភ្នែក ឬភ្នែកចុះខ្សោយ ក្រហាយភ្នែក មានប្រតិកម្មនឹងពន្លឺ ឈឺក្បាល ឈឺខ្នង និងក ដោយសារតែការងារ ឬបំពេញតម្រូវការណាមួយដែលគ្រប់គ្នាមិនអាចផ្តាច់ពីប្រើប្រាស់គ្រឿងអេក្រង់អេឡិចត្រូនិចបាន។ ហេតុនេះយើងខ្ញុំ សូមលើកយកនូវគន្លឹះខ្លះៗ ដែលជួយកាត់បន្ថយបញ្ហាភ្នែក តាមការណែនាំពីវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកនៃគ្លីនិច Cleveland នៅសហរដ្ធអាមេរិកដូចតទៅ៖ អ្នកគួរលៃមុំក្នុងការមើលអេក្រង់ឱ្យបានត្រឹមត្រូវ៖ ពោលគឺភ្នែករបស់អ្នកគួរផ្តោតចុះក្រោម និងឱ្យចំកណ្តាលពេលសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទ។ … Read More

កុមារយ៉េម៉ែន WHO សម្តែងកង្វល់ពីការកើនឡើងនៃជំងឺកញ្ជ្រឹល និងជំងឺស្អូច

កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងករណីជំងឺកញ្ជ្រឹល និងស្អូច ក្នុងចំណោមកុមារ នៅក្នុងប្រទេសយ៉េម៉ែនដែលហែកហួរដោយសង្រ្គាម បន្ទាប់ពីការងារចាក់ថ្នាំបង្ការរបស់ខ្លួន ប្រឈមនឹងការខ្វះខាតថវិកា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ WHO បានឲ្យដឹងគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ចំនួនករណីសង្ស័យថា មានកើតជំងឺកញ្ជ្រឹល និងស្អូច នៅក្នុងប្រទេសយ៉េម៉ែន បានកើនឡើងដល់ជិត ៣៤.៣០០នាក់ ហើយមានអ្នកស្លាប់ចំនួន ៤១៣នាក់ បើធៀបនឹងករណី ២៧.០០០ និងេពាក់ព័ន្ធនឹងការស្លាប់ ២២០ករណី ក្នុងឆ្នាំ២០២២។ … Read More

ការហាមឃាត់លក់ភេសជ្ជៈប៉ូវកម្លាំងដល់កុមារនៅសហរដ្ឋអាមេរិក

អាមេរិក៖  ការអំពាវនាវពីពេទ្យកុមារ និងក្រុមឪពុកម្តាយ កំពុងធ្វើឱ្យសហរដ្ឋអាមេរិក ចាត់ទុកភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីនខ្ពស់ដូចជា អាល់កុល និងបារី ហើយហាមឃាត់មិនឲ្យលក់ទំនិញទាំងនេះដល់អនីតិជន ដោយសារការផឹកភេសជ្ជៈទាំងនេះតែមួយមុខ អាចមានជាតិកាហ្វេអ៊ីនច្រើនដូចកូកាកូឡាចំនួន៦កំប៉ុងដែរ ។ ក្នុងប៉ុន្មានឆ្នាំមកនេះ ដោយសារឃើញមានបរិមាណជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប៉ូវកម្លាំងបានកើនឡើង រួមទាំងភេសជ្ជៈ Prime Energy ភេសជ្ជៈ Ghost ភេសជ្ជៈ Monster Energy និងភេសជ្ជៈជាច្រើនប្រភេទពីប្រ៊េន Kimade ផងនោះ ប្រទេសមួយចំនួន និងអ្នកលក់រាយបានហាមឃាត់ផលិតផលទាំងនេះ ខណៈដែលប្រទេសមួយចំនួនទាមទារភស្តុតាងអាយុសម្រាប់ការទិញទំនិញប្រទេសនេះ។ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្មាននិយ័តកម្មជាតិហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំង … Read More

ការបោកប្រាស់តាមរយៈកម្មវិធី តេឡេក្រាម (Telegram)

តេឡេក្រាម (Telegram) ជាប្រព័ន្ធកម្មវិធីផ្ញើសារដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងមានការពេញនិយម ក្នុងការប្រើប្រាស់បំពេញតម្រូវការ ការងារ ផ្សព្វផ្សាយព័ត៌មាន ឬអាជីវកម្មជាដើម។ ទន្ទឹមនឹងការពេញនិយមនេះ ក៏ជាឱកាសមួយដែលចោរព័ត៌មានវិទ្យា/ហេកគ័រ បានផ្តោតការវាយប្រហារតាមរយៈមធ្យោបាយផ្សេងៗដូចជា ការលួចចូលគណនីរបស់អ្នកប្រើប្រាស់ ការបោកបញ្ឆោតផ្សេងៗដោយផ្ញើតំណរភ្ជាប់ https://telegrams.org-web.net//?rcd បូករួមការសរសេខ្លឹមសារថា “អ្នកបានប្រព្រឹត្តខុសពីរ គោលការណ៍របស់ក្រុមហ៊ុន Telegram តម្រូវអោយអ្នកប្រើប្រាស់ធ្វើការបំពេញការផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីប្រាកដថាគណនីរបស់អ្នកមិនមានបញ្ហាអី។ ប្រសិនបើការផ្ទៀងផ្ទាត់នោះមិនត្រឹមត្រូវគណនី របស់អ្នកនឹងត្រូវបានលុបក្នុងរយៈពេល 24 ម៉ោង ដោយតម្រូវអោយអ្នកទទួលបានសារធ្វើការចុចលើតំណរភ្ជាប់វេបសាយនិងបំពេញព័ត៌មាន”។ សូមចចាំងថា គណនីរបស់ក្រុមហ៊ុន Telegram ផ្លូវការគឺមានសញ្ញាគ្រីសពណ៌ខៀវ តែមួយគត់ (ប្រសិនបើអ្នកឃើញសារ ឬក៏ខ្លឹមសារ … Read More