ការបោកប្រាស់តាមរយៈកម្មវិធី តេឡេក្រាម (Telegram)
តេឡេក្រាម (Telegram) ជាប្រព័ន្ធកម្មវិធីផ្ញើសារដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងមានការពេញនិយម ក្នុងការប្រើប្រាស់បំពេញតម្រូវការ ការងារ ផ្សព្វផ្សាយព័ត៌មាន ឬអាជីវកម្មជាដើម។ ទន្ទឹមនឹងការពេញនិយមនេះ ក៏ជាឱកាសមួយដែលចោរព័ត៌មានវិទ្យា/ហេកគ័រ បានផ្តោតការវាយប្រហារតាមរយៈមធ្យោបាយផ្សេងៗដូចជា ការលួចចូលគណនីរបស់អ្នកប្រើប្រាស់ ការបោកបញ្ឆោតផ្សេងៗដោយផ្ញើតំណរភ្ជាប់ https://telegrams.org-web.net//?rcd បូករួមការសរសេខ្លឹមសារថា “អ្នកបានប្រព្រឹត្តខុសពីរ គោលការណ៍របស់ក្រុមហ៊ុន Telegram តម្រូវអោយអ្នកប្រើប្រាស់ធ្វើការបំពេញការផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីប្រាកដថាគណនីរបស់អ្នកមិនមានបញ្ហាអី។ ប្រសិនបើការផ្ទៀងផ្ទាត់នោះមិនត្រឹមត្រូវគណនី របស់អ្នកនឹងត្រូវបានលុបក្នុងរយៈពេល 24 ម៉ោង ដោយតម្រូវអោយអ្នកទទួលបានសារធ្វើការចុចលើតំណរភ្ជាប់វេបសាយនិងបំពេញព័ត៌មាន”។ សូមចចាំងថា គណនីរបស់ក្រុមហ៊ុន Telegram ផ្លូវការគឺមានសញ្ញាគ្រីសពណ៌ខៀវ តែមួយគត់ (ប្រសិនបើអ្នកឃើញសារ ឬក៏ខ្លឹមសារ ស្រដៀងនឹងខ្លឹមសារខាងលើ សូមកុំធ្វើតាមការណែនាំ ឬចុចនៅលើតំណរភ្ជាប់)។
វិធីសាស្ត្រនៃការបោកប្រាស់
ពេលដែលអ្នកបានចុចទៅលើវេបសាយនេះ វានឹងនាំអ្នកប្រើប្រាស់ទៅកាន់វេបសាយ Telegram បោកប្រាស់មួយ ដើម្បីឱ្យអ្នកធ្វើតាមការណែនាំដោយតម្រូវបញ្ចូលព័ត៌មានទៅកាន់ចោរបច្ចេកវិទ្យា៖ វេបសាយនេះត្រូវបានចាត់ទុកថាមានបញ្ហា (វេបសាយមិនត្រឹមត្រូវ) ឬជាប្រភេទ Phishing វេបសាយ ដែលមានគោលបំណងលួចអត្តសញ្ញាណ Telegram របស់អ្នកប្រើប្រាស់ (ប្រសិនបើអ្នកបញ្ចូល លេខទូរស័ព្ទ) ទៅក្នុងនោះ! សូមជៀសវាងការចុច ហើយបំពេញលេខទូរស័ព្ទរបស់អ្នក។ ចោរបច្ចេកវិទ្យា អាចប្រើប្រាស់ Telegram របស់អ្នក (ដោយបន្លំអត្តសញ្ញាណ) ហើយអាចប្រព្រឹត្តិអំពីខុសច្បាប់ ផ្សេងៗ។
ដំណោះស្រាយ
បើសិនជាអ្នកបានចុច រួចបញ្ចូលព័ត៌មានទៅតាមការបោកបញ្ជោតនោះ សូមធ្វើតាមការណែនាំខាងក្រោម៖
សម្រាប់ Android:
Setting >> Privacy and Security >> Active Sessions ហើយរកមើល Sessions ដែលមិនមែនរបស់ឧបករណ៍របស់ខ្លួន ហើយបិទ (end) វា!
សម្រាប់ iOS:
Settings >> Devices ហើយរកមើល Session ដែលមិនមែនរបស់ឧបករណ៍របស់ខ្លួន ហើយបិទ (end) វា។
សូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ក្នុងពេលប្រើប្រាស់បច្ចេកវិទ្យា។
លោកអ្នកអាចធ្វើការស្វែងយល់បន្ថែមពីការការពារ ក៍ដូចជាអ្វីជាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណេតតាមរយៈគេហទំព័ររបស់យើងដែលមានភ្ជាប់ក្នុងតំណរនេះ៖ តើអ្វីទៅជាCybersecurity? ហើយយើងគួរស្វែងយល់ពីការការពារបែបណា?