ចង់បានភាពល្អប្រសើរត្រូវយល់ពីគន្លឺះអភិវឌ្ឍខ្លួនឯង

Want to be better, need to understand the key to self-development;

មនុស្សគ្រប់រូបកើតមកតែងតែប្រាថ្នាចង់បានភាពល្អប្រសើរនៃជីវិត តែការរៀបចំដំណើរជីវិតបុគ្គលខ្លះមិនបានចាប់អារម្មណ៍ទៅលើ”ការអភិវឌ្ឍខ្លួនឯង” ពាក្យនេះស្តាប់ទៅសាមញ្ញតែមិនប្រាកដថាងាយស្រួលនោះទេ។ ដើម្បីទទួលបានការអភិវឌ្ឍខ្លួនឯងគឺធ្វើតាមរយៈការអភិវឌ្ឍន៍សមត្ថភាព ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ហើយអាចដឹកនាំជីវិត ឆ្ពោះទៅរក ភាពជោគជ័យ និងរស់នៅ ប្រកបដោយ សុខដុមរមនា។ ប៉ុន្តែ ផ្ទុយមកវិញ មនុស្ស ភាគច្រើន បានត្រឹមតែ ចង់អភិវឌ្ឍន៍ខ្លួនឯងតែ មិនបានដឹងពីគន្លឹះនៃការអភិវឌ្ឍខ្លួនឯងនោះទេ។ តើអ្វីទៅជាគន្លឹះនៃការអភិវឌ្ឍ ខ្លួនឯង? ហើយត្រូវអនុវត្តន៍វាដោយវិធីណាទើបអាចទទួលបានជោគជ័យ?

  • ស្គាល់ខ្លួនឯងៈ យើងត្រូវតែស្វែងយល់ និងដឹងពីខ្លួនឯងឲ្យបានច្បាស់លាស់ ដូចជា៖ ដឹងពីចំណង់ ចំណូលចិត្ត ទេពកោសល្យ ចំណុចខ្លាំង-ខ្សោយ របស់ខ្លួនជាដើម។
  • កំណត់គោលដៅជីវិតៈ ចាប់ផ្តើមកំណត់គោលដៅជីវិតរបស់យើង ថាតើយើងចង់ធ្វើអ្វី? ហើយធ្វើវាដើម្បី អ្វី? និងធ្វើវាដោយរបៀបណាទើបអាចសម្រេចបាននូវគោលដៅនោះ? ហើយយើងចង់សម្រេចគោលដៅ នោះក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត?
  • រម្លឹកគោលដៅជីវិតប្រចាំថ្ងៃៈ មិនមែនគ្រាន់តែស្គាល់ខ្លួនឯង និងកំណត់គោលដៅជីវិតហើយ អ្នកពិតជា អាចសម្រេចគោលដៅនោះឡើយ។ អ្នកត្រូវតែរំលឹកខ្លួនឯងថាតើវាដើរដល់ណាហើយ? តើវាបានជួបនឹង ឧបសគ្គអ្វីខ្លះ?
  • គ្រប់គ្រងពេលវេលាៈ មានគន្លឹះបួនដែលអ្នកត្រូវដឹងពីរបៀបគ្រប់គ្រងនេះ៖

ទី1- តើការងារណាសំខាន់ហើយវាបន្ទាន់

ទី២. តើការងារណាសំខាន់ប៉ុន្តែវាមិនបន្ទាន់

ទី៣. តើការងារណាមិនសំខាន់ ប៉ុន្តែវាបន្ទាន់និង

ទី៤. តើការងាណាមិនសំខាន់ ហើយក៏វាមិនបន្ទាន់ដែរ។

  • អាន សៀវភៅ ជាប់ ជាប្រចាំ ថ្ងៃ៖ ត្រូវមាន ទម្លាប់ ស្រាវជ្រាវ និង អាន សៀវភៅ ព្រោះ វា ជា ផ្នែក មួយ នៃ ការកម្សាន្ត និង ធ្វើ ឲ្យ អ្នកទទួលបាន នូវ ចំណេះដឹង ច្រើន យល់ដឹង ពី សង្គម និង ជួយ លើកស្ទួយ ផ្នែក ប្រាជ្ញា ស្មារតី របស់ អ្នក។
  • អនុវត្តតាមផែនការជានិច្ច៖ អ្នកត្រូវអនុវត្តន៍ ទៅតាម ផែនការដែលអ្នកបានកំណត់ពីមួយ ជំហាន ទៅមួយ ជំហានប្រកបដោយ ការតាំង ចិត្ត និង មាន ភាពជឿជាក់ លើ ខ្លួនឯង ថា អ្នក ប្រាកដជា អាចធ្វើ វា បានសម្រេច និង ជោគជ័យ ក្នុង ជីវិត របស់ អ្នក៕