ការហាមឃាត់លក់ភេសជ្ជៈប៉ូវកម្លាំងដល់កុមារនៅសហរដ្ឋអាមេរិក
អាមេរិក៖ ការអំពាវនាវពីពេទ្យកុមារ និងក្រុមឪពុកម្តាយ កំពុងធ្វើឱ្យសហរដ្ឋអាមេរិក ចាត់ទុកភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីនខ្ពស់ដូចជា អាល់កុល និងបារី ហើយហាមឃាត់មិនឲ្យលក់ទំនិញទាំងនេះដល់អនីតិជន ដោយសារការផឹកភេសជ្ជៈទាំងនេះតែមួយមុខ អាចមានជាតិកាហ្វេអ៊ីនច្រើនដូចកូកាកូឡាចំនួន៦កំប៉ុងដែរ ។
ក្នុងប៉ុន្មានឆ្នាំមកនេះ ដោយសារឃើញមានបរិមាណជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប៉ូវកម្លាំងបានកើនឡើង រួមទាំងភេសជ្ជៈ Prime Energy ភេសជ្ជៈ Ghost ភេសជ្ជៈ Monster Energy និងភេសជ្ជៈជាច្រើនប្រភេទពីប្រ៊េន Kimade ផងនោះ ប្រទេសមួយចំនួន និងអ្នកលក់រាយបានហាមឃាត់ផលិតផលទាំងនេះ ខណៈដែលប្រទេសមួយចំនួនទាមទារភស្តុតាងអាយុសម្រាប់ការទិញទំនិញប្រទេសនេះ។ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្មាននិយ័តកម្មជាតិហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិកាហ្វេអ៊ីនខ្ពស់នោះទេ។
សាស្ត្រាចារ្យផ្នែកជំងឺកុមារ និងវះកាត់ឆ្អឹងនៅសាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិក លោកស្រីវេជ្ជបណ្ឌិត Holly Benjamin បាននិយាយថា បើគ្មានច្បាប់កំណត់អាយុដូចការកំណត់សម្រាប់ការទិញស្រា និងបារីទេ អ្នកលក់រាយទំនងជាមិនដាក់កម្រិតលើការទិញភេសជ្ជៈទាំងនោះទេ។ យោងតាមបណ្ឌិតសភាចិត្តវិទ្យាកុមារ និងវ័យជំទង់អាមេរិក បានឲ្យដឹងថា មិនមានការបញ្ជាក់កម្រិតនៃជាតិកាហ្វេអ៊ីនសុវត្ថិភាពចំពោះកុមារនោះទេ៕