សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ IMF ព្យាករ​ណ៍​កំណើន​

ទើប​តែ​បាន​កែ​ប្រែ​ការ​ព្យាករ​អំពី​កំណើន​ GDP ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ​ IMF មូលនិធិរូបិយវត្ថុ​អន្តរជាតិ ដោយ​យោង​ទៅ​តាម​កំណើន​នៃ​ការ​ប្រើ​ប្រាស់ ​ក្នុង​វិស័យ​ឯក​ជន​ដ៏​ខ្លាំង​ក្លា និង​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ពី​ខាង​ក្រៅ​ ។ IMF យល់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​មាន​កំណើន​ 2.7% ក្នុង​ឆ្នាំ​នេះ និង​កើន​ឡើង​ដល់​ 3.6% ក្នុង​ឆ្នាំ 2024​ បើ​ទោះ​ស្ថានភាព​សេដ្ឋកិច្ច​សកល​កំពុង​ស្ថិត​ក្នុង​អស្ថិរភាព ​។ អតិផរណា​រួម​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម 1.3% នៅ​ឆ្នាំ 2023 ដោយ​សារ​ប្រសិទ្ធភាព​របស់​វិធានការ​នានា ដែល​​បន្ត​រក្សា​តម្លៃ​ថាមពល​នៅក្នុង​កម្រិត​ទាប រួម​នឹង​ការប្រសើរ​ឡើង​នៃ​បណ្ដាញ​ផ្គត់​ផ្គង់​សកល​ … Read More

សេវាកម្មរក្សាមូលធនក្រោមរូបភាពជាកាក់ឌីជីថល ធនាគារ HSBC ត្រៀមខ្លួនផ្តល់

HSBC ជាធនាគារដ៏ធំមួយក្នុងលោក ដែលមានទ្រព្យសម្បត្តិគ្រប់គ្រងកាលពីឆ្នាំ 2022 ដល់ទៅ 3 ពាន់ពាន់លានដុល្លារ ។ ថ្ងៃនេះធនាគារ HSBC បានបញ្ចេញពីគម្រោងរបស់ខ្លួន ដែលនឹងផ្តល់សេវាកម្មរក្សាមូលធន ក្រោមរូបភាពជាកាក់គ្រ៊ីបតូដោយសហការជាមួយ Metaco ដែលជាក្រុមហ៊ុនមួយរបស់ Ripple (XRP)។ គម្រោងនេះត្រៀមនឹងដាក់ឲ្យប្រើនៅក្នុងឆ្នាំ 2024 ដោយ HSBC ត្រៀមនឹងផ្តល់សេវាកម្មនេះ ជូនស្ថាប័នវិនិយោគ។ Blockchain ហាក់ដូចជាកំពុងតែត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗ ក្នុងលោកហើយដោយក្រុមហ៊ុន JPMorgan Chase & Co … Read More

ហេតុផលអ្វីធ្វើឲ្យកាក់គ្រ៊ីបតូឡើងថ្លៃវិញ?

រឿងមួយ ដែលអ្នកវិនិយោគចង់ឲ្យកើតមានក្នុងវិស័យគ្រ៊ីបតូគឺទាក់ទងនឹង​ Crypto ETF នាមួយរយ:ចុងក្រោយនេះ​ដោយពួកគេសង្ឈឹមថា កាក់គ្រ៊ីបតូនឹងចាប់ផ្តើមឡើងថ្លៃព្រោះមានការទទួលស្កាល់ពី SEC សហរដ្ធងាមេរិក និងអាចនាំលុយពីអ្នកវិនិយោគទូទៅចូលក្នុងគ្រ៊ីបតូបានព្រោះ Crypto ETF ជួយឲ្យអ្នកវិនិយោគទូទៅ អាចវិនិយោគបានងាយស្រួល និងគួរឲ្យជឿជាក់បាន ។ កាលពីថ្ងៃទី9 ខែវិច្ឆិកា កន្លងមកនេះ SEC ចាប់ផ្តើមបើកទ្វាពិភាក្សា ក្នុងការសម្រេចទៅលើសំណើរបើក Crypto ETF របស់ក្រុមហ៊ុនធំៗ ចំនួន12 ។ SEC​ មានពេលចំនួន 8 ថ្ងៃសម្រាប់ធ្វើការអនុម័តទៅលើ … Read More

GDP របស់ចិន IMF ព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់ ៥,៤ ភាគរយនៅឆ្នាំ២០២៣

ចិន៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៥,៤ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ក្នុងសេចក្តីថ្លែងការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹង ។ លោក Gita Gopinath សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយនាយករងទីមួយរបស់ IMF បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា “សេដ្ឋកិច្ចចិន កំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ២០២៣ របស់រដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញក្រោយជំងឺកូវីដ” ។ លោក Sonali Jain-Chandra ប្រធានបេសកកម្ម សម្រាប់ប្រទេសចិន ដឹកនាំក្រុម … Read More

ឥណ្ឌូណេស៊ី ជ្រើសរើសអ្នកផ្គត់ផ្គង់អង្កររបស់ខ្លួន គោលដៅជាកម្ពុជា

ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូនេស៊ី (Bulog) កាលពីថ្ងៃទី03 ខែវិច្ឆិកា ឆ្នាំ2023 បានចុះកិច្ចព្រមព្រៀងនាំចូលអង្ករមួយលានតោនពីប្រទេសមួយចំនួននៅអាស៊ី នៅក្នុងគម្រោងនាំចូលអង្ករបន្ថែម 1.5 លានតោនរបស់ប្រទេសនេះ ។ ប្រធានបណ្ដាញផ្គត់ផ្គង់ និងសេវាសាធារណៈរបស់ Bulog លោក Mokhamad Suyamto ឱ្យដឹងថា ការនាំចូលបន្ថែមនេះធ្វើឡើងក្នុងបំណងបង្កើនបរិមាណអង្ករក្នុងឃ្លាំងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី រហូតដល់ឆ្នាំ 2024។ លោក Suyamto ឱ្យដឹងដូច្នេះថា «បច្ចុប្បន្ន យើងមានកិច្ចព្រមព្រៀងជាមួយនឹងបណ្ដាប្រទេសនាំចេញអង្ករធំៗ រួមមាន ថៃ វៀតណាម ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា» … Read More

ឆ្នាំ 2024 កម្ពុជា បានកំណត់កញ្ចប់ថវិកាជាតិលើការចាយវាយ

កម្ពុជា ត្រៀមចំណាយថវិកាសម្រាប់ការចាយវាយក្នុងឆ្នាំ 2024 ចំនួន 38 ពាន់ពាន់លានរៀល ឬប្រមាណ 9.4 ពាន់លានដុល្លារអាមេរិក បើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 ។ នៅថ្នាក់ជាតិក្នុងឆ្នាំ 2024 ថវិកាសម្រាប់ការចាយវាយត្រូវបានកំណត់ត្រឹម 34 ពាន់ពាន់លានរៀល ថយចុះ 5.8% បើធៀបនឹងឆ្នាំ 2023 ខណៈដែលការចំណាយនៅថ្នាក់ក្រោមជាតិ ត្រូវបានកំណត់ត្រឹម 4 ពាន់ពាន់លានរៀល កើនឡើង 6.6% ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់វិស័យអាទិភាពចំនួនបួននៅក្នុងការចំណាយខាងលើនេះ … Read More

ឆ្នាំ 2024 ដើម្បីអភិវឌ្ឍប្រទេស កម្ពុជានឹងខ្ចីលុយជាងពីរពាន់លានដុល្លារអាមេរិកទៀត

គម្រោងខ្ចីលុយ 1,700 លាន SDR (Special Drawing Rights) របស់កម្ពុជា ពី IMF ដែលស្មើនឹងជាង 2.2 ពាន់លានដុល្លារអាមេរិក ឬប្រមាណជិត 9,3 ទ្រីលានរៀល ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួននៅក្នុងឆ្នាំ 2024 ។ យោងតាមសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ចីខាងលើនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍ វិស័យថាមពលចំនួនមួយគម្រោង វិស័យធារាសាស្ត្រចំនួនបីគម្រោង វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន 16 គម្រោង … Read More

ធនាគារ Kasikornbank របស់ថៃ បានទិញក្រុមហ៊ុនជួញដូរគ្រ៊ីបតូឈ្មោះ Satang

Kasikornbank ជាធនាគារធំលំដាប់លេខ2 របស់ថៃ បានចាប់ផ្តើមលូកដៃចូលក្នុងវិស័យគ្រ៊ីបតូ ដោយបានទិញហ៊ុនរបស់ក្រុមហ៊ុនជួញដូរគ្រ៊ីបតូរបស់ថៃ មានឈ្មោះថា Satang ដល់ទៅចំនួន 97% ។ ធនាគារ Kasikornbank បានចំណាយលុយដល់ទៅ 103 លានដុល្លារ ដើម្បីវិនិយោគជាមួយ Satang ។ Kbank បានប្រើឈ្មោះក្រុមហ៊ុនតូចរបស់ខ្លួនមានឈ្មោះថា Unita Capital ដើម្បីធ្វើការវិនិយោគនេះ ។ ជាមួយនឹងការទិញនេះ Kbank (Kasikorn bank) នឹងដូរឈ្មោះពី Satang … Read More

លោក Elon Musk ចង់​លុប​បំបាត់​ធនាគារ ​ចាប់​ពី​​ឆ្នាំ​ក្រោយ​ដោយ​​បណ្ដាញសង្គម​ X

លោក Elon Musk មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង ចង់​​ប្រែក្លាយ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើ​ប្រាស់​ ក្នុង​មហិច្ឆតា​លុប​បំបាត់​គណនី​ធនាគារ​ចាប់​ពី​ចុង​ឆ្នាំ 2024​ ។ The Verger ដកស្រង់​សម្ដី​​របស់​លោក Elon Musk ដែល​បាន​ថ្លែង​ទៅ​កាន់​បុគ្គលិក​កាល​ពី​ថ្ងៃទី 26 ខែកក្កដា​ ថា លោក​ចង់​ឱ្យ​បណ្ដាញ​សង្គម X អាច​ដោះស្រាយ​គ្រប់​កិច្ច​ការ ​ដែល​ទាក់​ទង​នឹង​ប្រាក់​កាស នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​អ្នក​ប្រើ​ប្រាស់​ «នឹង​ត្រូវ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​ឥទ្ធិពល​របស់​វា​» ។ លោក … Read More