សេវាកម្មរក្សាមូលធនក្រោមរូបភាពជាកាក់ឌីជីថល ធនាគារ HSBC ត្រៀមខ្លួនផ្តល់
HSBC ជាធនាគារដ៏ធំមួយក្នុងលោក ដែលមានទ្រព្យសម្បត្តិគ្រប់គ្រងកាលពីឆ្នាំ 2022 ដល់ទៅ 3 ពាន់ពាន់លានដុល្លារ ។ ថ្ងៃនេះធនាគារ HSBC បានបញ្ចេញពីគម្រោងរបស់ខ្លួន ដែលនឹងផ្តល់សេវាកម្មរក្សាមូលធន ក្រោមរូបភាពជាកាក់គ្រ៊ីបតូដោយសហការជាមួយ Metaco ដែលជាក្រុមហ៊ុនមួយរបស់ Ripple (XRP)។
គម្រោងនេះត្រៀមនឹងដាក់ឲ្យប្រើនៅក្នុងឆ្នាំ 2024 ដោយ HSBC ត្រៀមនឹងផ្តល់សេវាកម្មនេះ ជូនស្ថាប័នវិនិយោគ។ Blockchain ហាក់ដូចជាកំពុងតែត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗ ក្នុងលោកហើយដោយក្រុមហ៊ុន JPMorgan Chase & Co ក៏ទើបតែបានយកបច្ចេកវិទ្យានេះមកប្រើផងដែរ និងធនាគារលំដាប់លេខ3 របស់អាឡឺម៉ង់ DZ Bank ក៏មានគម្រោងផ្តល់សេវាកម្មដូចជាគ្នានឹង HSBC ផងដែរ ។
Ripple នៃ San Franscisco បានឲ្យដឹងថានៅឆ្នាំ 2030 អាចមានការរក្សាកាក់គ្រ៊ីបតូដល់ទៅ 10 ពាន់ពាន់លានដុល្លារពីសំណាកស្ថាប័នវិនិយោគ ។ ប្រភព: Coingape
សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។