ធនាគារ Kasikornbank របស់ថៃ បានទិញក្រុមហ៊ុនជួញដូរគ្រ៊ីបតូឈ្មោះ Satang
Kasikornbank ជាធនាគារធំលំដាប់លេខ2 របស់ថៃ បានចាប់ផ្តើមលូកដៃចូលក្នុងវិស័យគ្រ៊ីបតូ ដោយបានទិញហ៊ុនរបស់ក្រុមហ៊ុនជួញដូរគ្រ៊ីបតូរបស់ថៃ មានឈ្មោះថា Satang ដល់ទៅចំនួន 97% ។ ធនាគារ Kasikornbank បានចំណាយលុយដល់ទៅ 103 លានដុល្លារ ដើម្បីវិនិយោគជាមួយ Satang ។ Kbank បានប្រើឈ្មោះក្រុមហ៊ុនតូចរបស់ខ្លួនមានឈ្មោះថា Unita Capital ដើម្បីធ្វើការវិនិយោគនេះ ។ ជាមួយនឹងការទិញនេះ Kbank (Kasikorn bank) នឹងដូរឈ្មោះពី Satang ទៅជា Orbix Trade Company Limited ដែលមានផ្តល់សេវាកម្មបីធំៗដូចជា រក្សាទុកកាក់អ្នកវិនិយោគ ផ្តល់សេវាវិនិយោគ និង បច្ចេកវិទ្យា ។ ម្ចាស់របស់ក្រុមហ៊ុន Satang ក៏ជាអ្នកចូលរួមបង្កើតគម្រោងកាក់ FIRO ដែលមានឈ្មោះចាស់ថា Zcoin ផងដែរ ។ ការទិញនេះមិនប៉ះពាល់ដល់អ្នក ដែលធ្លាប់ប្រើកម្មវិធីជួញដូរកាក់របស់ Satang នោះទេគឺពួកគេនៅតែអាចប្រើប្រាស់បានធម្មតា ។
NEOM megaproject របស់ Saudi Arabia មានគម្រោងក្នុងការវិនិយោគចំនួន 50 លានដុល្លារ ជាមួយក្រុមហ៊ុន Animoca Brands ។ Animoca Brands គឺជាក្រុមហ៊ុនវិនិយោគជាមួយហ្គេមគ្រ៊ីបតូរបស់ហុងកុង ។ ការវិនិយោគនេះនឹងបែងជាពីរដំណាកកាល ។
– ដំណាកកាលទីមួយ NEOM នឹងធ្វើការដាក់លក់ប័ត្រសញ្ញា ដែលអ្នកវិនិយោគអាចចូលរួមទិញក្នុងតម្លៃ 4.5$ ក្នុងមួយហ៊ុន។
– ដំណាក់កាលទីពីរគឺ NEOM នឹងចំណាយលុយ 25លានដុល្លារ ដើម្បីទិញភាគហ៊ុនក្រុមហ៊ុន Animoca តែម្តង ។ ការវិនិយោគលើកនេះគឺ NEOM ត្រៀមខ្លួនឲ្យតាមទាន់ ទស្សន:វិស័យរបស់ Saudi Arabia ក្នុងឆ្មាំ 2030 ខាងមុន។
អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានប្រកាសថា ខ្លួនកំពុងសហការជាមួយ ប្រទេសជប៉ុន ស្វីស និង ចក្រភពអង់គ្លេសដើម្បីរៀបចំគោលនយោបាយទាក់ទងនឹងរូបិយបណ្ណឌីជីថល ដើម្បីគាំទ្រដល់ការវេរលុយក្រៅប្រទេស និងចេញច្បាប់រួមគ្នាតែមួយទាក់ទងនឹងរូបិយប័ណ្ណឌីជីថល។ ប្រភព:
https://cointelegraph.com/news/thailand-kasikorn-bank-crypto-satang
សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។