ឆ្នាំ 2024 កម្ពុជា បានកំណត់កញ្ចប់ថវិកាជាតិលើការចាយវាយ

កម្ពុជា ត្រៀមចំណាយថវិកាសម្រាប់ការចាយវាយក្នុងឆ្នាំ 2024 ចំនួន 38 ពាន់ពាន់លានរៀល ឬប្រមាណ 9.4 ពាន់លានដុល្លារអាមេរិក បើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 ។

នៅថ្នាក់ជាតិក្នុងឆ្នាំ 2024 ថវិកាសម្រាប់ការចាយវាយត្រូវបានកំណត់ត្រឹម 34 ពាន់ពាន់លានរៀល ថយចុះ 5.8% បើធៀបនឹងឆ្នាំ 2023 ខណៈដែលការចំណាយនៅថ្នាក់ក្រោមជាតិ ត្រូវបានកំណត់ត្រឹម 4 ពាន់ពាន់លានរៀល កើនឡើង 6.6% ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់វិស័យអាទិភាពចំនួនបួននៅក្នុងការចំណាយខាងលើនេះ រួមមាន វិស័យអប់រំ វិស័យសុខាភិបាល វិស័យការងារ និងវិស័យសង្គមកិច្ច នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 ៕