ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកដល់ថ្នាក់ដឹកនាំក្រោមឱវាទ មានភាពស្មោះត្រង់ក្នុងការធ្វើតេស្តរកសារធាតុញៀន ក្នុងចំណោមមន្ត្រី និងការងារផ្សេងៗទៀត

កណ្ដាល៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា មិនបណ្ដែតបណ្ដោយឱ្យមានចន្លោះប្រហោង ឬភាពឆកល្វែងកើតមានដោយងាយៗឡើយក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ។ ក្នុងពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនៅបណ្ឌិត្យសភានគរបាលកម្ពុជា នថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ក្នុងការងារនេះ ក៏ដូចជាការងារផ្សេងទៀតក្នុងវិជ្ជាជីវៈជាមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម។ ឯកឧត្តម ក៏បានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួង នឹងផ្ដល់ចំនួនក្របខណ្ឌថ្មីជំនួសឱ្យអ្នកចាស់ ដែលបានបណ្ដេញចេញ។ ជាមួយគ្នានោះដែរ … Read More

សម្ដេចប្រធានរដ្ឋសភា បានអញ្ជើញ​ទៅបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

កណ្តាល៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ទៅបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យ៣០០១ មជ្ឈមណ្ឌល​គរុកោសល្យភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ … Read More

សម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួចរាល់​នៅការិយាល័យ២០០៣ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ដំណើរការការបោះឆ្នោតបានប្រព្រឹត្ត ទៅក្នុងស្ថានភាពទៅល្អ ដោយមិន​មានបាតុភាព​អ្វី​កើត​ឡើង​គួរ​ឱ្យកត់​សម្គាល់នោះទេ។ ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ … Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

កណ្តាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំង​សមាជិ​កព្រឹទ្ធសភា​ នីតិកាលទី៥ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ … Read More

តើចាក់ដីនៅស្រីសន្ធរ ! មន្ត្រីមូលដ្ឋានបិទភ្នែក ធ្វើមិនដឹង ឬលោកទន់ ឆៃអ៊ាងដុល្លារបាំងភ្នែក?

ស្រីសន្ធរ៖ ហេតុអ្វីជិតចប់ខែកុម្ភៈ ស្រាប់តែមានការផ្ទុះការចាប់អារម្មណ៍ផ្អើលបណ្តាញសង្គម? នៅទន្លេមេគង្គ ស្រុកស្រីសន្ធរ ត្រូវបានចាក់ថ្មយ៉ាងគ្រឹកគ្រែង! អ្វីដែលគេឆ្ងល់នោះគឺ តើមន្ត្រីមូលដ្ឋាននៅស្រុកស្រីសន្ធរ ដែលជាទឹកដីសម្បុកសត្វ សម្បត្តិសុខ មួយនេះ អាជ្ញាធរមូលដ្ឋានដើរ និងជិះ បិទភ្នែក ឬក៏ដើរងើយភ្នែកឡើងលើ បានជាមើលមិនឃើញគេចាក់ថ្មចូលទន្លេមេគង្គ? ពលរដ្ឋមួយក្រុមនាំគ្នាសើច និងមួយក្រុមនាំគ្នាឆ្ងល់ ហើយមួយអន្លើទៀតនាំគ្នាបង្ហោះបង្ហាញ ដើម្បីកុំឱ្យគេបង្ហិនចំណីច្រាំងទន្លេមេគង្គ។ រីឯមួយក្រុមទៀតបន្តនាំគ្នាសួរទៀតថា តើអ្នកចាក់ថ្មនោះជានរណា? តើអាជ្ញាធរខ្លាចរអាម្នាក់នោះជាង ឬខ្លាចច្បាប់ជាង? តើអ្នកចាក់ដីនោះអាងមានលុយ អាងមានអំណាច ឬអាចមានខ្សែ? នៅកម្ពុជាគេសង្កេតឃើញរឿងមិនទំនងជាច្រើន បានកើតឡើងនៅតាមមូលដ្ឋាន។ មូលដ្ឋាលដែលជាភ្នែកច្រមុះរបស់រដ្ឋាភិបាល … Read More

តបតាមការអញ្ជើញ​របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ច នៅកម្ពុជា នៅថ្ងៃទី១៨-១៩ ខែមីនានេះ

ភ្នំពេញ៖ ប្រធាន គណបក្សភឿថៃ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្ស … Read More

សាលាភូមិន្ទរដ្ឋបាល៖ ដំណឹងជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេលខ្លី

សេចក្តីជូនដំណឹងរបស់ សាលាភូមិន្ទរដ្ឋបាល លេខ៖ ៦០ ស.ភ.រ ស្តីពី ជូនដំណឹងជ្រើសរើសសិក្ខាកាមចូលរៀនវគ្គ៖ ១.យុទ្ធសាស្ត្របញ្ចកោណនិងកំណែទម្រង់រដ្ឋបាលសាធារណៈ ២.វិមជ្ឈការនិងវិសហមជ្ឈការ ៣.សេវាសាធារណៈ សូមបេក្ខជនចុះឈ្មោះតាមរយ:តំណភ្ជាប់ខាងក្រោមនេះhttps://lms.era.gov.kh/qrlink/3N ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងយុត្តិធម៌៖ ការផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន របស់នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ លេខ៖ ០៨ កយ.សជណ/២៤ ស្តីពី ស្តីពីការផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្នរបស់នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្ដេចធិបតី មានប្រសាសន៍ថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស ដោយសម្ដេច បានមើលឃើញថា សុខភាពប្រជាពលរដ្ឋបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ ដោយសារវិស័យសុខាភិបាលរបស់កម្ពុជា បានផ្ដល់សេវាល្អប្រសើរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ចូលរួមប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នាកោះពេជ្រ។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ … Read More