សម្ដេចធិបតីមានប្រសាសន៍ សូមអញ្ជើញមកវិនិយោគនៅកម្ពុជានៅឆ្នាំ២០២៤ សូមកុំចាំដល់ ២០៣៤

សម្តេចធិបតីមានប្រសាសន៍ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ី និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើនក្នុងពិភពលោក ជាពិសេសជាមួយធុរជនជប៉ុន អាម៉េរិក និងចក្រភពអង់គ្លេសជាដើម។ ការភ្ជាប់ទំនាក់ទំនងជាមួយប្រ ទេសនានានេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងបង្កើនការវិនិយោគជាមួយគ្នា។

ក្នុងពិធីនោះដែរ សម្ដេចធិបតីក៏បានអំពាវនាវដល់ធុរជនម៉ាឡេស៊ី សូមអញ្ជើញមកបណ្ដាក់ទុននៅ កម្ពុជានៅក្នុងឆ្នាំ២០២៤ នេះតែម្ដង កុំរង់ចាំដល់ឆ្នាំ២០៣៤ នោះអី។

សម្ដេចមហាបវរធិបតីក៏បានអញ្ជើញធុរជនម៉ាឡេស៊ីទាំងអស់ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើ លស្ថានភាពវិនិយោគ និងច្បាប់វិនិយោគកម្ពុជា ដែលផ្ដល់ភាពអនុគ្រោះច្រើនដល់ធុរជនទាំងអស់ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសី ហា ឆ្នាំ២០២៤ មក បានប្រឹងប្រែងកៀរគរវិនិយោគិនបរទេសជាច្រើន ឱ្យមកបណ្ដាក់ទុននៅកម្ពុជា។ ត្រឹមរយៈពេលប៉ុន្មានខែនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចធិបតីប្រមូលបានវិនិយោគិន មកពីក្រុមហ៊ុនធំៗបានជាងសាមសិបក្រុមហ៊ុន ដែលមានទុនវិនិយោគជាច្រើនពាន់លានដុល្លារ ព្រមទាំងផ្ដល់ឱកាសការងារដល់យុវជនជាច្រើនម៉ឺនកន្លែងថែមទៀត៕