ការយាងចូលទិវង្គតរបស់ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស គឺជាការបាត់បង់មហាវីរសង្ឃកំពូល
ភ្នំពេញ៖ ក្នុងនាមសមាជិក សមាជិកានៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណា និងភរិយាមានក្ដីក្ដុកក្ដួល ខ្សឹកខ្សួល រំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ចូលទិវង្គតនៅថ្ងៃនេះក្នុង ព្រះជន្ម ៩៣ ព្រះវស្សាដោយព្រះជរាពាធ។ នេះបើតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើរំលែកទុក្ខថ្វាយសម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស។ … Read More