នៅជិតមន្ទីរពេទ្យធំរបស់ទីក្រុងហ្គាហ្សា ការផ្ទុះគ្រាប់បានកើតមាន ខណៈដែលសាកសព និងមនុស្សនៅច្រកចូលមន្ទីរពេទ្យ
ហ្កាហ្សា ៖ មនុស្សបានជួបជុំគ្នានៅមន្ទីរពេទ្យធំ Al-Shifa របស់ទីក្រុងហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ថា ជាកន្លែងដែលថង់ច្រកសាកសពដាក់លើដីក្រោមជម្រកបណ្តោះអាសន្ន ខណៈដែលសំណុំផ្សែងហុយចេញពីការផ្ទុះគ្រាប់នៅក្បែរនោះ ត្រូវបានគេមើលឃើញនៅលើមេឃ ។ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហ្គាហ្សា ដែលជាតំបន់កាន់កាប់របស់ក្រុមជីវពលហាម៉ាស់ នៅភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប បាននិយាយថា រថក្រោះអ៊ីស្រាអែល បានឈរជើងនៅជុំវិញទីក្រុង ។ ពួកគេនិយាយថា កងកម្លាំងអ៊ីស្រាអែល កំពុងរំកិលចូលកាន់តែជិតមន្ទីរពេទ្យ ២កន្លែង ជាកន្លែងដែលជនប៉ាឡេស្ទីនជម្លៀសខ្លួនរាប់ពាន់នាក់ កំពុងស្វែងរកទីជម្រក ។ នៅក្នុងតំបន់ហ្គាហ្សា ចំនួនមនុស្សជម្លៀសខ្លួនដ៏ច្រើន សន្ធឹកសន្ធាប់មកពីចំណោមពលរដ្ឋ ២,៣លាននាក់ បានប្រមូលផ្តុំគ្នារួចទៅហើយនៅតាមសាលារៀន មន្ទីរពេទ្យ … Read More