ប្រមុខដឹកនាំអ៊ុយក្រែន៖ ពួកយើងមានផែនការ រួចហើយសម្រាប់បន្តប្រតិបត្តិការវាយបក

អ៊ុយក្រែន  លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា លោកបានត្រៀមរៀបចំផែនការជាយុទ្ធសាស្ត្ររួចហើយ ក្នុងការបន្តប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ដើម្បីប្រឆាំងទៅនឹងប្រទេសរុស្សីហើយនឹងត្រៀមខ្លួន ដើម្បីទទួលបានជ័យជំនះក្នុងពេលឆាប់ៗនេះ ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងកាលពីថ្ងៃពុធម្សិលម្ងៃ នៅក្នុងពេលដែលលោកកំពុងផ្តល់បទសំភាសជាមួយនឹងក្រុមអ្នកកាសែតរបស់រ៉យទ័រតាមរយៈវិដេអូ នេះយោងតាមការចេញផ្សាយរបស់ RTបានឲ្យដឹង ។

លោក Zelensky បានថ្លែងបែបនេះថា៖ យើងមានផែនការរួចទៅហើយ យើង​មាន​មូលដ្ឋាននៅតាមទីក្រុង នឹងផ្លូវ​ដែលរឹងមាំដែល​យើងនឹងធ្វើដំណើរ​ទៅ ។ ខ្ញុំ​មិន​អាច​ចែក​រំលែក​ព័ត៌មាន​លម្អិត​ទាំង​អស់ ប៉ុន្តែ​យើង​មាន​ជំហាន​យឺតៗឆ្ពោះ​ទៅ​ភាគខាង​ត្បូង ហើយ​យើង​ក៏​មាន​ជំហាន​នៅ​ខាង​កើត​ដែរ ។

ការ​លើក​ឡើង​របស់លោក Zelensky គឺមានភាពផ្ទុយ​នឹង​ការ​វាយ​តម្លៃ​របស់​ឧត្តម​សេនីយ៍​កំពូល​របស់​លោក Valery Zaluzhny ក្នុង​បទ​សម្ភាស​ជាមួយ​នឹង The Economist ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន ទោះបីជាយ៉ាងណាក្តីគេមើលឃើញ​ ។

មេបញ្ជាការយោធាកំពូលរូបនេះបានអះអាងថា ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បានឈានដល់ភាពជាប់គាំងតាមបែបសង្គ្រាមលោកទី១ WWI ដោយរុស្ស៊ីមានឱកាសប្រសើរជាងមុន តាមរយៈចំនួនប្រជាជន និងធនធានដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ ៕