ប្រមុខដឹកនាំទួរគីនិយាយថា សហភាពអឺរ៉ុបមាន «ភាពអយុត្តិធម៌ និងលម្អៀង»លើសំណើសុំចូលជាសមាជិក
បរទេស៖ របាយការណ៍ប្រចាំឆ្នាំ របស់គណៈកម្មការអឺរ៉ុប ស្តីពីសមាជិកភាពសហភាពអឺរ៉ុប ដែលជាប់គាំងយូររបស់ប្រទេសទួរគី គឺ «អយុត្តិធម៌ និងលម្អៀង» តាមក្រសួងការបរទេសទួរគី បានលើកឡើង ។
កាលពីថ្ងៃពុធកន្លងមកនេះ របាយការណ៍ របស់ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានរិះគន់ «ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ» របស់ប្រទេសទួរគីលើស្តង់ដាប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងឯករាជ្យភាពរបស់តុលាការ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«យើងច្រានចោលទាំងស្រុងនូវការអះអាងដែលគ្មានមូលដ្ឋាន និងការរិះគន់ដោយអយុត្តិធម៌ ជាពិសេសលើលក្ខណៈវិនិច្ឆ័យនយោបាយ និងជំពូកស្តីពីសិទ្ធិតុលាការ និងសិទ្ធិជាមូលដ្ឋាន» យោងតាមក្រសួងការបរទេសទួរគី បានលើកឡើង ។
ប្រទេសទួរគី មិនបានគោរពតាមគោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនោះទេ បើតាមគណៈកម្មាការនេះ ក៏បានលើកផងដែរ ។