ក្រុងហ្កាហ្សាស៊ីធី ផ្សែងនៅតែហុយទៅលើ ខណៈអ៊ីស្រាអែល នៅតែបន្ដបាញ់ផ្លោង

ហ្កាហ្សា៖    ក្រុងហ្កាហ្សា សំណុំផ្សែងអាចត្រូវបាន  គេមើលឃើញកំពុងហុយទៅលើ និងការផ្ទុះអាចត្រូវបានគេឮ ខណៈការបាញ់ផ្លោងយ៉ាងខ្លាំង កំពុងប្រព្រឹត្ដទៅនៅថ្ងៃព្រហស្បតិ៍នេះ ខណៈកងទ័ពអ៊ីស្រាអែល បានប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងជើង ដែលដីដីប៉ាឡេស្ទីនស្ថិតក្រោមការឡោមព័ទ្ធនោះ ។

អ្នកស្រុកក្នុងក្រុងហ្កាហ្សា ជាតំបន់មូលដ្ឋានរបស់ពួកសកម្មប្រយុទ្ធមួយ ស្ថិតនៅភាគខាងជើងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា រថក្រោះអ៊ីស្រាអែលជាច្រើនគ្រឿង បានឈរជើងនៅជុំវិញក្រុង ។ហើយភាគីទាំងពីរ បានរាយការពីការធ្វើឲ្យបាត់បង់យ៉ាងធ្ងន់ធ្ងរ ទៅលើភាគីម្ខាងៗនៅក្នុងការប្រយុទ្ធគ្នាដ៏តានតឹងនៅតាមផ្លូវ ។

អ៊ីស្រាអែល បានចាប់ផ្ដើមវាយប្រហារទៅលើតំបន់ហ្កាហ្សានេះ ដើម្បីឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាសមកលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ដែលក្រុមខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស១.៤០០នាក់  និងបានចាប់មនុស្សប្រមាណជា២៤០នាក់ ជាចំណាប់ថ្នូរ នេះយោងតាមការបូកសរុបរបស់អ៊ីស្រាអែលបានឲ្យដឹង។ ហើយវា គឺជាថ្ងៃមួយដ៏អាក្រក់បំផុត នៃការបង្ហូរឈាមក្នុងប្រវត្ដិសាស្ត្រ ៧៥ឆ្នាំមិនធ្លាប់មានរបស់ប្រទេសអ៊ីស្រាអែល៕