កំពុងរៀបចំសំណើសុំលើកលែងទោសពីព្រះមហាក្សត្រ របស់លោកថាក់ស៊ីន
ថៃ៖ កាលពីថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ មេធាវីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងឱ្យដឹងថាកូនក្ដីរបស់ខ្លួនកំពុងរៀបចំឯកសារស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។ កាលពីសប្តាហ៍មុនបន្ទាប់ពីបាននិរទេសខ្លួនឯង១៥ឆ្នាំនៅបរទេស លោក ថាក់ស៊ីន បានត្រឡប់ចូលប្រទេសថៃវិញ ដោយលោកបានប្រើយន្តហោះឯកជនផ្ទាល់ខ្លួនមកប្រទេសវិញ បន្ទាប់មកលោកត្រូវបាននាំខ្លួនទៅពន្ធនាគារដើម្បីដាក់ទោសប្រាំបីឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍នៅពេលលោកកាន់អំណាច។ តែប៉ុន្មានម៉ោងបន្ទាប់ពីការមកដល់ស្រុកកំណើតវិញ បេក្ខជនមកពីគណបក្សភឿថៃដែលគាំទ្រដោយគ្រួសារ Shinawatra គឺលោក Srettha Thavisin ត្រូវបានសភាបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រី ដែលអ្នកវិភាគខ្លះគិតថាលោកថាក់ស៊ីនបានធ្វើកិច្ចព្រមព្រៀងជាមួយពួកយោធាអភិរក្សនិយម និងរាជានិយមថៃ ដែលបានទម្លាក់រដ្ឋាភិបាលលោកនៅក្នុង ឆ្នាំ ២០០៦ និង ២០១៤ ។ … Read More