មេទាហានស៊ីឈ្នួលរុស្ស៊ី អាចបុរសម្នាក់ឡើងកាន់តំណែងជាជំនួសលោក Prigozhin
រុស្សី៖ គេសន្មត់ថា នឹងមានការឡើងកាន់កាប់ជាមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner Group បន្ទាប់ពីលោក Yevgeny Prigozhin ស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ អាចជាប្រមុខចារកម្មរុស្ស៊ី (GRU) ឈ្មោះ Andrey Averyanov ។
យន្តហោះ ធ្លាក់កាលពីល្ងាចថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងចំណោមមនុស្ស១០នាក់នៅលើនោះមានលោក Prigozhin ដែលបះបោរប្រឆាំងលោកពូទីន កាលពីខែមិថុនាកន្លងទៅ ។
ចាប់តាំងពីពេលនោះមក មានការជជែកវែកញែកអំពីថាតើ អ្នកណានឹងឡើងកាន់តំណែងជាមេក្រុមទាហានស៊ីឈ្នួលជំនួសលោក Prigozhin។ ឧត្តមសេនីយ៍ Andrey Averyanov ដែលជាប្រធានអង្គភាពប្រតិបត្តិការសម្ងាត់របស់ GRU ត្រូវបានគេឃើញនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកកាលពីខែមុន ហើយគាត់ក៏បានណែនាំខ្លួន ទៅកាន់មេដឹកនាំអាហ្វ្រិកផងដែរ ទើបគេដាក់ការសង្ស័យថា គាត់នឹងចូលកាន់តំណែងជាប្រធានបណ្តាញក្រុម Wagner នៅទ្វីបអាហ្វ្រិកទៀតផង ។
ទន្ទឹមនោះ ប្រធានអភិរក្សនៃគណៈកម្មាធិការកិច្ចការបរទេសអង់គ្លេស លោកស្រី Alicia Kearns ក៏បានដាក់សង្ស័យដែរថា លោក Averyanov អាចនឹងក្លាយជាមេដឹកនាំក្រុមទាហានស៊ីឈ្នួល ដោយសារកត្តាមួយចំនួន ប៉ុន្តែលោកស្រីមិនលម្អិតនោះទេ ដោយគ្រាន់តែលើកឡើងថា ឧត្តមសេនីយ៍រូបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការនៅអាហ្វ្រិក។
គួរកត់សម្គាល់ផងដែរថា លោក Averyanov ក៏ត្រូវបានអង់គ្លេស ចោទប្រកាន់ពាក់ព័ន្ធការរៀបចំដាក់ថ្នាំបំពុលនៅទីក្រុង Salisbury ហើយមានតួនាទីក្នុងការធ្វើឃាតមេទាហានស៊ីឈ្នួលរុស្ស៊ី ផងដែរ ហើយអង់គ្លេសថែមទាំងចោទលោក Averyanov ទៀតថា បានគុំកួន ហើយខឹងសម្បា ជាមួយលោក Yevgeny Prigozhin យូរយារណាស់មកហើយ៕